A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 11 March 2016

ទូត​អាមេរិក​ជួប​គ.ជ.ប​ផ្តោត​លើ​ការ​គាំទ្រ​ដល់​ការ​បោះឆ្នោត​


មន្ត្រី​គ.ជ.ប​​បញ្ជាក់​ប្រាប់​ VOA ថា​ ចំពោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​​និង​២០១៨​ខាង​មុខ ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​រៀប​ចំ​ឲ្យ​ជន​​ចំណាក​ស្រុក​ធ្វើ​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ក្រៅ​ប្រទេស​នៅឡើយ​។

ហ៊ាន សុជាតា
11 មិនា 2016 voa

រូប​ឯកសារ៖ លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA នៅ​ឯ​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។​ (នូវ​ ពៅ​លក្ខិណា​/VOA Khmer)
រូប​ឯកសារ៖ លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA នៅ​ឯ​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។​ (នូវ​ ពៅ​លក្ខិណា​/VOA Khmer)

ភ្នំពេញ—
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ គ.ជ.ប ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ជួបជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក William A. Heidt ដើម្បីពិភាក្សា​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិការ​និង​ការ​បន្ត​គាំទ្រ​របស់សហរដ្ឋ​អាមេរិក​ដល់​ដំណើរ​ការ​បោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

ជំនួប​ពិភាក្សា​នា​ព្រឹក​នេះ​ ផ្តោត​សំខាន់​ទៅ​លើ​កាល​បរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ ការ​ចូលរួម​ឃ្លាំ​មើល​ឈ្មោះ​អ្នកបោះឆ្នោត​របស់​សង្គម​ស៊ីវិល​ សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​របស់​ព្រះសង្ឃ​ និង​ការ​បោះឆ្នោត​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ហង្ស​ ពុទ្ធា អ្នក​នាំ​ពាក្យ​ និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក ហង្ស​ ពុទ្ធា​ បញ្ជាក់​ប្រាប់​ VOA ថា​ចំពោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ​និង​២០១៨​ខាង​មុខ ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​រៀប​ចំ​ឲ្យ​ជនចំណាក​ស្រុក​ធ្វើ​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ក្រៅ​ប្រទេស​នៅឡើយ​នោះ​ទេ៕

No comments: