A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday, 5 June 2016
អ្នកភូមិនៅមណ្ឌលគិរីថាក្រុមហ៊ុនវៀតណាមប្រើកម្លាំងប្រដាប់អាវុធការពារត្រាក់ទ័រភ្ជួរដី
ដោយ រដ្ឋា វិសាល
2016-06-04
ពលរដ្ឋមានបញ្ហាដីនៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន ប៊ិញ ភឿក១ មកជួបប្រជុំដើម្បីដោះស្រាយបញ្ហា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។
Photo privided
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើ១ ((Binh Phuoc Kratie Rubber 1) ប្រើប្រាស់កងកម្លាំងឯកសណ្ឋានប្រដាប់អាវុធការពារត្រាក់ទ័រភ្ជួរដីដែលសហគមន៍កំពុងទាមទារ។ ពលរដ្ឋចាត់ទុកថា ក្រុមហ៊ុនប៉ុនប៉ងប្រើប្រាស់កងកម្លាំងរដ្ឋាភិបាលបំបាក់ស្មារតីប្រជាពលរដ្ឋដែលតវ៉ាបញ្ហាដីធ្លី។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ស៊ើបអង្កេតបន្ទាន់ទៅលើសេចក្ដីរាយការណ៍ថា ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើ ១ ប្រើប្រាស់ក្រុមឯកសណ្ឋានយោធាមានអាវុធយាមការពារត្រាក់ទ័រភ្ជួរដីរបស់ក្រុមហ៊ុន។
ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីសហគមន៍ភូមិចក់ចារ អះអាងថា កាលពីថ្ងៃទី៣ ខែមិថុនា អ្នកភូមិបានឃើញជនស្លៀកពាក់យោធាពីរនាក់មានកាំភ្លើងអាកា៤៧ ពីរដើមមកយាមការពារត្រាក់ទ័រពីរគ្រឿងរបស់ក្រុមហ៊ុនដែលកំពុងភ្ជួរដីនៅក្នុងដីចំការកៅស៊ូដែលអ្នកភូមិកំពុងតវ៉ា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ចាត់ទុកការប្រើប្រាស់អាវុធ និងកងកម្លាំងរដ្ឋាភិបាលយាមការពារក្រុមហ៊ុនឯកជន គឺជារឿងខុសច្បាប់ និងថា ជាការគំរាមកំហែងទៅលើស្មារតីពលរដ្ឋដែលកំពុងតវ៉ារឿងដីធ្លីជាមួយក្រុមហ៊ុន។ លោកកត់សំគាល់ថា អាជ្ញាធរខេត្តកំពុងដោះស្រាយជម្លោះដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ហេតុនេះប្រសិនក្រុមហ៊ុនឆ្លៀតប្រើប្រាស់កងកម្លាំងប្រដាប់អាវុធយាមការពារដីទំនាស់ជាកត្តាបង្ហាញថា ក្រុមហ៊ុនមិនឈរលើគោលការណ៍ដោះស្រាយទំនាស់ដោយសន្តិវិធី៖ «អ៊ីចឹងមានន័យថា អ្វីដែលក្រុមហ៊ុនបានធ្វើហាក់មានចេតនាហ៊ុមព័ទ្ធយកដីសាធារណៈរបស់រដ្ឋ ដីសហគមន៍ដែលគាត់គិតថា នឹងបានដីហ្នឹងនៅពេលខាងមុខ នៅពេលអាជ្ញាធរចុះដោះស្រាយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ប៊ិញ ភឿក ១ សុំបញ្ជាក់ការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៤ ខែមិថុនា។
ចំណែកអភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បញ្ជាក់ថា អាជ្ញាធរស្រុកមិនបានផ្តល់កងកម្លាំង ឬអនុញ្ញាតឲ្យបុគ្គលិកក្រុមហ៊ុនប្រើប្រាស់អាវុធការពារក្រុមហ៊ុននោះទេ។ លោកថា អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនក្រុមហ៊ុនប្រើប្រាស់កងកម្លាំងឯកសណ្ឋានយោធាមានអាវុធដូចពលរដ្ឋអះអាង។
លោកសំណូមពរសុំឲ្យសហគមន៍ផ្ដល់ព័ត៌មានជាក់លាក់មកអាជ្ញាធរ ប្រសិនឃើញកងកម្លាំងប្រដាប់អាវុធយាមការពារដីក្រុមហ៊ុន៖ «មិនមានទេកន្លងមក ហើយថ្នាក់លើក៏មិនមានគោលការណ៍ឲ្យកងកម្លាំងទៅការពារក្រុមហ៊ុនដែរ។ បើមានការងារអ្វីឲ្យប្រជាជនរាយការណ៍មកអាជ្ញាធរផង»។
សហគមន៍ភូមិចក់ចារ ២១១គ្រួសារ កាលពីចុងខែឧសភា បានប្ដឹងក្រុមហ៊ុន ប៊ិញ ភឿក ១ ថាបានរំលោភកិច្ចព្រមព្រៀងសម្របសម្រួលរបស់អាជ្ញាធរដោះស្រាយវិវាទដីធ្លីខេត្តមណ្ឌលគិរី ដែលបានសម្រេចកាត់ដី ៣៧៥ហិកតារពីក្រុមហ៊ុនប្រគល់ជូនប្រជាពលរដ្ឋ។ រីឯអាជ្ញាធរខេត្តសន្យាថា នឹងចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅថ្ងៃទី២ ខែមិថុនា។
ប្រជាពលរដ្ឋភូមិចក់ចារលោក ជា សារន បង្ហាញក្តីបារម្ភថា ការដាក់កងកម្លាំងមានអាវុធការពារគ្រឿងចក្រក្រុមហ៊ុនជាសញ្ញាបញ្ជាក់ថា ក្រុមហ៊ុនមិនមានចេតនាប្រគល់ដីសហគមន៍ដែលក្រុមហ៊ុនឈូសឆាយយកនោះទេ។ លោកថា សហគមន៍បារម្ភពីសុវត្ថិភាព ពីព្រោះក្រុមហ៊ុនមិនបង្ហាញឆន្ទៈដោះស្រាយបញ្ហា ខណៈអាជ្ញាធរខេត្តត្រៀមចុះពិនិត្យទីតាំងដីជាក់ស្ដែង៖ «អត់ដែលទេ គេភ្ជួរតាមរងកៅស៊ូ អត់មានកាំភ្លើង អត់មានអ្នកណាមកយាមទេ។ អ្នកយាមពីមុនៗគេដកអស់ហើយ ខាងប៉ូលិសខេត្ត ទើបប៉ុន្មានថ្ងៃឃើញត្រាក់ទ័រភ្ជួរ ឃើញមានកាំភ្លើងឃើញគេយាម»។
យ៉ាងណាក៏ដោយ អភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ អះអាងថា ដីដែលប្រជាពលរដ្ឋទាមទារមិនឋិតក្នុងដីដែលក្រុមហ៊ុនបានដាំកៅស៊ូនោះទេ។ លោកថា សប្ដាហ៍ក្រោយនេះ ក្រុមសមត្ថកិច្ចពាក់ព័ន្ធនឹងចុះពិនិត្យផ្ទៀងផ្ទាត់ដីជូនពលរដ្ឋ៕
Subscribe to:
Post Comments (Atom)
1 comment:
This clearly show to us that their boss invader can have gun to shoot the rightful owner of the land, but real Khmer go to jail right away if you have a gun . This is a double standard treatment of Khmer nation ,they trust Yuan invader than their own citizen .
Post a Comment