A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 4 May 2016

បិតា​ស្ថាបត្យករ​ខ្មែរ​ធ្លាក់​ខ្លួន​ឈឺ



លោក​ វណ្ណ មូលីវណ្ណ ពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​សប្តាហ៍​មុន​។ រូបថត ហ្វេសប៊ុក


បិតា​ស្ថាបត្យករ​ខ្មែរ​ធ្លាក់​ខ្លួន​ឈឺ
Tue, 3 May 2016 ppp
ធិក កល្យាណ

សៀមរាបៈ លោក វណ្ណ មូលីវណ្ណ ដែល​ជា​បិតា​​​ស្ថាបត្យកម្ម​​ខ្មែរ​ទំនើប​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​បាន​ធ្លាក់​ខ្លួន​ឈឺ​ហើយ​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​សៀមរាប​អស់​រយៈពេល​ពីរ​​សប្តាហ៍​​​​។ ​នេះ​បើ​តាម​លោក ជួន ឈឿន អ្នក​មើល​ថែ​លោក វណ្ណ មូលីវណ្ណ ដែល​បាន​ថ្លែង​។

លោក​ ឈឿន បាន​ថ្លែង​ថា​៖ «​គាត់​បាន​ឈឺ​អស់​រយៈពេល​ពីរ​សប្តាហ៍​ដោយសារ​គាត់​មាន​ជំងឺ​រាក​ហើយ​គាត់​បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ រ៉ូយាល់​អង្គរ​»។ ទោះ​យ៉ាង​ណា​ក្តី​លោក ឈឿន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ឥឡូវ​នេះ​លោក មូលីវណ្ណ កំពុង​ប្រសើរ​ឡើង​ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះ​​វិញ​ហើយ​។ លោក​បន្ត​​ថា​៖ «​​ឥឡូវ​នេះ​គាត់​កំពុង​សម្រាក​នៅ​ផ្ទះ​ប៉ុន្តែ​យើង​នៅ​​តែ​ទៅ​ជួប​ពេទ្យ​រហូត​ទាល់​តែ​គាត់​​ប្រសើរ​ឡើង​ទាំង​ស្រុង​»​។

លោក មូលីវណ្ណ ធ្លាប់​បាន​ប្រាប់​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅក្នុង​បទសម្ភាស​កម្រ​មួយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​នៅ​ក្នុង​បណ្ណាល័យ​ក្នុង​ផ្ទះ​​ពីរ​ជាន់​របស់​លោក​ក្នុង​ខេត្ត​សៀមរាប​ថា​លោក​មិន​មាន​គម្រោង​ត្រឡប់​មក​​រាជធានី​ភ្នំពេញ​វិញ​ទេ​។ «​​ខ្ញុំ​នឹង​ចំណាយ​រយៈពេល​ចុង​ក្រោយ​នៃ​ជីវិត​​របស់​ខ្ញុំ​​រស់នៅ​ក្នុង​ទឹកដី​ខេត្ត​សៀមរាប​។ ​ខ្ញុំ​មិន​អាច​​ទៅ​ណា​ផ្សេង​ទៀត​បាន​ទេ​ពីព្រោះ​ខ្ញុំ​ចាស់​​ណាស់​ហើយ​»។



នៅក្នុង​ឆ្នាំ​ ១៩៥៦ ​លោក មូលីវណ្ណ ត្រូវ​បាន​តែងតាំង​ជា​​​ប្រធាន​ស្ថាបត្យករ​ដោយ​ព្រះមហាក្សត្រ​នរោត្តម សីហនុ ហើយ​ក្នុង​ឆ្នាំ​ ១៩៧១ នៅ​​មុន​ពេល​​ដែល​លោក​បាន​ចាកចេញ​ពី​ប្រទេស​ដែល​​​ខ្ទេចខ្ទី​ដោយសារ​ភ្នក់​ភ្លើង​សង្គ្រាម​​លោក មូលីវណ្ណ បាន​រចនា​​អគារ​សំខាន់ៗ​ក្នុង​រាជធានី​​​ភ្នំពេញ​រួមមាន​ដូចជា ពហុកីឡាដ្ឋាន​​អូឡាំពិក​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ពុះ​ច្រៀក​សង់​អគារ​ស្អេកស្កះ​ធ្វើឲ្យ​បាត់បង់​លក្ខណៈ​ដើម​ស្ទើរតែ​ទាំង​ស្រុង​​។ ​ចាប់​តាំង​ពី​​ការ​វិល​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​ ១៩៩១ លោក​ មូលីវណ្ណ បាន​​ឃើញ​ថា​កេរ​ដំណែល​​របស់​លោក​ត្រូវ​បាន​បំផ្លាញ​ក្នុង​នោះ​​ក៏​មាន​សាល​មហោស្រព​ទន្លេ​បាសាក់​បាន​ឆេះ​​ហើយ​ត្រូវ​វាយ​កម្ទេច​ចោល​អគារ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ត្រូវ​បាន​វាយ​ចោល​នៅ​សល់​វិមាន​​ឯករាជ្យ សាល​សន្និសីទ​ចតុមុខ និង​សំណង់​ជាច្រើន​ផ្សេង​ទៀត​៕ PS

No comments: