A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Thursday, 28 April 2016
តំណាងរាស្ត្របក្សសង្គ្រោះជាតិ២រូបបដិសេធមិនចូលបំភ្លឺនៅតុលាការ
តំណាងរាស្ត្របក្សសង្គ្រោះជាតិ២រូបបដិសេធមិនចូលបំភ្លឺនៅតុលាការ
ដោយ ប្រាជ្ញ ចេវ
2016-04-26
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងរបួសដោយការវាយប្រហារពីមនុស្សមួយក្រុម លោក ញ៉យ ចំរើន (ឆ្វេង) និងលោក គង់ សភា (កណ្ដាល) ត្រូវបានបញ្ជូនចេញពីទីស្នាក់ការគណបក្សទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥។
RFA/Brach Chev
តំណាងទាំងពីររូបរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវក្រុមបាតុករវាយឲ្យរងរបួសកាលពីចុងខែតុលា ឆ្នាំ២០១៥ សម្រេចមិនចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះទេ។ ការសម្រេចបែបនេះ ព្រោះពួកគេមិនជឿជាក់ថា តុលាការអាចផ្ដល់យុត្តិធម៌ឲ្យខ្លួនបាន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងពីររូប សម្រេចចុះមូលដ្ឋានជួបពលរដ្ឋជាជាងយកពេលមកឆ្លើយបំភ្លឺនៅតុលាការ។ ប៉ុន្តែ ពួកគេផ្ដល់សិទ្ធិឲ្យមេធាវីរបស់ខ្លួនចូលឆ្លើយបំភ្លឺជំនួស។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សុភា ឲ្យវិទ្យុអាស៊ីសេរី ដឹងថា លោកមិនទុកចិត្តថា តុលាការអាចផ្តល់យុត្តិធម៌ឲ្យលោកបាននោះទេ។ លោកយល់ថា ដំណើរការក្តីនេះ តុលាការគ្រាន់ធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ។
តុលាការក្រុងភ្នំពេញ ចេញដីកាឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបាតុករវាយឲ្យរងរបួសនៅមុខរដ្ឋសភាចូលរួមបំភ្លឺក្នុងសវនាការជំនុំជម្រះ នៅថ្ងៃទី២៨ ខែមេសា។
មេធាវីការពារក្តីឲ្យតំណាងរាស្ត្រទាំងពីររូប គឺលោក ជូង ជូងី ថ្លែងថា លោករៀបចំឯកសារពាក់ព័ន្ធរួចរាល់អស់ហើយ ដើម្បីការពារក្ដីឲ្យកូនក្ដីរបស់លោក៖ «ពួកខ្ញុំមើលឃើញទម្រង់នៃការរង់ចាំភាពយុត្តិធម៌របស់យើងខ្ញុំមិនបានដូចបំណងទេ ព្រោះជនរងគ្រោះជាច្រើន ក៏ដូចពួកខ្ញុំមិនទាន់រកឃើញយុត្តិធម៌»។
កាលពីចុងខែតុលា ឆ្នាំ២០១៥ ក្រុមបាតុករដែលទាមទារទម្លាក់លោក កឹម សុខា ចេញពីតួនាទីអនុប្រធានទី១ រដ្ឋសភា បានវាយតំណាងរាស្ត្រទាំងពីររូបនៃគណបក្សសង្គ្រោះជាតិ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា នៅមុខរដ្ឋសភា ឲ្យរងរបួសធ្ងន់។
តំណាងរាស្ត្រទាំងពីររូបបានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា និងទាមទារប្រាក់សំណងពីជនល្មើសក្នុងម្នាក់ៗចំនួន ១០០លានរៀល។
សព្វថ្ងៃនេះ មានជនប្រព្រឹត្តិ ៣រូប ស្ម័គ្រចិត្តចេញសារភាព ថាពួកគេវាយតំណាងរាស្ត្រ គឺលោក ចាយ សារិទ្ធ ម៉ៅ ហឿន សុត វណ្ណនី ប៉ុន្តែតំណាងរាស្ត្រទាំងពីររូបដែលរងរបួសថា ជនប្រព្រឹត្តមានច្រើនជាងនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment