A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 1 May 2016

លោក សម រង្ស៊ី ថា​បក្ស​ប្រជាជន​កម្ពុជា​ឆ្កួត​និង​សាហាវ​ដូច​ក្រុម ប៉ុល ពត

លោក សម រង្ស៊ី ថា​បក្ស​ប្រជាជន​កម្ពុជា​ឆ្កួត​និង​សាហាវ​ដូច​ក្រុម ប៉ុល ពត
ដោយ ប្រាជ្ញ ចេវ
2016-05-01  rfa

សម រង្ស៊ី ២០១៦ ៨៥៥
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ Screenshot
 Screenshot


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ហៅ​គណបក្ស​កាន់​អំណាច ថា​ក្រុម​ឆ្កួត និង​ថា​គណបក្ស​នេះ​សាហាវ​ដូច​ក្រុម ប៉ុល ពត។ ក្នុង​វីដេអូ​របស់​លោក សម រង្ស៊ី មាន​រយៈពេល​ជាង ២០​នាទី បាន​ហៅ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល ថា​បាន​យក​រឿង​ឯកជន ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មក​សម្លាប់​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង។

លោក សម រង្ស៊ី ថ្លែង​ពី​ប្រទេស​បារាំង កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​បង្ហោះ​នៅ​យប់​ទី​៣០ ខែ​មេសា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល ថា​កំពុង​ប្រើ​មធ្យោបាយ​ថោកទាប ព្រោះ​ដឹង​ថា ខ្លួន​ចាញ់​ឆ្នោត។ លោក សម រង្ស៊ី ថែម​ទាំង​ហួស​ចិត្ត​រឿង​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ទាក់ទង​លុយ ៥០០​ដុល្លារ៖ «ឥឡូវ​បែរ​មក​ចាប់ ៥០០​ដុល្លារ ថា​អ្នក​ណា​សន្យា​ឲ្យ​អ្នក​ណា ៥០០​ដុល្លារ ចាប់​ទាំងអស់ ឆ្កួត! វា​ហួស​ហេតុ​បង​ប្អូន! យើង​ហួស​ចិត្ត ប៉ុន្តែ​មិន​មែន​តែ​យើង​ទេ ប្រជារាស្ត្រ អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ ពិភពលោក គេ​ថា​អា​ពួក​នេះ​ឆ្កួត​មែន​ទែន»។

ការ​ចេញ​មុខ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ស្រប​ពេល​ដែល​លោក កឹម សុខា កំពុង​ជាប់​ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា ដោយ​ស្ត្រី​ម្នាក់​គឺ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ អះអាង​ថា នាង​មាន​ចំណង​ស្នេហា​ជាមួយ​លោក កឹម សុខា។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​នៃ​សមាគម​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង គ.ជ.ប ម្នាក់ នឹង​ត្រូវ​តុលាការ​សាកសួរ​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់​ខ្លួន​សាកសួរ​អស់​រយៈពេល​ពីរ​ថ្ងៃ៕

No comments: