A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 11 March 2016

លោក​អ៊ុំ សំអាន​ស្នើ​​រដ្ឋាភិបាល​បំភ្លឺ​ពី​ដី​សម្បទាន​ដែល​ចោទ​ថា​ផ្តល់​ឱ្យ​កងទ័ព​វៀតណាម​

រូប​ឯកសារ៖ មន្ត្រី​​ទាហាន​កម្ពុជា​ឈរ​យាម​ខណៈ​ដែល​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់​ព្រំដែន​កម្ពុជា-វៀតណាម​ ក្នុង​អំឡុង​ពេល​​ទស្សនកិច្ច​​ចុះ​ត្រួត​ពិនិត្យ​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥​ កាសែត ​The Cambodia Daily ​បាន​ធ្វើ​បទ​ស៊ើបអង្កេត​មួយ​ដែល​រក​ឃើញ​ថា​ប្រធាន​ក្រុម​ហ៊ុន​ដី​សម្បទាន​ចំនួន​បួន​នៅ​ជិត​តំបន់​ច្រក​ព្រំដែន​អូយ៉ាដាវ​ក្នុង​ខេត្ត​រតនគិរី​ដែល​គ្រប់គ្រង​ដី​ជិត​៤ម៉ឺន​ហិកតា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​កងពល​លេខ​១៥​របស់​កងទ័ព​ប្រជាជន​វៀតណាម។

ម៉ែន គឹមសេង
11 មិនា 2016

វ៉ាស៊ីនតោន—voa
សមាជិកសភា​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពន្យល់​ពាក់ព័ន្ធ​នឹង​ដីសម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរី​ដែល​សេចក្តី​រាយការណ៍​សារព័ត៌មាន​នានា​លើក​ឡើ​ង​ថា​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​កងទ័ព​វៀតណាមគ្រប់គ្រង។

លោក អ៊ុំ សំអាន អ្នក​តំណាងរាស្ត្រ​នៃ​មណ្ឌល​សៀមរាប​បាន​ប្រាប់​ VOA​ ថា ​ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឱ្យ​កងទ័ព​វៀតណាម​នឹង​មាន​ផល​ប៉ះពាល់​រយៈ​ពេល​យូរ​ដល់​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ថា៖ «ព្រោះ​យើង​យល់​ថា ​បើ​សិន​ជា​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​កងទ័ព​ប្រជាជន​វៀតណាម​ ទៅឱ្យ​មេបញ្ជាការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ហ្នឹង​ថ្ងៃក្រោយ​ទៅ​វា​អាច​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា​ហើយ​វា​អាច​ដូច​ក្រីម៉េ​នៅ អ៊ុយក្រែន ដូច​កម្ពុជា​ក្រោម​។ វា​អាច​ដូច​ជា​ប្រទេស​ចម្ប៉ា។ វា​អាច​ប្រទេស​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម‍»។​

កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥​ កាសែត ​The Cambodia Daily ​បាន​ធ្វើ​បទ​ស៊ើបអង្កេត​មួយ​ដែល​រក​ឃើញ​ថា​ប្រធាន​ក្រុម​ហ៊ុន​ដី​សម្បទាន​ចំនួន​បួន​នៅ​ជិត​តំបន់​ច្រក​ព្រំដែន​អូយ៉ាដាវ​ក្នុង​ខេត្ត​រតនគិរី​ដែល​គ្រប់គ្រង​ដី​ជិត​៤ម៉ឺន​ហិកតា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​កងពល​លេខ​១៥​របស់​កងទ័ព​ប្រជាជន​វៀតណាម។

លោក​ អ៊ុំ សំអាន​ ចោទ​ថា​បើ​វៀតណាម​ដាក់​កងទ័ព​មែន​វា​គឺ​ជា​ការ​ខុស​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។​

លោក​បាន​បន្ថែម​ថា៖ «តាម​មាត្រា​៥៣​នៃ​រដ្ឋ​ធម្មនុញ្ញ​បាន​ចែងថា​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​របស់​ខ្លួន​ទេ​ដូច្នេះ​ប្រសិន​បើ​ផ្តល់​ទៅ​ឱ្យ​មេបញ្ជាការ​កងទ័ព​វៀតណាម​ហើយ​មាន​មូលដ្ឋាន​នៅ​លើ​ទឹក​ដី​កម្ពុជា​នៅ​ខេត្ត​រតនគិរី​គឺវាផ្ទុយ​ទៅ​នឹង​មាត្រា​៥៣​នៃ​កម្ពុជា​ផង​ដែរ‍»។​

លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​ទី​៩ខែ​មិនា​ លោក​ ហេង សំរិន​ ប្រធាន​សភាជាតិ​កម្ពុជា​បាន​សុខ​ចិត្ត​បញ្ជូន​លិខិត​នេះ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដើម្បី​ឱ្យ​លោក​ធ្វើការ​បំភ្លឺ។

រលកនៃ​ចលនា​តាម​ដាន​មើល​កិច្ច​ការ​ព្រំដែន​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិបាន​ផ្ទុះ​ឡើង​ជា​ខ្លាំង​កាលពី​ឆ្នាំ​មុន​រហូត​ដល់​មាន​ការ​ប៉ះទង្គិច​ជាមួយ​នឹង​ជនជាតិ​វៀតណាម​នៅ​ខេត្ត​ស្វាយរៀង។ ប៉ុន្តែ​បាន​ស្ងប់ស្ងាត់​មក​វិញ​បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ ការ​ស៊ើប​អង្កេត​និង​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន។

លោក​ អ៊ុំ សំអាន​ សង្ឃឹម​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​ឆ្លើយ​បំភ្លឺ​មុន​នឹង​លោក​បើក​ការ​ស៊ើបអង្កេត​ដោយ​ខ្លួន​ឯង៕

No comments: