A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 27 February 2016

កូន​ប្រុស​នាយករដ្ឋមន្ត្រី​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​អាស៊ី

កូន​ប្រុស​នាយករដ្ឋមន្ត្រី​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​អាស៊ី
ដោយ អ៊ុង សេរីវុទ្ធ
2016-02-26 rfa

School of Vice: The endorsement of "Asian values"? Among autocrats and tyrants?

ហ៊ុន ម៉ានី ២០១៥ ៨៥៥
កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង​ពិធី​ទទួល​ស្វាគមន៍ និង​អបអរ​សាទរ​នៃ​ការ​ទទួល​បាន​ពាន​រង្វាន់​សន្តិភាព​អន្តរជាតិ​ឈ្មោះ ហ្គុស៊ី (The Gusi International Peace Prize) នា​ពហុកីឡាដ្ឋាន​អូឡាំពិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
 RFA/Tha Kitya


កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ លោក ហ៊ុន ម៉ានី ជាប់​ឆ្នោត​ជា​​ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​អាស៊ី។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមប្រឹក្សា​យុវជន​អាស៊ី (Asian Youth Forum) និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា លោក ហ៊ុន ម៉ានី ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ប្រឹក្សា​យុវជន​អាស៊ី ដោយ​មហាសន្និបាត​​ប្រឹក្សា​យុវជន​អាស៊ី​លើក​ទី១៣ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។

លោក ហ៊ុន ម៉ានី ជា​តំណាងរាស្ត្រ​វ័យ​ក្មេង​ជាង​គេ​ក្នុង​អាណត្តិ​ទី​៥​នេះ ហើយ​លោក​ក៏​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​សហភាព​នេះ​តែងតែ​ដឹកនាំ​យុវជន​មួយ​ចំនួន​ធ្វើ​ការងារ​សង្គម។

ក្រុមប្រឹក្សា​យុវជន​អាស៊ី ជា​អង្គការ​យុវជន​តំបន់​ មិនមែន​រដ្ឋាភិបាល ដែល​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ១៩៧២ ក្នុង​បំណង​ផ្ដល់​វេទិកា​រួម​មួយ​ដល់​ថ្នាក់​ដឹកនាំ​យុវជន និង​យុវជន​អាស៊ី ដែល​មាន​បំណង​ដូចគ្នា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។

កាល​ពី​ចុង​ឆ្នាំ​២០១៥ លោក ហ៊ុន ម៉ានី ក៏​ទទួល​ពាន​រង្វាន់​ ហ្គុស៊ី សន្តិភាព អន្តរជាតិ (The Gusi International Peace Prize) ឆ្នាំ​២០១៥ នៅ​ប្រទេស​ហ្វីលីពីន។ ពាន់​រង្វាន់​នេះ​មាន​ទម្រង់​ស្រដៀង​គ្នា​ទៅ​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​របស់​ប្រទេស​ន័រវែស ​ដែរ ហើយ​ពានរង្វាន់​នេះ ផ្ដល់​ជូន​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ពលី ខិតខំ​ថែរក្សា និង​បង្កើត​សុខ​សន្តិភាព​នៅ​ជុំវិញ​ពិភពលោក៕

No comments: