A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 17 March 2016

មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​ការ​ចោទ​ថា​សាច់ញាតិ​នាយក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ការ​សូក​ប៉ាន់​ពី​ក្រុមហ៊ុន ដោយ ឡេង ម៉ាលី


2016-03-16  rfa

ផៃ ស៊ីផាន ៦២០
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Morm Moniroth



មន្ត្រី​រាជ​រដ្ឋាភិបាល ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា សាច់ញាតិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​ការ​សូកប៉ាន់​ពី​ក្រុមហ៊ុន​អូស្ត្រាលី ឈ្មោះ ថែបខរភ៍ (Tabcorp)។

មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅ​ល្ងាច​ថ្ងៃ​ទី​១៦ មីនា ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​យក​លុយ​ពី​នរណា​ទេ ហើយ​លោក និង​អ្នក​ផ្សេង​ទៀត មាន​ការ​ទទួល​ខុស​ត្រូវ​ផ្សេងៗ​គ្នា ដែល​អ្នក​ជិតស្និទ្ធ​ខ្លះ​យក​ឈ្មោះ​លោក​ទៅ​ប្រើប្រាស់។

ការ​ច្រាន​ចោល​នេះ គឺ​បន្ទាប់​ពី​សារព័ត៌មាន​អូស្ត្រាលី ឈ្មោះ ឌឺ ស៊ីដនី ម៉័រនីង ហេរ៉ាដ៍ (The Sydney Morning Herald) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ មីនា មាន​ចំណង​ជើង​ថា "ភាព​ស្រអាប់​នៃ​ការ​ផ្សង​ព្រេង​របស់​ក្រុមហ៊ុន ថែបខរភ៍ (Tabcorp)" ដោយ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​នេះ​បាន​សូក​ប៉ាន់​ក្រុមហ៊ុន​ប្អូន​ស្រី​របស់ លោក ហ៊ុន សែន ដើម្បី​បាន​អាជ្ញាប័ណ្ណ​បើក​បន​ល្បែង​ស៊ី​សង​នៅ​កម្ពុជា៖ «»។



ក្រុមហ៊ុន​បើក​ល្បែង​ស៊ី​សង​របស់​ប្រទេស​អូស្ត្រាលី ឈ្មោះ ថែបខរភ៍ (Tabcorp) កំពុង​ប្រឈម​នឹង​ការ​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​អូស្ត្រាលី ទាក់ទង​នឹង​ការ​សូក​ប៉ាន់​ក្រុមហ៊ុន​របស់​ប្អូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សារព័ត៌មាន​នេះ​សរសេរ​ទៀត​ថា កាល​ពី​ប្រាំពីរ​ឆ្នាំ​មុន គឺ​នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុន ថែបខរភ៍ មាន​មហិច្ឆតា​បង្កើត​គ្រោង​ការ​ល្បែង​ស៊ី​សង​តាម​អនឡាញ (អ៊ីនធឺណិត) មួយ​នៅ​ប្រទេស​កម្ពុជា ដោយ​សង្ឃឹម​ថា អាច​ស្រូប​យក​អ្នក​លេង​ល្បែង​រាប់​លាន​នាក់​ទូទាំង​តំបន់​អាស៊ី និង​ពិភពលោក។ ការ​បង្កើត​គ្រោង​ការ​ល្បែង​នៅ​កម្ពុជា នេះ គឺ​ដើម្បី​ឲ្យ​ផុត​ពី​ការ​ដាក់​កំហិត​ការិយាធិបតេយ្យ​របស់​ប្រទេស​អូស្ត្រាលី។

ក្រុមហ៊ុន ថែបខរភ៍ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​បង់​លុយ​ចំនួន ២០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​ជា​របស់​ប្អូន​ស្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពេល​ក្រុមហ៊ុន​នេះ​សុំ​អាជ្ញាប័ណ្ណ​បើក​បន​ល្បែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​លើ​គេហទំព័រ​របស់​ខ្លួន ក្រុមហ៊ុន ថែបខរភ៍ អះអាង​ថា ក្នុង​រយៈពេល ១២​ខែ គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៥ ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក (២.១៥៥,៥​លាន​ដុល្លារ) ពី​មុខ​ជំនួញ​ចំនួន​បី​របស់​ខ្លួន៕

2 comments:

Anonymous said...

People are so sick with this dog Phay Siphan.

Anonymous said...

Chke phay siphan has never recognized what's chke hun sen government did wrong , this terichhan always refused what's ever.