A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday, 6 June 2016
កម្ពុជាគ្រោងបញ្ជូនពលករបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ីឡើងវិញ
Manekseka Sangkum: More tragedies and abuses waiting to happen ...
>>>
កម្ពុជាគ្រោងបញ្ជូនពលករបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ីឡើងវិញ
ដោយ ថា កិត្យា
2016-06-05
មន្ត្រីនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
Photo: RFA
កម្ពុជា និងម៉ាឡេស៊ី គ្រោងនឹងបន្តអនុស្សរណៈយោគយល់គ្នាស្ដីពីការជ្រើសរើស និងការប្រើប្រាស់ពលករការងារផ្ទះឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈ ក្រោយមានពលករខ្មែរមួយចំនួនត្រូវបានថៅកែជនជាតិម៉ាឡេស៊ី វាយរំលោភធ្វើបាបកន្លងមក។ រីឯសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលលក្ខខណ្ឌការងារឲ្យបានហ្មត់ចត់ មុនសម្រេចកិច្ចការនេះ ដើម្បីជៀសវាងការដើរជាន់ដានចាស់ដែលនាំឲ្យពលករខ្មែរបន្តរងគ្រោះ។
ការពិភាក្សាអំពីគម្រោងបញ្ជូនប្រជាពលរដ្ឋកម្ពុជា ទៅធ្វើជាពលករបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី នេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប ទុន រ៉ាហ្សាក់ (Najib Tun Razak) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ក្នុងទីក្រុងកូឡាឡាំពួរ។
លោក ណាជីប ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយលោក ហ៊ុន សែន ថា ម៉ាឡេស៊ី យល់ព្រមទទួលយកសំណើរបស់កម្ពុជា ដែលមានបំណងចង់បញ្ជូនប្រជាពលរដ្ឋមកធ្វើការនៅប្រទេសម៉ាឡេស៊ី ក្នុងឋានៈជាអ្នកបម្រើតាមផ្ទះ។ លោកបន្ថែមថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជូនពលករមកធ្វើការតាមផ្ទះ។
ប្រទេសកម្ពុជា បានផ្អាកបញ្ជូនពលករបម្រើការងារតាមផ្ទះទៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១១ ក្រោមហេតុផលថា មានពលករមួយចំនួនត្រូវបានថៅកែធ្វើទារុណកម្មវាយធ្វើបាប និងរំលោភបំពាន រហូតដល់អ្នកខ្លះស្លាប់ ធ្លាក់ខ្លួនពិការ និងខ្លះទៀតក្លាយជាមនុស្សបាត់បង់ស្មារតី គ្មានប្រាក់កម្រៃត្រឡប់មកប្រទេសកំណើតវិញ។
ទោះបីជាបែបនេះក្តី លោក ហ៊ុន សែន ចង់ឃើញប្រជាពលរដ្ឋកម្ពុជា រស់នៅធ្វើការក្នុងប្រទេសម៉ាឡេស៊ី កាន់តែច្រើនថែមទៀត ក្រៅពីភាគីទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ រួមមាន នយោបាយ ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ទេសចរណ៍ និងវប្បធម៌។ ប្រទេសទាំងពីរក៏ប្ដេជ្ញាទប់ស្កាត់ការជួញដូរមនុស្សឆ្លងដែនដែរ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា ក្រោយសម្រេចផ្អាកបញ្ជូនពលករបម្រើការងារតាមផ្ទះនោះ គឺកម្ពុជា បានចរចា និងចុះអនុស្សរណៈយោគយល់គ្នាកាលពីខែធ្នូ ឆ្នាំ២០១៥ ដើម្បីជាយន្តការថ្មីសម្រាប់ការពារសិទ្ធិ និងការពារផលប្រយោជន៍ពលករចំណាកស្រុក៖ «ទោះបីជាយើងបានចុះ អិម.អូ.យូ (MOU) នៅខែធ្នូ ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងការបញ្ជូនពលករទៅធ្វើការផ្នែកមេផ្ទះនេះក្តី តែមកដល់ពេលនេះ គឺយើងមិនទាន់ឈានដល់ដំណាក់កាលចុងក្រោយនៃការបញ្ជូនដែរ ដោយសារតែក្រុមការងារនៃប្រទេសទាំងពីរ មិនទាន់បានឈានទៅដល់ចុះកិច្ចព្រមព្រៀងបច្ចេកទេសក្នុងការអនុវត្ត MOU ទេ»។
បើទោះបីជារដ្ឋាភិបាលប្រកាសថាឈប់ឲ្យនាំពលការិនីទៅធ្វើជាអ្នកបម្រើតាមផ្ទះនៅម៉ាឡេស៊ី ក្តី ប៉ុន្តែសង្គមស៊ីវិលសង្កេតឃើញថា ក្រុមហ៊ុនមួយចំនួននៅតែបន្តកុហកបោកប្រាស់ប្រជាពលរដ្ឋថា នាំទៅធ្វើការងារនៅតាមរោងចក្រ ភោជនីយដ្ឋាន និងលក់ផ្លែឈើបានប្រាក់ខែខ្ពស់។ តែទីបំផុត ពេលទៅដល់ម៉ាឡេស៊ី បែរជាបង្វែរទិសដៅឲ្យភ្នាក់ងារនាំយកទៅធ្វើការតាមផ្ទះ ផ្តល់ឱកាសឲ្យថៅកែខូចខិលមួយចំនួន ធ្វើបាបពលករខ្មែរ។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ការដែលប្រជាពលរដ្ឋខ្មែរក្រីក្រ នៅតែបន្តរងគ្រោះជាបន្តបន្ទាប់នេះ ដោយសារភាពធូររលុងក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរ។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឲ្យប្រជាពលរដ្ឋដាក់ពាក្យប្ដឹងមកក្រសួងការងារ ដោយភ្ជាប់ជាមួយភស្តុតាងដើម្បីមានវិធានការច្បាប់។
នាយកប្រតិបត្តិអង្គការខារ៉ាម (CARAM) លោក យ៉ា ណាវុធ ដែលធ្វើការជួយជ្រោមជ្រែង និងជួយការពារសិទ្ធិរបស់ពលករចំណាកស្រុក ចង់ឃើញរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ី លើកកម្ពស់ និងការពារសិទ្ធិពលករបន្ថែមទៀត ដើម្បីកុំឲ្យមានបញ្ហាលើកក្រោយ៖ «មុននឹងបញ្ជូនពលករនៅពេលក្រោយទៀត គឺពលករត្រូវតែមានកិច្ចសន្យាច្បាស់លាស់ ហើយត្រូវបណ្តុះបណ្តាលពលករឲ្យយល់ពីទំនៀមទម្លាប់នៃប្រទេសម៉ាឡេស៊ី ច្បាប់លក្ខខណ្ឌការងារ ហើយឲ្យពលករយល់ពីកិច្ចសន្យានៃការងារ។ កាលណាគាត់មិនយល់ទេ គាត់អាចនឹងរងគ្រោះ»។
លោក យ៉ា ណាវុធ ក៏ស្នើឲ្យរដ្ឋាភិបាលបង្កើតយន្តការតាមដានត្រួតពិនិត្យជាប្រចាំ ដើម្បីស្តាប់ទុក្ខលំបាក និងតម្រូវការរបស់ពួកគាត់ និងមានផែនការសមាហរណកម្មពេលពួកគេត្រឡប់មកប្រទេសកំណើតវិញ ជាពិសេសរដ្ឋាភិបាលត្រូវបង្កើតការងារក្នុងស្រុកឲ្យបានច្រើន៖ «ត្រូវបង្កើតការងារក្នុងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើឲ្យបានច្រើន ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ គឺយើងត្រូវពង្រឹងសិប្បកម្មខ្នាតតូច ខ្នាតមធ្យម ធ្វើយ៉ាងណាឲ្យមុខរបរ និងចំណូលប្រជាពលរដ្ឋកើនឡើង ដើម្បីកុំឲ្យពួកគាត់ចំណាកស្រុកមកភ្នំពេញ ទៅក្រៅប្រទេស ហើយគាត់អាចរស់នៅជួបជុំក្រុមគ្រួសារ។ អ៊ីចឹងការអភិវឌ្ឍរបៀបនេះ គឺមាននិរន្តរភាព»។
មន្ត្រីសមាគមការពារសិទ្ធិមនុស្ស អះអាងថា មូលហេតុដែលពលករខ្មែរនាំគ្នាចាកចោលភូមិ-ស្រុក ទៅធ្វើការនៅក្រៅប្រទេសនោះ ដោយសារតែប្រាក់កម្រៃការងារនៅកម្ពុជា ទាប ពលរដ្ឋខ្វះខាតដី ហើយបើទោះបីជាប្រជាពលរដ្ឋខ្លះមានដីសម្រាប់ធ្វើស្រែ ប៉ុន្តែផលិតផលកសិកម្មគ្មានទីផ្សារ និងគ្មានដើមទុនសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត។ មន្ត្រីសមាគមនេះយល់ថា រដ្ឋាភិបាលគួរតែពន្លឿនដោះស្រាយបញ្ហាទាំងនេះ ទើបអាចកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់៕
Subscribe to:
Post Comments (Atom)
3 comments:
[Manekseka Sangkum: More tragedies and abuses waiting to happen ...]
most definitely , especially from a culture which look down on woman and a culture bend on converting non-believers [ of islam ]with sword [ chop off head ] or gun-point.
Did anyone here read of how ISIS tied up their commanders who failed to follow their order and let the dogs rip them to pieces? Or how about they killing of their wounded warriors?
Yet people don't believe that ISIS is part of Islam. Oh, there is no proof that they are of Islam? People, they are carrying out the REAL Koranic Islamic faith....that is, to conquer the whole world for Islam.
Yet instead of being fearful of Islam the world seem to be in awe of this killing religion. Liberals come to their defend, accomudations are made for them to say their prayers 50 times a day and still get paid same for their full day wage. Oh, it was required that they should pray 50 times a day but they reduced to 5 times a day.
Now this Ramadan of theirs [when they fast for 30 days] is upon them. During this time a lot of their people will probably get executed for violating this command or beaten. About the fast, they only fast during the daylight hours but eat after sundown. They do this for 30 days long.
Islam is a Peaceful Religion! Properly interpret as: Submission to Islam or death ... either way it's about death.
Islamic Phobia [thanks liberals for assigning me a nice label]
As Khmer citizen, i don't see any positive hope for Khmer women who willing to go and serve as a slave worker in Muslim house whole nation at all . I ask another question to this pinhead guy . To procure Khmer women to that job , did you ever allow your big or young sister to perform this kind of slave jobs once ? Are You just push ,these Khmer poor to mouth of foreign abusers ,and never take any responsible ,when they severely victim of human abused ? I Advise to young Khmer women , i know quite well that you are so poor and you want to get up from this poverty , but think twice before your decide to work with this Muslim country ,who consider women as a slave sex for them . Watch out about irresponsible of these host nations ,as well as this Khmer administration . Thank you,You can chose others alternative safe jobs instead of this part house whole chores and part of sex slave jobs .
Post a Comment