A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday, 3 May 2016
អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនិងគ.ជ.បជាបន្ទាន់
ដោយ យ៉ង ចាន់តារា
2016-05-02
ក្បួនឡានរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងឡានប៉ូលិសដឹកមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤នាក់ និងមន្ត្រី គ.ជ.ប ម្នាក់ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។ RFA/Rann Samnang
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ៥៩ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍រួមគ្នានៅល្ងាចថ្ងៃទី២ ឧសភា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើមន្ត្រីអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្ត្រីអង្គការសហប្រជាជាតិ។
ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកករណីនេះថាមានចរិតនយោបាយ និងជាការប្រើប្រាស់ប្រព័ន្ធតុលាការ និងស្ថាប័នរដ្ឋដោយខុសនីតិវិធី ដើម្បីជាឧបករណ៍គំរាមកំហែងបង្កើតជាករណីព្រហ្មទណ្ឌ និងដាក់ទោសចំពោះសកម្មភាពស្របច្បាប់របស់មន្ត្រីការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល។
ក្រុមសង្គមស៊ីវិលថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានបង្កើតឡើងដើម្បីចាត់ការករណីអំពើពុករលួយទូទៅនៅកម្ពុជា មិនមែនដើម្បីជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការបង្ក្រាបអង្គការសង្គមស៊ីវិលនោះទេ។
ក្រុមសង្គមស៊ីវិល ទាមទារឲ្យមានការដោះលែងអ្នកទាំង ៥នាក់នោះជាបន្ទាន់ ហើយនិងផ្តល់សិទ្ធិសេរីភាពជាមូលដ្ឋានដល់អ្នកការពារសិទ្ធិមនុស្ស ដើម្បីឲ្យពួកគេអាចបំពេញមុខងាររបស់ខ្លួនដោយសេរី រួចផុតពីការគំរាមកំហែង និងការដាក់ទោសទណ្ឌផ្សេងៗ។ ពួកគេក៏ទាមទារឲ្យមានការស៊ើបអង្កេតប្រកបដោយយុត្តិធម៌លើសំណុំរឿងនេះ និងទទូចឲ្យបញ្ឈប់ការលូកដៃជ្រៀតជ្រែកពីអង្គនីតិប្រតិបត្តិមកលើតុលាការ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment