រឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនារីវ័យក្មេងម្នាក់ឋិតក្នុងភាពមន្ទិលសង្ស័យ
ដោយ ខែ សុណង
2016-03-01 rfa
លោក កឹម សុខា (រូបកណ្ដាល) ប្រធានស្ដីទីបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពេញចេញពីសួរសុខទុក្ខ មន្ត្រី និងសកម្មជនរបស់ខ្លួនទាំង១៥នាក់ នៅពន្ធនាគារព្រៃស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។
RFA/Rann Samnang
ដោយ ខែ សុណង
2016-03-01 rfa
លោក កឹម សុខា (រូបកណ្ដាល) ប្រធានស្ដីទីបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពេញចេញពីសួរសុខទុក្ខ មន្ត្រី និងសកម្មជនរបស់ខ្លួនទាំង១៥នាក់ នៅពន្ធនាគារព្រៃស នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦។
RFA/Rann Samnang
បណ្ដាញសារព័ត៌មានក្នុង ស្រុក បានចុះផ្សាយព្រោងព្រាតទាក់ទងទៅនឹងរឿងទំនាក់ទំនងស្នេហារវាង លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ជាមួយនារីម្នាក់ដែលគេសង្ស័យថា ជាស្រីកំណាន់របស់លោក។ មកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបពី លោក កឹម សុខា ថាយ៉ាងណានៅឡើយ។
ទាំង លោក កឹម សុខា ខ្លួនឯង និងមន្ត្រីអ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ មួយចំនួន រួមទាំងសាច់ញាតិរបស់លោកផង បានរក្សាភាពស្ងៀមស្ងាត់មិនទាន់មានការបកស្រាយបំភ្លឺ ជុំវិញការទម្លាយរឿងអាស្រូវស្នេហា ដែលត្រូវបានគេផ្សព្វផ្សាយ និងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នោះទេ។
វិទ្យុ អាស៊ីសេរី នៅថ្ងៃទី១ មីនា បានទាក់ទងទៅ លោក កឹម សុខា ប៉ុន្តែលោកមិនលើកទូរស័ព្ទ។ ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានបិទទូរស័ព្ទ បន្ទាប់ពីអ្នកយកព័ត៌មានសួរសំណួរពីរឿង លោក កឹម សុខា ហើយមនុស្សមួយចំនួនទៀតដូចជាអ្នកនាំពាក្យគណបក្សនេះ និងកូនស្រីរបស់ លោក កឹម សុខា ផ្ទាល់ ក៏មិនអាចទាក់ទងបានដែរ។
ក្នុង គណនេយ្យហ្វេសប៊ុករបស់នារីដែលសរសេរជាភាសាអង់គ្លេសថា ម៉ុន ស្រី (Mon Srey) បានបង្ហោះឃ្លីបសំឡេងសន្ទនាជាមួយ លោក កឹម សុខា ដែលថតចេញពីទូរស័ព្ទ ដោយនិយាយរៀបរាប់ពីទំនាក់ទំនងស្នេហា ការសួរសុខទុក្ខ និងនិយាយអំពីការទិញសំបុត្រយន្តហោះចេញទៅក្រៅប្រទេស ជាដើម។
ទោះ ជាបែបនេះក្ដី នៅក្នុងខ្សែអាត់សំឡេង នារីម្នាក់នោះបានព្យាយាមនិយាយបដិសេធជាមួយ លោក កឹម សុខា ថា នាងមិនបានទម្លាយសារអាថ៌កំបាំងពីទំនាក់ទំនងជាមួយលោក និងបង្ហោះផ្សព្វផ្សាយនោះទេ ប៉ុន្តែជាចម្ងល់ដល់សាធារណជននោះ គឺនាងបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយវាយប្រហារទៅ លោក កឹម សុខា ថានាងបានបង្ហោះរឿងរ៉ាវពិតទាក់ទងស្នេហាជាមួយ លោក កឹម សុខា ហើយនាងកាន់តែមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះ លោក កឹម សុខា បានទូរស័ព្ទមកស្ដីបន្ទោសនាង និងហាមនាងមិនឲ្យនិយាយអ្វីតទៅទៀត។
ទាក់ទងទៅនឹងរឿងនេះ វិទ្យុអាស៊ីសេរី បានសរសេរសារទៅនារីម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ ម៉ុន ស្រី (Mon Srey) នេះ ប៉ុន្តែពុំមានការឆ្លើយតបទេ។
តាមរយៈ ការបង្ហោះ និងចែកចាយបន្តគ្នាលើបណ្ដាញសង្គមហ្វេសប៊ុក អ្នកផ្ដល់មតិជាច្រើនបានចាប់អារម្មណ៍ ហើយខ្លះបានដាក់ការសង្ស័យពីខ្សែអាត់សំឡេងនេះ និងអ្នកខ្លះទៀត មិនជឿថាមានរឿងបែបនេះឡើយ។ ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ នៅមិនទាន់មានអ្នកជំនាញខាងសំឡេងទូរស័ព្ទណាម្នាក់បញ្ជាក់ថា សំឡេងសន្ទនានោះជាសំឡេងពិត ឬសំឡេងច្នៃប្រឌិតយ៉ាងណានោះទេ។
កន្លង មក លោក កឹម សុខា ត្រូវបានស្ត្រីម្នាក់អះអាងថា ជាប្រពន្ធចុងរបស់លោក ចេញមុខឲ្យ លោក កឹម សុខា ទទួលខុសត្រូវចំពោះចំណងស្នេហា។
មាត្រាទី៣០១ នៃក្រមព្រហ្មទណ្ឌស្ដីពីទោសលួចថតសំឡេងគេ ចែងថា បទស្ដាប់ ឬថតពាក្យសម្ដីឯកជន អំពើស្ដាប់ ឬថតសម្ដីដែលនិយាយជាឯកជន ជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ នោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀលទៅ ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ នៅក្នុងច្បាប់នេះ បានចែងបន្តថា ត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការស្ដាប់ ឬថត ហើយបុគ្គលនោះមិនបានជំទាស់នោះទេ៕
1 comment:
Mr. Sam Rainsy and Mr. Kem Sokha,
To Mr. Sam Rainsy: I just would like to cautiously suggest you to NOT allow your wife to have a bad influence on you concerning any major political decisions because your wife's family had a very close relation with the crazy King Sihanouk.
Here is the problem:
Monique and Sdach TingMoung Sihamoni are Hun Sen's puppets. So if Hun Sen wanted to get any favor from Sam Rainsy, Hun Sen will contact Monique and Sihamoni to talk to Sam Rainsy's wife - Saumura. And Saumura will talk to Sam Rainsy.
For example, after the 2013 election, during that political impasse, Sam Rainsy, for some unknown reason, said we should follow "Preah Reach Damress Preah Mahaksat" to resolve the political crisis.
That statement made me wondering why did Sam Rainsy come up with such a dumb idea?
Sihamoni is Hun Sen's puppet.
Hun Sen is Yuon's puppet.
Therefore, following Sihamoni's ideas is simply executing Yuon's orders.
But I still support Sam Rainsy, Kem Sokha and the CNRP because people are not perfect. They just need to correct their mistakes.
To Mr. Kem Sokha: there was speculation that you have a few mistresses. If this is true, you should quit your VP job and go fucking those mistresses. If you like to fuck so much, you should not lead a political party. But I hope that those rumors are false.
For those so called crazy nationalists such as Mam Sonando: creating a new party and attack the CNRP would only help the CPP to win this next election legally and serve Vietnam's ambition.
T o better build of its image, the CNRP, especially Sam Rainsy, should stop touting Sihanouk's accomplishments. Sihanouk's bad deeds had overwhelmingly outweighed his good deeds and try to avoid any unnecessary mistakes such as fucking mistresses - absolutely not a quality of a good leader and cheap like a crazy dog.
Sihanouk is Ah Sdach Chkuot but he is a Maha Virak Ksat for Yuon and Hun Sen because Sihanouk's craziness has been slowly but surely facilitated the Vietnamization of Cambodia.
Chhary
Post a Comment