A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 22 February 2016

អ្នក​ភូមិ​ក្នុង​ខេត្ត​ កណ្តាល ​បារម្ភ​ពី​ការ​ផ្ទុះ​រាលដាល​នៃ​ការ​ឆ្លង​មេរោគ​អេដស៍


Mon, 22 February 2016 ppp
ម៉ិច ដារ៉ា

ក្រុម​គ្រួសារ​ដែល​មាន​ប្ដី​ប្រពន្ធ​ឆ្លង​មេរោគ​ HIV/AIDS អង្គុយ​នៅ​ក្រោម​ផ្ទះ​ស្ថិត​នៅ​ក្នុង​ភូមិ​ពាម ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល​ម្សិលមិញ​។ ហុង មិនា


កណ្តាលៈ អ្នក​ភូមិ​ពាម​ក្នុង​ឃុំ​សំបួរ​ ស្រុក​មុខកំពូល​មាន​ការ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឆ្លង​មេរោគ​អេដស៍​ខណៈ​ដែល​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ទៅ​លើ​​អ្នក​ភូមិ​ចំនួន ២០ នាក់​មាន​ ១៤ នាក់​ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ឆ្លង​មេរោគ​អេដស៍។

ក្រុម​គ្រូពេទ្យ​នៃ​ក្រសួង​សុខាភិបាល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​​ទៅ​​ដល់​​ភូមិ​ពាម​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​យក​សំណាក​ឈាម​។ ទន្ទឹម​នឹង​នេះ​ដែរ​មាន​ពាក្យ​ចចាម​អារ៉ាម​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ថា​ម្ជុល​របស់​គ្រូពេទ្យ​ក្នុង​ភូមិ​​ម្នាក់​ឈ្មោះ​ ភារម្យ គឺជា​ប្រភព​នៃ​ការ​ចម្លង​មេរោគ​អេដស៍​ប៉ុន្តែ​គ្រូពេទ្យ​រូប​នេះ​បាន​ច្រាន​ចោល​នូវ​ការ​ចោទប្រកាន់​នេះ​ជា​ដាច់​ខាត​កាលពី​ម្សិលមិញ​។

ស្រ្តី​អ្នក​ភូមិ​ពាម​អាយុ ៧៣ ឆ្នាំ ម្នាក់ ឈ្មោះ វិច្ឆិកា មិន​បាន​ចាកចេញ​ទៅ​ណា​ទេ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​​ចុះ​ទៅ​ជួប​របស់​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​ផ្ទះ​គាត់​កាលពី​​ព្រឹក​ម្សិលមិញ​។ ស្រ្តី​ចំណាស់​រូប​នេះ​កោរ​ក្បាល ហើយ​ត្របក​ភ្នែក​របស់​គាត់​​ធ្លាក់។ គាត់​​ញញឹម​ច្រើន​ប៉ុន្តែ​មាន​​ទឹក​មុខ​នឿយហត់​យ៉ាង​ច្បាស់​។ ប្រាំ​មួយ​​ឆ្នាំ​កន្លង​មក​ហើយ​លោកយាយ​បាន​ថែទាំ​កូន​ប្រុស​ច្បង​របស់​លោក​យាយ​ខណៈ​ពេល​ដែល​ឈាម​ហូរ​ចេញ​ពី​ច្រមុះ​មាត់ និង​ស្បែក​របស់​កូនប្រុស​។ កូន​ប្រុស​លោក​យាយ​បាន​ឆ្លង​មេរោគ​អេដស៍​ហើយ​បាន​ស្លាប់​ចោល​ប្រពន្ធ​ និង​​កូន​ពីរ​នាក់​ក្នុង​អាយុ ២៦ ឆ្នាំ​។ ឥឡូវ​​នេះ​លោក​យាយ វិច្ឆិកា មាន​អារម្មណ៍​ទទួល​រង​នូវ​ផលប៉ះពាល់​នៃ​មេរោគ​នេះ​ដោយ​ផ្ទាល់​។​ «ខ្ញុំ​មិន​បាន​គិត​អំពី​ការ​ឆ្លង​ទេ​។ បន្ទាប់​មក​កាលពី​ឆ្នាំ​មុន​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្លាក់​ខ្លួន​ឈឺ។​ គ្រូពេទ្យ​បាន​មក​ដល់​ទី​នេះ​ហើយ​បាន​​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​មាន​ផ្ទុក​មេរោគ​​អេដស៍»។

អ្នក​ជិតស្និទ្ធ​ម្នាក់​របស់​ស្ត្រី​ចំណាស់​រូប​នេះ​ឈ្មោះ នារី អាយុ ៦៥ ឆ្នាំ​បាន​​មក​លេង​ខណៈ​​ដែល​ភ្នំពេញ​ប៉ុស្តិ៍​កំពុង​និយាយ​ជាមួយ​ស្ត្រី​ចំណាស់​រូប​នេះ​​។ ស្ត្រី​​​ដែល​បាន​ទទួល​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៅ​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​រូប​នេះ​​និយាយ​ថា៖ «ខ្ញុំ​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ។ ប៉ុន្តែ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​មនុស្ស​​ច្រើន​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ដូច្នេះ​ខ្ញុំ​បាន​ធ្វើ​តេស្ត​»។

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នាពេល​ថ្មីៗ​នេះ​ភាគច្រើន​ក្នុង​ភូមិ​​ពាម​បាន​ធ្វើ​ឡើង​លើ​មនុស្ស​ចាស់​ជរា​ដែល​ភាគ​ច្រើន​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជន​ស្ថិត​ក្នុង​គ្រោះថ្នាក់​​ដោយសារ​ជំងឺ​អេដស៍​នោះ​​ទេ។

លោកយាយ​ វិច្ឆិកា ​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំ​មាន​ផ្ទុក​មេរោគ​នេះ​ទេ​ពីព្រោះ​ខ្ញុំ​មិន​ដែល​​​រួមភេទ​​ទេ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ប្រាប់​គេ​ [ខ្ញុំ​មាន​ផ្ទុក​មេរោគ​អេដស៍​] ​គេ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដោយសារ​ខ្ញុំ​រស់នៅ​តែ​ម្នាក់ឯង​ និង​​ទៅ​វត្តអារាម​»។


ស្ត្រី​ចំណាស់​នៅ​ភូមិ​ពាម​ដែល​មាន​ឆ្លង​មេរោគ​អេដស៍​។ ហុង មិនា


ទាំង​លោកយាយ វិច្ឆិកា និង​លោកយាយ នារី បាន​ឱ្យ​ដឹង​ថា​ពួកគាត់​បាន​ទទួល​ការ​ចាក់​ថ្នាំ​ពី​លោក​វេជ្ជបណ្ឌិត​ ភារម្យ ​ទោះបី​ជា​ពួកគេ​មិន​បាន​ចោទប្រកាន់​លោក​វេជ្ជបណ្ឌិត​​រូប​នេះ​ក៏ដោយ។ លោកយាយ​ នារី ​​បន្ថែម​ថា​៖ «អ្នក​​រាល់​គ្នា​ដែល​លោក​វេជ្ជបណ្ឌិត​បាន​ចាក់​ថ្នាំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​»​។

ប្រជាជន​ភាគច្រើន​នៅក្នុង​ភូមិ​ពាម​មាន​ការ​ភ័យ​បារម្ភ​ថា​បញ្ហា​ការ​កើត​មាន​មេរោគ​អេដស៍​នេះ​នឹង​​ជា​ឧបសគ្គ​ចំពោះ​ការ​ចូល​ដណ្តឹង​កូនចៅ​របស់​ពួកគេ​។

អាជ្ញាធរ​សុខាភិបាល​បាន​បញ្ជាក់​ថា​នៅ​ក្នុង​ភូមិ​ពាម​មាន​ករណី​ឆ្លង​មេរោគ​អេដស៍​ចំនួន ១៤ ករណី​ប៉ុន្តែ​ប្រជាជន​ភាគច្រើន​បំផុត​មិន​ទាន់​ប្រាកដ​នោះ​ទេ​ខណៈ​ចំនួន​នេះ​នឹង​អាច​ច្រើន​ជាង​នេះ​។

អ្នក​ភូមិ​អាយុ ៤៥ ឆ្នាំ​ម្នាក់​ឈ្មោះ សុភ័ក្ត្រ ដែល​ជា​​អ្នក​នេសាទ​បាន​​ថ្លែង​ថា​៖ «​ប្រជាជន ៣០ ទៅ​ ៤០ ​​នាក់​មាន​ផ្ទុក​មេរោគ​អេដស៍​ប៉ុន្តែ​មិន​ហ៊ាន​និយាយ​​»។ ឥឡូវ​នេះ​ទាំង​លោក​ សុភ័ក្ត្រ និង​ប្រពន្ធ​របស់​លោក​មាន​មេរោគ​អេដស៍​។«​យើង​បាត់បង់​ដី​លុយ​ហើយ​ឥឡូវ​នេះ​បាត់បង់​សុខភាព​ដោយសារ​អេដស៍​»។ លោក សុភ័ក្ត្រ​ និង​ប្រពន្ធ​របស់​លោក​បាន​​បន្ទោស​គ្រូពេទ្យ​ ភារម្យ ថា​ជា​អ្នក​បណ្តាល​ឲ្យ​ពួកគាត់​ឆ្លង​មេរោគ​អេដស៍​​។

លោក​ សុភ័ក្ត្រ ​បាន​ថ្លែង​ថា​៖ «​យើង​ចង់​បាន​យុត្តិធម៌​យើង​មិន​អាច​ទុក​ពេទ្យ​នេះ​បាន​ទេ​។ វា​ចប់​ហើយ​សម្រាប់​ខ្ញុំ​»​។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​គ្រូពេទ្យ​ ភារម្យ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​​របស់​អ្នក​ភូមិ​ដោយ​ថ្លែង​ថា​លោក​គឺជា​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​បណ្តុះបណ្តាល​ដល់​គ្រូពេទ្យ​ផ្សេង​ទៀត​អំពី​ការ​ប្រើប្រាស់​ម្ជុល​ស៊ឺរ៉ាំង​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល​លោក​ គួយ ប៊ុនធឿន បាន​ថ្លែង​ថា​គ្រូពេទ្យ​ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​នោះ​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ៕ TK/PS

(ឈ្មោះ​ត្រូវ​បាន​ផ្លាស់ប្តូរ​ដើម្បី​ការពារ​អត្តសញ្ញាណ​ប្រភព)

Jack Davis

No comments: