អ្នកសារព័ត៌មាន៖ ច្បាប់ទទួលបានព័ត៌មានជួយពង្រឹងតម្លាភាពសង្គម
ដោយ សាន សែល
2016-05-03
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ (កណ្ដាល) ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៦ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
ខណៈកម្ពុជា ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៦ ក្រោមប្រធានបទ «សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នក» អ្នកសារព័ត៌មាន និងអ្នកឯកទេសផ្នែកប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ផ្ដល់តម្លៃដល់សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន (Access to information law)។
ប្រសិនបើច្បាប់នេះលេចចេញជារូបរាង នឹងបង្កើនភាពងាយស្រួលដល់អ្នកសារព័ត៌មាន ដើម្បីទទួលបានព័ត៌មានគ្រប់គ្រាន់ ក្នុងការផលិតសេចក្ដីរាយការណ៍ស៊ីជម្រៅ ហើយនិងពង្រឹងតម្លាភាពសង្គមកាន់តែប្រសើរឡើង។
និពន្ធនាយកនៃកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ លោក កៃ គឹមសុង មានប្រសាសន៍ថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន នឹងក្លាយជាឧបករណ៍សំខាន់សម្រាប់អ្នកសារព័ត៌មាន ក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធនឹងរឿងរ៉ាវនានាដែលគេព្យាយាមលាក់បាំង៖ «វាសំខាន់ខ្លាំងមែនទែន ព្រោះថាវាជាជន្លួញ វាជាម្ជុល វាជាទួល្វីសសម្រាប់ឆ្កឹះរុញមន្ត្រីដែលមានកាតព្វកិច្ចផ្ដល់ព័ត៌មានឲ្យយើង ដែលកន្លងមកគាត់តែងយកលេស។ យើងមានសិទ្ធិសួរ គាត់មានសិទ្ធិអត់ឆ្លើយ»។
អង្គការយូណេស្កូ (UNESCO) ក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ជាភាគីចម្បងដែលចូលរួមពិភាក្សាពីធ្វើសេចក្ដីព្រាងច្បាប់មួយនេះ។
តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា អ្នកស្រី អាន លេម៉េសទ្រី (Anne Lemaistre) បញ្ជាក់ថា មកដល់ពេលនេះ សេចក្ដីព្រាងច្បាប់នេះបានបញ្ចប់ជាង ៥០ភាគរយហើយ។ អ្នកស្រី អាន លេម៉េសទ្រី ឲ្យដឹងថា មានចំណុចមួយចំនួនដែលធ្វើឲ្យការពិភាក្សានៅខ្វែងគំនិតគ្នា ដូចជាចំណុចនិយមន័យនៃឃ្លា «គំរាមកំហែងដល់សន្តិសុខជាតិ» «ព័ត៌មានសម្ងាត់របស់អាជីវកម្ម (commercial information)» ពាក្យ «ឯកជនភាព»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ពន្យល់ថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន នឹងជំរុញម្ចាស់ឯកសារដែលជាស្ថាប័នរដ្ឋ ឬឯកជន និងស្ថាប័នដទៃទៀត បង្កើនការបើកទូលាយព័ត៌មានជាមួយពលរដ្ឋ ពិសេសអ្នកសារព័ត៌មាន។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា លើកឡើងថា វាជាការលំបាកមួយសម្រាប់អ្នកផលិតព័ត៌មានស៊ីជម្រៅ ដោយសារការខ្វះឯកសារ និងប្រភពព័ត៌មាន។ លោកជឿជាក់ថា ច្បាប់ស្ដីពីការទទួលបានព័ត៌មាន នឹងបើកផ្លូវឲ្យកាន់តែទូលាយសម្រាប់អ្នកកាសែត អាចដើរបានកាន់តែជ្រៅដើម្បីស្វះស្វែងរកឯកសារ៖ «ពេលច្បាប់ហ្នឹងចេញ ព័ត៌មានមានលក្ខណៈស៊ីជម្រៅ នៅពេលចង់ធ្វើបទស៊ើបអង្កេត។ យើងអាចធ្វើព័ត៌មានបានស៊ីជម្រៅជាងមុន ដោយមានឯកសារ ភស្តុតាង គឺពេលយើងចង់បាន គឺបាន។ សំខាន់នៅត្រង់ហ្នឹង ច្បាប់ហ្នឹង»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ដែលជាសមាជិកនៃក្រុមពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ថ្លែងថា ច្បាប់នេះបើអាចកែសម្រួលតាមការពិភាក្សា នោះវានឹងជាច្បាប់មួយដែលអាចមានប្រយោជន៍សម្រាប់សង្គម។
ទោះបីជាយ៉ាងណា លោក កៃ គឹមសុង នៃកាសែតភ្នំពេញប៉ុស្តិ៍ សង្កត់ធ្ងន់ថា ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន អាចពង្រឹងប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មាន លុះត្រាណាតែរដ្ឋាភិបាលធានាបាននូវការអនុវត្តច្បាប់នេះឲ្យបានម៉ត់ចត់ត្រឹមត្រូវ។
បើទោះជាអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ផ្ដល់ពិន្ទុផ្នែកសេរីភាពសារព័ត៌មានឲ្យប្រទេសកម្ពុជា ប្រសើរឡើងក៏ដោយ ក៏ប៉ុន្តែអង្គការអន្តរជាតិមួយនេះអះអាងថា អ្នកសារព័ត៌មានកម្ពុជា បន្តប្រឈមនឹងគ្រោះថ្នាក់ពេលចុះយកព័ត៌មាន ពិសេសព័ត៌មានរសើបទាក់ទងនឹងការកាប់បំផ្លាញ និងជួញដូរព្រៃឈើ ការនេសាទខុសច្បាប់ ការជួញដូរមនុស្ស និងការរុករកធនធានរ៉ែ។
ត្រង់ចំណុចទី១៦ នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ស្នើឲ្យបណ្ដារដ្ឋជាសមាជិក ធានាការអនុវត្តសិទ្ធិទទួលព័ត៌មាន ដូចជាការស្វែងរក ទទួល និងចែកចាយព័ត៌មាន ដើម្បីការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ស្របទៅតាមកិច្ចព្រមព្រៀងជាតិ និងអន្តរជាតិ៕
3 comments:
Are you fucking kidding me?.Information law under cpp monkeys?.The facts as being now that the political freedom in this country is undermined to ever unlimited extend.
The Cpp monkeys will not rest until its opponents are no longer a threat to them. The question is, does the CNRP with the supports of people have the will and determination to fight back?( I am down, but not out)
You all are fucking dreaming about free flow of information law. Wake up and smell the cpp monkeys'shit. It will not get any better under cpp monkey hun sen.
The fucking cpp monkeys should know better that something evil will not last forever.
I wonder the two women flank the asshole minister of information think that he is a sex maniac who preys on young girls for his sexual appetite.
How the two women feel when they know about his sexual history?.
Post a Comment