A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 25 February 2016

ថាក់ស៊ីន ​ព្រ​មាន​របប​យោ​ធាពី​គ្រោះ​ថ្នាក់​

ថាក់ស៊ីន ​ព្រ​មាន​របប​យោ​ធាពី​គ្រោះ​ថ្នាក់​
លោកថាក់​ស៊ីន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ប្រទេស​សិង្ហ​បុរីពីថ្ងៃ​អង្គារ។ Bkp

Thu, 25 February 2016 ppp
AFP


ក្រុងសិង្ហបុរីៈ លោក​ ថាក់ស៊ីន​ស៊ីណា​វ៉ាត្រា បាន​បន្ដ​យុទ្ធនា​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​ពី​ថ្ងៃ អង្គារ​ ដោយ​ព្រមាន​របប​យោធា ថៃ​ពី​គ្រោះថ្នាក់​ជាច្រើន បើ​សិន​ជារបប​នេះនៅ​បន្ត​ដឹក​នាំ និង​ជំ​រុញ​ឲ្យ​មាន​រដ្ឋ​ធម្មនុញ្ញ​មិន​មែន​លទ្ធិ​ប្រជាធិប​តេយ្យមួយ​។

នាយ​ក​រដ្ឋមន្ត្រី ប្រាយុធ ចានអូចា បាន​រលាស់​ខ្លួន​ពីការរិះគន់​ និង​តម្រូវ​ការសម្រាប់​ការពិភាក្សា​ ដោយ​និ​យាយថា ​អតីតនាយករដ្ឋ​មន្ត្រីដែល​រត់​គេច​រូបនេះ​គួរ​តែ កំពុង​និ​យាយ​ជាមួយ​ប៉ូលិស។ក្នុង​កិច្ចសម្ភាស​ន៍មួយ ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី អតីត​នាយក​រដ្ឋមន្ត្រី​វ័យ ៦៦ ឆ្នាំរូប​នេះ​បាន​រិះ​គន់​រដ្ឋាភិបាល​នេះ​ពីបទខ្វះ​ទស្សនវិស័យ និង​ទេព​កោសល្យ ក្នុង​ការស្ដារ​សេដ្ឋកិច្ច​ច្របូក​ច្របល់​។

លោក​បាន​ថ្លែង​ថា៖ «វា​ជា​រដ្ឋាភិ​បាលមួយ​ដែល​គ្មាន​សេរីភាព និង​គ្មាន​ទេព​កោសល្យ​ដើម្បី​កាច់​ចង្កូត​សេដ្ឋកិច្ច។ ពួក​គេនៅ​កាន់​តែយូរ ការ​លំបាក នឹង​កាន់​តែបន្ត​នៅ​ទីនោះ»។

លោក​ថាក់​ស៊ីន បាន​បដិសេធ​រាល់​របាយការណ៍​​ដែល​​មានជា​យូរមកហើយដែល​ថា លោក​ធ្លាប់​មាន​កិច្ច​ព្រម​ព្រៀងបន្ទប់​ក្រោយ​ជាមួយ​នឹង​យោធា​ដើម្បីឲ្យ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​និង​គ្រួសារគេ​មិនអាច​ប៉ះពាល់​បាន​ ជាថ្នូរ​នឹង​ការដក​ខ្លួន​ពីនយោ​បាយ។

លោកថាក់ស៊ីន បាននិ​យាយ ថា៖ «យើង​មិន​កំពុង​ពិភាក្សា​គ្នាទេ​។ខ្ញុំមិនដែល​ទូរ​ស័ព្ទ​ទៅ​អ្នក​ណាម្នាក់​ទេ។ ខ្ញុំ​មិន​ដឹងថា ហេតុ​អ្វី​​ខ្ញុំ​នឹង​ទាក់ទង​ជាមួយ​ពួក​គេទេ​ ហើយ​ខ្ញុំ​មិន​ត្រូវធ្វើ​ដូច្នោះ​ផង»។

នាយក​រដ្ឋមន្ត្រី​ប្រាយុធ ពីថ្ងៃ អង្គារបាន​ច្រានចោល​សំណើ​របស់​លោក​ថាក់​ស៊ីន ដើម្បី​រៀប​ចំកិច្ច​ពិភាក្សា​ជាមួយ​រដ្ឋាភិ​បាល​ជុំវិញ​ការ​បែកបាក់​ខាងនយោ​បាយ​ ដោយ​ថ្លែង​ថា លោក​មិន​យកចិត្តទុក​ដាក់​នឹងគាត់​ទេ។ ត្រូវបាន​សួរ​ជាច្រើន​លើក​ថាតើ រដ្ឋា​ភិបាល​នឹង​ចរចា​ជាមួយ​លោក​ ថាក់​ស៊ីនឬយ៉ាង​ណា?

ឧត្តម​សេនីយ៍​ប្រាយុធ បាននិ​យាយថា៖​«សំណួរ​ទាំងនោះ ត្រូវ​បាន​ឆ្លើយ​​រួចហើយ។គាត់​គួរ​និ​យាយ​ជាមួយ​នឹង​ច្បាប់​»។

ចំ​ពោះរឿង​នោះ លោក ​ថាក់ស៊ីន បាន​ឆ្លើយ​តប​ថា៖ «ពួក​គេ​បាននិ​យាយថា ពួក​គេ​មិន​អាច​និ​យាយ​ជាមួយ​ខ្ញុំ​ ដោយ​សាររឿង​ក្តី​ប្រឆាំ​ង​ខ្ញុំទាំង​នោះ​ ប៉ុន្តែរដ្ឋ​ប្រហារ​ជា​ឧក្រិដ្ឋកម្ម​ធំ​ជាង​មួយ»។

ក្នុង​កិច្ចសម្ភាសន៍​មួយ​ទៀត​ជាមួយ​ ទូរទស្សន៍ Al Jazeera ពីថ្ងៃ​អង្គារ លោក​ថាក់ស៊ីន​ ពុំបាន​និ​យាយ​ធ្ងន់​ៗទេ នៅពេល​លោក​និ​យាយ​ពីស្ថានភាព​សេដ្ឋកិច្ច ​និង​រដ្ឋ​ធម្មនុញ្ញថ្មី។

ដោយ​ប្រៀបធៀប​នឹង​អ្វី​ដែល​កើត​មាន​នៅ​កូរ៉េខាងជើង លោក ថាក់​ស៊ីន​ បាននិយាយថា៖ «ខ្ញុំ​មើល​ឃើញថា ប្រទេស​នេះកំពុង​ដឹ​ក​នាំថយ​ក្រោយ​​ជា​ជាង​ទៅមុខ​។ ដូច្នះ​នោះ​គឺ​ជា​មូល​ហេតុ​ដែល​យើង​ចាប់ផ្តើមបារម្ភ ហើយ​នៅ​ពេល​យើង​និយាយ​ពីការ​ព្រាងរដ្ឋ​ធម្មនុញ្ញនេះ​គឺ​ជា​រដ្ឋធម្មនុញ្ញ​ អាក្រក់​បំផុត​ពុំធ្លាប់​មាន​ពីមុន»។

លោក​បាននិ​យាយថា៖ «ខ្ញុំ​គិតថា​ ស្ថាន​ការណ៍​នឹង​មិន​អនុញ្ញាត​ឲ្យពួក​គេរីក​រាយ​នឹងអំណាច​ច្រើន​ទេ​។ របប​ណា​ដែល​មិន​យក​ចិត្តទុកដាក់​នឹង​ពល​រដ្ឋ​ខ្លួន​ នឹង​មិនមាន​អាយុវែងទេ»៕IN

No comments: