A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 18 March 2016

អ្នក​វិភាគ៖ សំណុំរឿង​បន្ថែម​ខ្មែរក្រហម​ដែល​រដ្ឋាភិបាល​ធ្លាប់​ជំទាស់​នឹង​ដំណើរការ​ដោយ​រអាក់រអួល​​​

អ្នក​វិភាគ៖ សំណុំរឿង​បន្ថែម​ខ្មែរក្រហម​ដែល​រដ្ឋាភិបាល​ធ្លាប់​ជំទាស់​នឹង​ដំណើរការ​ដោយ​រអាក់រអួល​​​

ជន​សង្ស័យ ​អោ អាន​​ ហៅ​តាអាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ក្នុង​រូបថត​ដោយ ​វ៉ាន់ថាន់ ​ពៅតារា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០១១។ (​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
ជន​សង្ស័យ ​អោ អាន​​ ហៅ​តាអាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ក្នុង​រូបថត​ដោយ ​វ៉ាន់ថាន់ ​ពៅតារា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០១១។ (​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោក​ ឡុង បញ្ញាវុធ​ មន្ត្រី​ឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​បាន​មើល​ឃើញ​ពី​ការ​លំបាក​ និង​ ស្មុគស្មាញ​ខ្លាំង ​ដែល​លោក​ថា​ ទាមទារ​ឲ្យ​អ.ស.ប.​និង​កម្ពុជា​ដោះ ស្រាយ​ផ្នែក​នយោបាយ។

វ៉ាស៊ីនតោន — voa


ក្រុម​ជន​សង្ស័យ​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​៤នាក់​នៃ​សំណុំ​រឿង​០០៣​ និង ០០៤ ​ដែល​រដ្ឋាភិបាល​ធ្លាប់​រារាំង​មិន​ឲ្យ​ដំណើរការ​ទៅ​មុខ​នោះ​ ត្រូវ​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បាន​ចោទ​ប្រកាន់​និង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​បញ្ចប់​មែន​ ប៉ុន្តែ​នៅ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ដ៏​ស្មុគស្មាញ​ទៀត។ ​ដំណើរការ​នីតិវិធី​នេះ​ ធ្វើ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​មិន​អាច​ដំណើរការ​នីតិវិធី​ចាប់​ឃុំ​ខ្លួន ដើម្បី​បន្ត​ស៊ើប​អង្កេត​ មក​ត្រឹម​ការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ ប្រឆាំង​នឹង​មនុស្សជាតិ​ មនុស្សឃាត​ដោយ​ ចេតនា​ទៅ​វិញ។​ ​ ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្លះ​ មើល​ឃើញ​ថា​ សំណុំ​រឿង​បន្ថែម​ទាំង​នេះ​ទំនង​ជា​ត្រូវ​ដំណើរការ​រអាក់រអួល​ឬ​ពិបាក​ដល់​គោលដៅ​ដែល​គ្រប់​ភាគី​ចង់​បាន​ ដោយ​គ្មាន​កិច្ច​សហការ​ពី​ភាគី​កម្ពុជា​ ភាព​ស្មុគស្មាញ​នៃ​នីតិវិធី​ និង​ការ​គ្មាន​ឆន្ទៈ​នយោបាយ។​



សហ​ចៅក្រម​ស៊ើប​អង្កេត​ ភាគី​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ បាន​ចោទ​ប្រកាន់​បន្ថែម​លើ​ជន​សង្ស័យ​ម្នាក់​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​គឺ ​លោក ​អោ អាន​ ពី​បទ​ប្រល័យ​ពូជសាសន៍​និង​បទ​ឧក្រិដ្ឋ​ផ្សេង​ទៀត ហើយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ ជំនួស​ដល់​ការ​ចាប់​ឃុំ​ខ្លួន​ដូច​ករណី​មុនៗ។​ ក្រុម​អ្នក​ឃ្លាំ​មើល​បាន​កត់​សម្គាល់ថា​ ផ្តើម​ចេញ​ពី​ភាគី​អន្តរជាតិ​តែ​ម្ខាង​ធ្វើ​ការ​ចោទ​ប្រកាន់​ គ្មាន​ការ​ចាប់​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទៀត​នោះ​ ពួកគេ​ដាក់​ចម្ងល់​ថា តើ​សំណុំ​រឿង​០០៣​និង​០០៤​ ដែល​មាន​ជន​ជាប់​ចោទ​៤នាក់​នោះ​អាច​នឹង​ត្រូវ​ស៊ើប​អង្កេត​ដល់​គោលដៅ​ទេ​ តើ​នឹង​មាន​ដីកា​ដំណោះស្រាយ​ចុង​ក្រោយ​ ដែល​មាន​សហ​ចៅក្រម​ជាតិ​និង​អន្តរជាតិ​ចុះ​ហត្ថលេខា​រួម​គ្នា​ទេ​ តើ​សំណុំ​រឿង​នេះ​ នឹង​ឈាន​ដល់​ការ​កាត់​ទោស​ទេ។

លោក​ ឡុង បញ្ញាវុធ​ មន្ត្រី​ឃ្លាំ​មើល​សាលាក្តី​ខ្មែរក្រហម​បាន​មើល​ឃើញ​ពី​ការ​លំបាក​ និង​ ស្មុគស្មាញ​ខ្លាំង ​ដែល​លោក​ថា​ ទាមទារ​ឲ្យ​អ.ស.ប.​និង​កម្ពុជា​ដោះ ស្រាយ​ផ្នែក​នយោបាយ។

«ក៏ប៉ុន្តែវា​អាច​ឈាន​ដល់​ការ​ចាប់​ខ្លួន​ ការ​ឃុំ​ខ្លួន?​ ចម្លើយ​ឆ្លើយ​ថា មិន​មាន​ទេ ដរាប​ណា​អត់​មាន​ការ​ដោះស្រាយ​បែប​នយោបាយ​រវាង​អ.ស.ប.​និង​រដ្ឋាភិបាល​កម្ពុជា។​ បញ្ហា​ទី១។​ បញ្ហាទី២ ​មិន​មាន​ការ​ឃុំខ្លួន​ដោយ​សារ​ភាគី​អន្តរជាតិ​យល់​ឃើញ​ថា​ ការ​ឃុំ​ខ្លួន​វា​អស់​លុយ​ច្រើន​ តែ​តាម​ពិត​ទៅ​ នេះ​គ្រាន់​តែ​ជា​លេស​មួយ​ទេ​ដែល​ថា ​សាលាក្តី​ខ្មែរក្រហម​កង្វះ​ខាត​ថវិកា​ តែបញ្ហា​សំខាន់ ​គឺការ​មិន សហការ​ពីភាគី​ជាតិនឹង​ភាគី​អន្តរជាតិ​នោះ»។

លោកបាន​បន្តថា​ លោក​មិនហ៊ាន​ទស្សន៍​ទាយ​ដែរ​ចំពោះ​បញ្ហា​ថាតើ​ជន​សង្ស័យ នៃសំណុំ​រឿងនេះ​នឹងអាច​រួចខ្លួន​ នឹងអាច​ត្រូវគេ​កាត់ទោស​បាន​យ៉ាងណា​នោះ។

«អញ្ចឹង​តើសំណុំ​រឿង​០០៣​ និង​០០៤ ​អាចឈាន​ដល់ការ​ជំនុំ​ជម្រះ​ឬក៏អត់​ ខ្ញុំ អាច​និយាយ​បានថា​បើសិន​ជាមិន​មានការ​ដោះស្រាយ​បែប​នយោបាយ​ឬមួយ មិនមាន​ការនិយាយ​ការពិត​ពីភាគ​អន្តរជាតិ​ទេទាក់​ទងនឹង​ឧបសគ្គ​សំណុំ​រឿង ០០៣ ​និង០០៤ ​ខ្ញុំនៅ​តែនិយាយ​ថា ​យើង​មិនទាន់​ហ៊ាន​និយាយ​ថាសំណុំ​រឿង ០០៣​ និង​០០៤​ អាច​បញ្ជូន​ទៅជំនុំ​ជម្រះ​បានឬ​អត់ផង​ យើងអាច​និយាយ​ថា យើងក៏​មិនហ៊ាន​និយាយថា​សំណុំ​រឿង​០០៣ ​និង​០០៤​ទាំងអស់​នោះសុត​តែត្រូវ បានចោទ​ប្រកាន់​ឬក៏អត់។​ អ្វីដែល​ខ្ញុំនិយាយ​មិនបាន​ន័យថា​ចង់ឲ្យ​ចោទ​ប្រកាន់ ទេ​ តែយើង​ចង់ឃើញ​ថាដំណើរការ​ស៊ើប​អង្កេត​ធ្វើឡើង​ពេញលេញ​ ឯករាជ្យ ហើយ​បញ្ហា​ជ្រៀតជ្រែក​ខាង​នយោបាយ​ត្រូវបាន​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​និងឲ្យ​មាន​តម្លាភាព»។

លោក ​ឆាំង យុ ​នាយកមជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បានថ្លែង​ថាការ​ចោទ​ប្រកាន់ បន្ថែម ​ទៅលើ​លោក​ អោ អាន​ រឿងប្រល័យ​ពូជសាសន៍​និងរឿង​ឧក្រិដ្ឋកម្ម​ផ្សេង ទៀត​ទំនង​ ជា​សហ​ចៅក្រម​មាន​ភស្តុតាង​ដាក់បន្ទុក។​ ហើយ​លោក​ទទូច​ដល់ តុលាការ​ឲ្យគិតពី​យុត្តធម៌។

«ទី១ ​ការស៊ើប​អង្កេត​នេះ​ វាចំណាយ​ពេលយូរ ​យូរហួស​ពីក្តីរំពឹង​ទុករបស់​សាធា រណៈជន​ ហើយការ​ចោទប្រកាន់​នេះ ​ជាការ​ចាប់​ដំណើរការ​ពិនិត្យ​ទៅលើ​សំណុំ រឿងនេះ​ថាតើវា​ទៅជា​យ៉ាងម៉េច​ទៀតព្រោះ​យើងមិន​ទាន់ដឹង​ថាតើ​ការ​ចោទ ប្រកាន់​នេះ​ វាមាន​ឯកសារ​ដាក់បន្ទុក ​មិនមាន​ឯកសារ​ដាក់​បន្ទុក​គ្រប់​គ្រាន់​ក៏​យើង​មិនទាន់​ដឹងនៅ​ឡើយដែរ​ អញ្ចឹង​ទាល់តែ​មាន​សវនាការ។​តែបញ្ហា​ទី២ ការដាក់​ ការចោទ​ប្រកាន់​នេះវា​ឈាន​ដល់​ការបើក​សវនការ​ឬក៏អត់​ហ្នឹង​ ដោយ សារ​ នីតិវិធី​តុលាការ​មានការ​ផ្លាស់ប្តូរ​ជាច្រើន​ដង ​បើតាម​ខ្ញុំដឹង​គឺជាង​២០ដង។ អញ្ចឹង​ វាពិបាក​ដែរ​ ដោយសារ​ថានេះ​វាស្ថិត​នៅក្នុង​ដៃរបស់​មេធាវី​ របស់​ចៅក្រម ហើយ​ ខ្ញុំគ្រាន់​តែមាន​ការជំរុញ​ឲ្យមាន​ការគោរព​នីតិវិធី​ ហើយការ​គិតពី​ប្រយោ ជន៍​ របស់​ជនរង​គ្រោះ​ គ្រាន់តែ​ចង់រំលឹក​ថាយើង​នៅទីនេះ​គឺដើម្បី​ជនរង​គ្រោះ ដើម្បី​យុត្តិធម៌​ អញ្ចឹងអ្វី​ដែលយើង​ធ្វើគួរ​យកបញ្ហា​ហ្នឹងជា​ធំជា​ជាង​ការ​ផ្លាស់ប្តូរ នីតិវិធី​ឬ​ ក៏យន្ត​ការណ៍​ណាមួយ​ដែលមិន​បានគិត​អំពី​សេចក្តី​ប៉ងប្រាថ្នា​ឬក៏ការ ចង់បាន​របស់​ជន​រងគ្រោះ»។

លោក​ ឆាំង យុ ​បាន​អះអាង​ក្នុងនាម​លោក​មិនមែន​ជាអ្នក​ច្បាប់​ថាការ​មិនចាប់ ឃុំខ្លួន​ជនសង្ស័យ​នៃសំណុំ​រឿង​បន្ថែម​ដើម្បី​ស៊ើបអង្កេត​ដូចសំណុំ​រឿងមុនៗ ទំនង​ជាតុលាការ​គិតថា​ជនសង្ស័យ​បាន​សហការ​ជាមួយ​តុលាការ​ គ្មាន​លទ្ធភាព រត់គេចខ្លួន​ និងបញ្ហា​ថវិកា​ជាដើម។

លោក​ នេត្រ ភក្រ្តា ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បានថ្លែង​បញ្ជាក់ថា​យោង តាមវិធាន​ផ្ទៃក្នុង​របស់​សាលាក្តី​ខ្មែរក្រហម​បានបញ្ជាក់​ថាបើសិន​ជាករណី​ចាំ បាច់​សហ​ចៅក្រម​ស៊ើប​អង្កេត​អាចចេញ​ដីការ​ចាប់ខ្លួន​ជនសង្ស័យ​បានបើ​សិន ថាជន​សង្ស័យ​អាចរត់​គេចខ្លួន​ឬបង្ក​គ្រោះថ្នាក់​ដល់សំណុំ​រឿង​និងការ​ស៊ើប អង្កេត។

«យោង​តាម​ច្បាប់​ក៏ដូចជា​វិធាន​ក្នុងការ​អនុវត្តន៍​ហ្នឹង​ យោងតាម​ច្បាប់ជាតិ​ ការ ដាក់​ ឲ្យស្ថិត​នៅក្រោម​ការត្រួត​ពិនិត្យ​ទៅលើ​ជនសង្ស័យ​ណាម្នាក់​ វាមិន​ចាំបាច់ ត្រូវតែ​ចាប់ខ្លួន​ទាំងអស់​នោះទេ​ ហើយ​ដំណើរ​ការនៅ​សាលាក្តី​ខ្មែរក្រហម​នេះ គឺយើង​ឃើញមាន​ការ​សហការ​ពីសំណាក់​ ជនសង្ស័យ​ដែលគាត់​មកបង្ហាញ​ខ្លួន មកតាម​ការកោះ​របស់​សហចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ»។

លោកថា​ការចាប់​ខ្លួនជន​សង្ស័យ​មុនៗ​កើតឡើង​ដោយសារ​ជនសង្ស័យ​មិនបាន សហការ​ជាមួយ​តុលាការ។

សហ​ចៅក្រម​ស៊ើបអង្កេត​ត្រូវបិត​បញ្ចប់​ការស៊ើប​អង្កេត​ទាំងអស់​ចំពោះ​សំណុំ រឿង ​បន្ថែម​ទាំងពីរ​ ០០៣និង​០០៤នេះ​ នៅខែ​ មិថុនា​ឆ្នាំនេះ​ ហើយនឹង​ចេញ ដីកា​ដោះណោះ​ស្រាយ​រួមគ្នា​ ដែលគេ​ចាត់ទុកថា​ជាការ​ចោទប្រកាន់​ផ្លូវការ បន្ទាប់ពី​ការស៊ើប​អង្កេត​ មុនពេល​បញ្ជូន​សំណុំរឿង​ទាំងពីរ​ទៅសាលា​ដំបូង ដើម្បី​កាត់​ទោស។​ ភាគីមួយ ​ដែលអាច​ជាចៅក្រម​ជាតិ ​ឬចៅក្រម​អន្តរជាតិ អាចប្តឹង​ជំទាស់​នឹងបទ​ចោទ​ឬអ្វីមួយ​ក្នុងដីកា​ដំណោះ​ស្រាយនោះ​ប្រសិន​បើគេ រក​ឃើញថា​មិនត្រូវ​តាមអ្វី​ដែលខ្លួន​ចង់បាន។​ នីតិវិធី​នៃការ​វិវាទនេះ​ត្រូវ​បញ្ជូន ទៅ​អង្គបុរេ​ ដែលភាគី​កម្ពុជា​មានអំណាច​អាចរារាំង​បាន។​ ប្រសិន​បើអង្គ​បុរេ សម្រេច​ ឬមិន​សម្រេច​នោះ​នីតិវិធី​នឹងបន្ត​ទៅមុខទៀត​ តែគេ​នៅមិន​ច្បាស់​ថាតើ ចៅក្រម​កម្ពុជា​ដែលមាន​សម្លេង​ភាគ​ច្រើន​ ហើយជា​ប្រធាន​សាលា​ដំបូង​ទៀត នោះនឹង​កោះហៅ​ឲ្យមាន​សវនាការ​យ៉ាងណា​ទេ។

បន្ថែមពី​លើនេះ​ គេពិបាក​ដឹងបាន​ថាតើការ​អូសបន្លាយ​ពេលតវ៉ា​និងការ​មិន សហការ ​នោះនឹង​មានថវិកា​គ្រប់គ្រាន់​ទេ​ នឹង​មាន​ចៅក្រម​បរទេស​ស្ថិត​នៅ​ក្នុង​មុខ​តំណែង​ ដោយ​គ្មាន​ការ​លាលែង​ដោយសារ​តែ​នីតិវិធី​រុញ​ទៅ​រុញ​មក​នោះ​ទេ តើ​សុខភាព​ជន​ជាប់​ចោទ​ដែល​មាន​វ័យ​ចំណាស់​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា​ តើ​នឹង​មាន​ជន​ជាប់​ចោទ​នៅ​រស់​ដល់​ពេល​កាត់ទោស​ទេ។

សំណុំរឿង​០០៣ ​និង​០០៤​ មាន​ជន​ជាប់​ចោទ​ជា​កម្មាភិបាល​ខ្មែរក្រហម​ជាន់​ខ្ពស់​៤នាក់ ​ដែល​មាន​វ័យចំណាស់ៗ។​ ក្នុង​នោះ​មាន​លោក​ មាស មុត ​អាយុ​៧១ ជា​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក ​ជា​ជន​ជាប់ចោទ​ក្នុង​សំណុំ​រឿង​០០៣ ។ លោក ​អោ អាន ​អាយុ​៨៣​ឆ្នាំ ​ហៅ​ តា អាន ​ជា​អតីត​អនុគណៈ​តំបន់​មជ្ឈិម អ្នកស្រី​ អ៊ឹម ចែម​ ហៅ​ យាយ ចែម ​អាយុ​៧១ឆ្នាំ​ អតីត​ចៅហ្វាយ​ស្រុក​ព្រះនេត្រព្រះ និង​លោក​ យឹម ទិត​ ហៅ​តាទិត ​ជា​អតីត​លេខាធិការ​ស្តី​ទី​តំបន់​ពាយ័ព្យ ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ ០០៤។ ​ជនជាប់​ចោទ​ទាំងអស់​ត្រូវ​សហ​ចៅក្រម​ស៊ើប​អង្កេត​ភាគី​អន្តរជាតិ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​សំខាន់ៗ​ដូច​ជា ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង ​មនុស្សជាតិ ​មនុស្សឃាត ​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់ម៉ឺន​សែន​នាក់​ត្រូវ​ស្លាប់​ក្នុង​ ចំណោម​ការ​សម្លាប់​រង្គាល​ពលរដ្ឋ​ខ្មែរ ​ជាង​១លាន​៧សែន នាក់​ក្នុង​ទសវត្សរ៍​១៩៧០​ និង​ជន​ខ្លះ​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ លើ​ជន​ជាតិចាម​ និង​ វៀតណាម​ផង​ដែរ។

ទោះ​ជា​មានបទ​ចោទ​ជា​ច្រើន​កើត​ឡើង​មែន​ក្តី​ តែ​សំណួរ​ដែល​គេ​សួរ​នោះ​គឺ​ថា តើ​ជន​ទាំង៤​រូប​នេះ​អាច​ស្ថិត​ក្នុង​យុត្តាធិការ​តុលាការ​ឬ​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ឬ​ជា​ជន​ដែល​ទទួលខុស​ត្រូវ​ខ្ពស់​បំផុត​ទេ?​ ដោយសារ​ច្បាប់​និង​កិច្ចព្រម​ព្រៀង​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន ​ចៅក្រម​ភាគី​កម្ពុជា​គឺ​លោក ​យូ ប៊ុនឡេង ​អាច​មាន​ការ​ជំទាស់​ក្នុង​រឿង​នេះ​តាម​ច្បាប់​ ហើយ​ជន​ជាប់ចោទ​ទាំង​នេះ​អាច​រួចខ្លួន​បាន​ តែ​រឿង​នេះ​ត្រូវ​គេ​គិត​ថា ​អាច​មាន​ការ​ប្រែប្រួល​ទៅ​តាម​ឆន្ទៈ​នយោបាយ​និង​លក្ខខណ្ឌ​ផ្សេង​ទៀត​ដែរ។

បើ​តាម​ការ​អះអាង​របស់​លោក​ ភីធ័រ ម៉ាខ្វៃអ័ ​(Peter Macguire) ​សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ខ្មែរក្រហម​ «ប្រឈម​មុខ​នឹង​ការ​ស្លាប់​នៅ​កម្ពុជា‍» ឬ «Facing Death​ in Cambodia‍» ​បាន​ថ្លែង​ថា លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន មិន​ដែល​ផ្លាស់ប្តូរ​ជំហរ​លោក​ក្នុង​ការ​មិន​គាំទ្រ​ឲ្យ​មាន​ការ​កាត់​ទោស​សំណុំ​រឿង ០០៣​ និង​០០៤ ​ដូច​អ.ស.ប.​ទេ។

«ទោះ​បី​ជា​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ​គឺ​ជា​កត្តា​មួយ​ តែ​កត្តា​សំខាន់​ដែល​មាន​ភាព​ស្មើ​គ្នា​នឹង​ច្បាប់​នោះ​គឺ​អំណាច។​ តើ​អ.ស.ប.​មាន​អំណាច​ក្នុង​ការ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួន​និង​កាត់​ទោស​ជនជាប់​ចោទ​មួយ​ស៊េរី​ទៀត​ទេ​ វា​ពិត​ជា​គ្មាន​ទេ។​ វា​ជា​ពេល​វេលា​ដែល​តុលាការ​ខ្មែរក្រហម​ត្រូវ​បញ្ចប់​អ្វី​ដែល ​គេ​កំពុង​ធ្វើ​ហើយ​ចាក​ចេញ​ហើយ»។

លោក​បាន​បន្ថែម​ថា អ.ស.ប.​ត្រូវ​ចេញ​ពី​កម្ពុជា​ បើ​កម្ពុជា​គ្មាន​ការ​គាំទ្រ។​ រដ្ឋាភិបាល​កម្ពុជា​កំពុង​បដិសេធ​មិន​គាំទ្រ​កិច្ចប្រឹង​ប្រែង​របស់​អ.ស.ប.​យ៉ាង​ជាក់ស្តែង ចំពោះ​សំណុំ​រឿង​០០៣​ និង​០០៤ ។​ នេះ​ជា​ពេល​ដែល​អ.ស.ប.​ ចាកចេញ​ពី​កម្ពុជា​ហើយ។

«អ.ស.ប. ​គឺ​ជា​ភ្ញៀវ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ​ហើយ​ដើម្បី​ដំណើរការ​សំណុំ​រឿង ០០៣​ និង​០០៤​ បាន​ ពួកគេ​ត្រូវការ​ការគាំទ្រ​ពី​មេដឹកនាំ​កម្ពុជាគឺ​លោក ហ៊ុន សែន។​ អ.ស.ប.​មិន​គ្រាន់​តែ​មិន​មាន​ការ​គាំទ្រ​ទេ​ អ.ស.ប.​មិន​ដែល​ធ្លាប់​មាន​ការ​គាំទ្រ​ពី​ដើម​មក​ឡើយ»។

ចៅក្រម​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​កំពុង​ស៊ើប​អង្កេត​ជនសង្ស័យ​៣​នាក់​នៃ​សំណុំ​រឿង​០០៤​ ហើយ​បាន​បំបែក​សំណុំ​រឿង​០០៤​ វគ្គ១​ ដើម្បី​ដំណើរការ​នីតិវិធី។ ​ចៅក្រម​អន្តរជាតិ​ក៏​កំពុង​ស៊ើបអង្កេត​សំណុំ​រឿង​០០៣ ​ផង​ដែរ​ មុន​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៦​ឬ​នៅ​ឆ្នាំ​ក្រោយ ​ដែល​ក្រុម​អ្នក​ឃ្លាំ​មើល​ចាត់​ទុក​ថា ​ដំណើរការ​ថ្មី​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ Michael ​Bohlander គ្រាន់​តែ​ជា​ការ​បំពេញ​នីតិវិធី ​ដែល​ពិបាក​និយាយ​ថា​ជា​ការ​រីកចម្រើន។​

ការ​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​មាន​ចៅក្រម​អ.ស.ប.​មួយ​ចំនួន​ បាន​លាលែង​ដោយ សារ​ការ​រារាំង​ផ្នែក​នយោបាយ​ក្នុង​សំណុំ​រឿង០០៣​ និង​០០៤​ដែល​រដ្ឋាភិបាល កម្ពុជា​ធ្លាប់​ប្រកាស​រារាំង​ជា​សាធារណៈ​ដោយ​ខ្លាច​មាន​សង្គ្រាម​ស៊ីវិល​ ហើយ​មិន​ គិត​ពី​យុត្តិធម៌​នោះ៕

No comments: