ដោយ សាន សែល
2016-01-27
School of Vice: Is Kampuchia not already in the grip of dictatorship/single-party rule?
តំណាងរាស្ត្របក្សសង្គ្រោះជាតិទាំងពីររូប ដែលត្រូវបាតុករមួយក្រុម វាយដំឲ្យរបួស នៅមុខបរិវេណរដ្ឋសភា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ |
តំណាងរាស្ត្របក្សសង្គ្រោះជាតិទាំងពីររូប ដែលត្រូវបាតុករមួយក្រុម វាយដំឲ្យរបួស នៅមុខបរិវេណរដ្ឋសភា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។
RFA/Uon Chhin
សន្ទស្សន៍ប្រជាធិបតេយ្យនៃភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit) ដែលបានចេញផ្សាយនៅខែមករា បង្ហាញថា ប្រទេសកម្ពុជា កំពុងប្រឈមនឹងការធ្លាក់ទៅក្នុងរបបផ្ដាច់ការ។ សន្ទស្សន៍នេះរកឃើញថា ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ក្នុងឆ្នាំ២០១៥ ធ្លាក់ចុះ បើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំកន្លងទៅ។
ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី១១៣ ក្នុងចំណោម ១៦៧ប្រទេស នៅក្នុងសន្ទស្សន៍ប្រជាធិបតេយ្យរបស់ភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ច។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ស្ថានភាពប្រជាធិបតេយ្យនៅឆ្នាំ២០១៥ ថយចុះ។
នៅឆ្នាំ២០១៥ ប្រទេសកម្ពុជា ទទួលបានពិន្ទុសរុបចំនួន ៤,២៧ គឺស្ថិតក្នុងក្រុមប្រទេសរបបកូនកាត់ប្រជាធិបតេយ្យពាក់កណ្ដាល ផ្ដាច់ការពាក់កណ្ដាល។ តាមពិន្ទុនេះ ប្រទេសកម្ពុជា ហៀបនឹងធ្លាក់ចូលទៅក្នុងប្រទេសរបបផ្ដាច់ការ។ នៅឆ្នាំ២០១៤ កម្ពុជានៅចំណាត់ថ្នាក់ទី១០៣។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មិនភ្ញាក់ផ្អើលនឹងការរកឃើញនេះទេ។ សកម្មជនសិទ្ធិមនុស្សរូបនេះថ្លែងថា ការអនុម័តច្បាប់ស្ដីពីអង្គការសមាគម ច្បាប់សហជីព និងសេចក្ដីព្រាងច្បាប់ឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត រឹតត្បិតសេរីភាពសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ៖ «»។
សន្ទស្សន៍ប្រជាធិបតេយ្យនេះ មានសូចនាករចំនួន៥ ដើម្បីដាក់ពិន្ទុកំណត់កម្រិតប្រជាធិបតេយ្យរបស់ប្រទេសនីមួយៗលើសកលលោក។ សូចនាករទាំងនោះមានប្រព័ន្ធបោះឆ្នោត និងពហុបក្ស (electoral process and pluralism) សេរីភាពសង្គមស៊ីវិល (civil liberties) ការបំពេញតួនាទីរបស់រដ្ឋាភិបាល (the functioning of government) ការចូលរួមផ្នែកនយោបាយ (political participation) និងវប្បធម៌នយោបាយ (political culture)។
ពិន្ទុរបស់កម្ពុជា នៅឆ្នាំ២០១៥ នេះ គឺទាបជាងពេលបណ្ដាឆ្នាំមុនទាំងអស់ ដែលសន្ទស្សន៍នេះបានអង្កេត។ កម្ពុជា ទទួលបានពិន្ទុសរុបក្នុងរង្វង់ ៤,៧ ហើយចន្លោះពីឆ្នាំ២០០៦ ដល់២០១៤។ សន្ទស្សន៍នេះ ដាក់ពិន្ទុពីលេខ ០ ដល់ ១០ ដើម្បីរកចំណាត់ថ្នាក់ពីកម្រិតនៃប្រជាធិបតេយ្យ។ ពិន្ទុសរុបនៃប្រទេសនីមួយៗ នឹងប្រាប់ពីកម្រិតនៃប្រជាធិបតេយ្យនៃប្រទេសនោះ ដូចជាពិន្ទុ ៨ ដល់ ១០ តំណាងឲ្យប្រទេសមានប្រជាធិបតេយ្យពេញលេញ (full democracies) ពិន្ទុ ៦ ដល់ ៧,៩ ជាប្រទេសមានប្រជាធិបតេយ្យទន់ខ្សោយ (flawed democracies) ពិន្ទុ ៤ ដល់ ៥,៩ ជាប្រទេសមានប្រជាធិបតេយ្យពាក់កណ្ដាល ផ្ដាច់ការពាក់កណ្ដាល ឬរបបកូនកាត់ (hybrid regimes) និងពិន្ទុក្រោម ៤ តំណាងឲ្យរបបផ្ដាច់ការ (authoritarian regimes)។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច ទាំងលោក សុខ ឥសាន និងលោក ឈឹម ផលវរុណ មិនចាប់អារម្មណ៍នឹងការដាក់ចំណាត់ថ្នាក់សន្ទស្សន៍ប្រជាធិបតេយ្យនេះឡើយ។ លោក សុខ ឥសាន បញ្ជាក់ថា ប្រជាធិបតេយ្យនៅកម្ពុជា មិនចាំបាច់ឲ្យបរទេសណាមកវាយតម្លៃនោះទេ៖ «»។
ភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ចនេះ ពន្យល់ពីមូលហេតុដែលធ្វើឲ្យស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះ។ មូលហេតុចម្បង គឺភាពមិនចុះសម្រុងគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដែលបានស្ដែងឲ្យឃើញកាន់តែច្បាស់ បន្ទាប់ពីការវាយប្រហារដោយហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងនៅខែតុលា។ ការនេះធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ចំណាត់ថ្នាក់ចំនួន ១០លេខ ពី១០៣ នៅឆ្នាំ២០១៤ មក ១១៣ នៅឆ្នាំ២០១៥។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ស្របនឹងការរកឃើញនេះ។ លោកចង់ឃើញបរិយាកាសនយោបាយនៅកម្ពុជា ដើរទៅរកភាពប្រក្រតីវិញមុនការបោះឆ្នោតមកដល់៖ «»។
ក្រុមប្រទេសកាន់របបកូនកាត់ ដែលកម្ពុជាជាសមាជិកម្នាក់ដែរ គឺសំដៅលើប្រទេសដែលមានភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត ហើយរដ្ឋាភិបាលជារឿយៗ ដាក់សម្ពាធលើក្រុមបក្សប្រឆាំង។ ក្នុងនោះរួមមានខ្វះការអនុវត្តពេញលេញ វប្បធម៌សន្ទនា ការបំពេញតួនាទីរបស់រដ្ឋាភិបាល និងការចូលរួមផ្នែកនយោបាយ ហើយអំពើពុករលួយមានសភាពធ្ងន់ធ្ងរ។ ការអនុវត្តនីតិរដ្ឋក៏នៅទន់ខ្សោយ ចំណែកសង្គមស៊ីវិល ក៏ត្រូវបានគេរឹតត្បិត ពិសេសស្ថានភាពគំរាមកំហែង និងធ្វើបាបអ្នកសារព័ត៌មាននៅបន្តកើតមានឡើង ហើយប្រព័ន្ធតុលាការមិនឯករាជ្យ៕
No comments:
Post a Comment