Xamdaach: There's only this much gap between truth and lies?
....
លោក ហ៊ុន សែន ចង់ចងសម្ពន្ធភាពជាមួយក្រុមអ្នកកាសែត
ដោយ ប្រាជ្ញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ចងសម្ពន្ធភាពជាមួយអ្នកកាសែត ដែលបញ្ជាក់ថា លោកពេញចិត្តសកម្មភាពរបស់ក្រុមអ្នកសារព័ត៌មាន។ លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពេលលោកទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ដែលផ្ដល់ដោយ សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន(Union Media ASEAN-UMA) នាទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៩ ខែមីនា។
លោក ហ៊ុន សែន ក៏មានគម្រោងណាត់ជួបអ្នកកាសែតមួយឆ្នាំម្ដង ដើម្បីជជែកគ្នាផង បរិភោគបាយជុំគ្នាផងដែរ៖ «វិធីល្អជាងគេ គឺការជួបជុំមានទទួលទានអាហារ និងរាំកម្សាន្តតែម្តងទៅ អស់លោកលោកស្រីមិនបាច់ព្រួយបារម្ភទេ រដ្ឋមន្ត្រីក្រសួងព័ត៌មាន យើងខ្ញុំពូកែរៀបចំណាស់រឿងនេះ សុំឯកឧត្តម ខៀវ កាញារីទ្ធ ពិនិត្យមើលតើមានប៉ុន្មានដើម្បីយើងកំណត់ តើគួរជួបគ្នានៅណា ជួបគ្នាផង ជជែកគ្នាផង សួរគ្នាផងទើបឆ្ងាញ់បាយ»។
លោក ហ៊ុន សែន ថែម ទាំងអះអាងថា លោកជានាយករដ្ឋមន្ត្រី ដែលជួបអ្នកកាសែតច្រើនជាងគេ។ លោក រំពឹងថា ការជួបជុំគ្នាជាមួយក្រុមអ្នកកាសែតនេះ មិនរងការចោទប្រកាន់ថា លោកទិញទឹកចិត្តអ្នកកាសែតនោះទេ៕
3 comments:
Hun sen has failed sham ably in the face book saga and has been found wanting. Why should he succeed with the media this time round?. I bet this initiative is short-live.It will erode and shame his reputation further.No matter what or how much he tries to polish his reputation, he will fail miserably because he is a fucking cpp monkey.
Simple Monkey Hun Sen, if you want to make peace with the press and/or the Khmer people,
just denounce your allegiance to Hanoi, pure and simple !
Gesturing to the audience Hun Sen said:
“Members of the press, write this down: I wish my Bun Rany’s rear end is this big!”
Post a Comment