A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Friday 20 May 2016
បក្សកាន់អំណាចថាលិខិតបក្សប្រឆាំងទៅអ.ស.បជាការហែកហួរផ្ទៃក្នុងកម្ពុជាខុសការពិត
បក្សកាន់អំណាចថាលិខិតបក្សប្រឆាំងទៅអ.ស.បជាការហែកហួរផ្ទៃក្នុងកម្ពុជាខុសការពិត
ដោយ ទីន ហ្សាការីយ៉ា
2016-05-19
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev
មន្ត្រីនាំពាក្យបក្សប្រជាជន លោក សុខ ឥសាន បញ្ចេញប្រតិកម្មនៅថ្ងៃទី១៩ ឧសភា ថា តំណាងបក្សប្រឆាំងដាក់លិខិតទៅ អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺជារឿងហែកហួរផ្ទៃក្នុងរបស់កម្ពុជាខុសពីការពិត។ លោក បញ្ជាក់ថា គណបក្សទាំងពីរក៏មិនទាន់ប្រើប្រាស់វប្បធម៌សន្ទនាឲ្យអស់លទ្ធភាពនោះដែរ។
លោក បញ្ជាក់ថា គណបក្សកាន់អំណាចនៅតែស្វាគមន៍ចំពោះការប្រើប្រាស់វប្បធម៌សន្ទនាក្នុងការដោះស្រាយបញ្ហា តែលោកអះអាងថា រាល់បញ្ហាកើតឡើងចំពោះគណបក្សសង្រ្គោះជាតិ មិនមែន បង្កឡើងដោយគណបក្សកាន់អំណាចនោះទេ គឺបុគ្គលគណបក្សសង្រ្គោះជាតិជាអ្នកបង្កឡើងដោយខ្លួនឯង។
ការបញ្ចេញប្រតិកម្មរបស់គណបក្សកាន់អំណាចនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានផ្ញើលិខិតទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ(អ.ស.ប) លោក បាន គីមូន (Ban Ki-moon) កាលពីទី១៧ ឧសភា ដើម្បីឲ្យលោកធ្វើអន្តរាគមន៍ និងកោះប្រជុំជាបន្ទាន់ រវាងប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ដើម្បីបញ្ចៀសការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។
សមាជិកសភាមកពីគណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប តំណាងឲ្យអ្នកបោះឆ្នោត ៤៥% ដែលបានចុះហត្ថលេខារួមគ្នាលើលិខិតផ្ញើជូនលោក បាន គីមូន បានជម្រាបជូនលោក បាន គីមូន ថា ជិត ២៥ឆ្នាំតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នោះមក ប្រជាធិបតេយ្យនៅកម្ពុជា បានគាំងដំណើរស្ដូក ដោយហេតុថា ស្ថាប័នសំខាន់ទាំងបីរួមមាន អង្គការនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ត្រូវបានគណបក្សកាន់អំណាចយកទៅប្រើប្រាស់ដើម្បីរំលាយគណបក្សប្រឆាំង។
លិខិតបន្តទៀតថា គណបក្សកាន់អំណាចបានប្រើប្រាស់តុលាការជាអាវុធដ៏ចម្បងមួយក្នុងការ បំបិទមាត់ក្រុមដែលមានសំឡេងផ្ទុយពីគណបក្សកាន់អំណាច។ លិខិតនោះក៏បានលើកឡើងអំពីគណបក្សកាន់អំណាច ប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាឧបករណ៍ដើម្បីធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង។
ក្នុងនោះរួម មានការកាត់ទោស និងចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រីគ.ជ.ប មន្ត្រីសិទ្ធិមនុស្សនៃឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ការចាប់ខ្លួនតំណាងរាស្ត្រ លោក អ៊ុំ សំអាន និងការធ្វើទុក្ខបុកម្នេញលោក កឹម សុខា ជាដើម។
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង អំពាវនាវឲ្យប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ទាំងអស់ដែលគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនោះ ត្រូវកោះប្រជុំជាបន្ទាន់ដើម្បីពិនិត្យមើលឡើងវិញនូវចន្លោះប្រហោង អំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស របស់រដ្ឋាភិបាលកម្ពុជា ដើម្បីធានាសុវត្ថិភាពសមាជិកគណបក្សប្រឆាំងទាំងអស់ និងជួយឲ្យស្ថានភាពនយោបាយវិលមករកស្ថិរភាពឡើងវិញសម្រាប់ការ បោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨៕
Subscribe to:
Post Comments (Atom)
4 comments:
This official dog spoke man seen to irritated and got scared of the government gruesome repression leak to the eyes and ears of UN world . He thought that every events happened in this country was safe and sound no body outside know about it . He is a real foul dog raise By CPP to bark only .
The Puppet Hun Sen and the Puppeteer Hanoi now start feeling the heat !!!
Ah Khom yuon sok Eisan vea min Chang oy reung Khmer UN deung te nis ah ngab Kanhchas yuon.
If Hun Sen & cronies don't want the international community know, it's simple,
just clean up your ass. That's it !!!
Post a Comment