CAMBODIA: ELIMINATION OF THE OPPOSITION LEADER
AND RETURN TO A ONE-PARTY RULE
by Sam Rainsy
០៥ ធ្នូ ២០១៥ / 05 December 2015 – See English version: Elimination of the opposition leader – Voir version française: Elimination du chef de l'opposition.
ការកម្ចាត់ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា គឺជាការឈានទៅរករបបបក្សតែមួយ
កាលពីថ្ងៃ
១៦ វិច្ឆិកា ឆ្នាំ ២០១៥ នេះ ខ្ញុំត្រូវបានគេបណ្តេញចេញពីរដ្ឋសភា
ក្នុងឋានៈជាមេបក្សប្រឆាំងតែមួយក្នុងរដ្ឋសភានោះ ហើយការបណ្តេញនេះ
ធ្វើឡើងដោយសហការីខ្ញុំ ជាតំណាងរាស្ត្រដូចគ្នា មកពីគណបក្សកាន់អំណាច។
តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភារូបណា
ដែលទទួលបានអាណត្តិរបស់ខ្លួនពីប្រជារាស្ត្រម្ចាស់ឆ្នោត
យល់ច្បាស់អំពីភាពមិនត្រឹមត្រូវ នៃការបណ្តេញយ៉ាងដូច្នេះ។ វិធានការបែបនេះ
នាំមកនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ពីព្រោះធ្វើឲ្យប្រទេសកម្ពុជា
ឈានទៅរករបបបក្សតែមួយ ដូចកាលពីសម័យសង្រ្គាមត្រជាក់
គឺសម័យមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១។
ដើម្បីរកលេសអនុវត្តវិធានការផ្ទុយពីលទ្ធិប្រជាធិបតេយ្យទាំងស្រុងបែបនេះ
អាជ្ញាធរកម្ពុជាសព្វថ្ងៃ ប្រើប្រាស់តុលាការមួយ
ដែលជាឧបករណ៍នយោបាយរបស់ពួកគេ។
បីថ្ងៃមុនការបណ្តេញខ្ញុំចេញពីរដ្ឋសភា
គេបានបញ្ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនចំពោះរូបខ្ញុំ
ទោះជាខ្ញុំមានអភ័យឯកសិទ្ធិសភាយ៉ាងណាក៏ដោយ។ ដីកានេះ
ឈរលើសំណុំរឿងបរិហាកេរ្តិ៍ ដែលបានកើតឡើង ៧ ឆ្នាំកន្លងមកហើយ (កាលពីឆ្នាំ ២០០៨
ខ្ញុំបានចោទប្រកាន់លោករដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង
ថាបានសហការជាមួយពួកខ្មែរក្រហម)
ដែលជាហេតុនាំឲ្យខ្ញុំទទួលការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ កាលពីឆ្នាំ
២០១៣។ តែដោយសារមានការបោះឆ្នោត និងបរិយាកាសនយោបាយមានការប្រែប្រួល
ដីកានេះមិនត្រូវបានអនុវត្តទេ តាំងពីពេលនោះមក ហើយត្រូវបានគេភ្លេចបាត់ទៅហើយ
ព្រមទាំងត្រូវបាត់បង់សុពលភាពថែមទៀត តាមលក្ខណៈច្បាប់ និងនីតិវិធីតុលាការ។
១-
សំណុំរឿងបរិហាកេរ្តិ៍ខាងលើនេះ
ត្រូវបានយកទៅឲ្យតុលាការប្រទេសបារាំងវិនិច្ឆ័យផងដែរ
ដោយមានគូវិវាទទាំងពីរដដែល គឺលោក ហោ ណាំហុង និងរូបខ្ញុំ។ កាលពីខែមេសា ឆ្នាំ
២០១១ តុលាការកំពូលប្រទេសបារាំង នៅទីក្រុងប៉ារីស បានកាត់ក្តីជាចុងក្រោយ
និងជាស្ថាពរ ថាខ្ញុំគ្មានទោសកំហុសអ្វីឡើយ។ ដូច្នេះ
ការផ្តន្ទាទោសចំពោះរូបខ្ញុំ ទាក់ទងនឹងសំណុំរឿងដដែលនេះ
ដោយតុលាការប្រទេសកម្ពុជា កាលពីខែមិនា ឆ្នាំ ២០១៣ នោះ មិនមានសុពលភាពអ្វីឡើយ
យោងគោលការណ៍ច្បាប់ជាសកលមួយ ដែលបញ្ជាក់ជាខ្លឹមសារថា
មិនត្រូវយកសំណុំរឿងដដែលតែមួយ ឲ្យទៅតុលាការជំនុំជម្រះ ពីរដងនោះទេ
(ក្នុងករណីនេះ ម្តងនៅប្រទេសបារាំង រួចមក ម្តងទៀតនៅប្រទេសកម្ពុជា)។
គោលការណ៍ច្បាប់ជាសកលនេះ ក៏មានចែងក្នុងក្រមព្រហ្មទណ្ឌ
និងក្រមនីតិវិធីព្រហ្មទណ្ឌ នៃប្រទេសកម្ពុជាផងដែរ។
២-
ក្នុងគោលបំណងចាប់ខ្លួនរូបខ្ញុំ នៅខែ វិច្ឆិកា ឆ្នាំ ២០១៥
ទោះជាខ្ញុំមានអភ័យឯកសិទ្ធិសភាយ៉ាងណាក៏ដោយ អាជ្ញាធរខិតខំលើកឡើងថា
ខ្ញុំមិនមែនជាអ្នកតំណាងរាស្ត្រទេ ទោះជាខ្ញុំដណ្តើមបានអសនៈសភាមួយ
ក្នុងការបោះឆ្នោតថ្ងៃ ២៨ កក្កដា ឆ្នាំ ២០១៣ ក៏ដោយ។
ក្នុងការបកស្រាយយ៉ាងងងើលរបស់គេ អាជ្ញាធរនោះអះអាងដោយរំលងច្បាប់
និងរំលងសុភវិនិច្ឆ័យថា ការផ្តន្ទាទោសចំពោះរូបខ្ញុំ កាលពីឆ្នាំ ២០១១ ឥឡូវនេះ
រារាំងមិនឲ្យខ្ញុំបានជាប់ឆ្នោតជាតំណាងរាស្ត្រ កាលពីឆ្នាំ ២០១៣ ឡើយ។
អាជ្ញាធរនោះក៏អះអាងផងដែរថា ខ្ញុំជាទណ្ឌិត
ដូច្នេះមិនអាចមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានទេ
ហើយក៏មិនអាចឈរឈ្មោះឲ្យប្រជារាស្ត្របោះឆ្នោតឲ្យបានដែរ
ទោះជាក្នុងតំណែងណាក៏ដោយ។ ការអះអាងរបស់គេយ៉ាងដូច្នេះ
គឺជាការបដិសេធចំពោះទង្វើ និងហេតុការណ៍ ដូចតទៅ ៖
ក-
ព្រះមហាក្សត្របានលើកលែងទោសឲ្យខ្ញុំ ពីរសប្តាហ៍មុនការបោះឆ្នោតខែកក្កដា
ឆ្នាំ ២០១៣។ ស្មារតី និងបំណងនៃការលើកលែងទោសនេះ
គឺផ្តល់នីតិសម្បទាទាំងស្រុងឲ្យខ្ញុំ
ដើម្បីអនុញ្ញាតិឲ្យខ្ញុំចូលរួមយ៉ាងពេញលេញ ក្នុងការបោះឆ្នោតនោះ
ដោយផ្តល់មកឲ្យខ្ញុំវិញ នូវរាល់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ខ្ញុំ។
ខ-
ខ្ញុំបានចុះឈ្មោះឡើងវិញ ជាសាធារណៈ ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅខែតុលា
ឆ្នាំ ២០១៣។ ពេលនោះ មិនមានការជំទាស់អ្វីឡើយ ពីសំណាក់តុលាការ
និងពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)
ដែលស្ថាប័នទាំងពីរនេះ អាចលើកឡើងថា "ទណ្ឌិត"
អត់មានសិទ្ធិចុះឈ្មោះបោះឆ្នោតឡើយ ដូចគេកំពុងតែលើកឡើងឥឡូវនេះ។
គ-
ខ្ញុំបានត្រូវគេប្រកាសថាជា "អ្នកតំណាងរាស្ត្រជាប់ឆ្នោត
ក្នុងមណ្ឌលខេត្តកំពង់ចាម" ក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា កាលពីថ្ងៃទី ២៨
ខែកក្កដា ឆ្នាំ ២០១៤។ ពេលនោះ ទាំងប្រធានរដ្ឋសភា ទាំងនាយករដ្ឋមន្ត្រី
ទាំងតំណាងរាស្ត្រទាំងអស់ ដែលមានវត្តមាន
(ក្នុងនោះមានទាំងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ផងដែរ
ដែលបានប្តឹងខ្ញុំ តាំងពីឆ្នាំ ២០០៨ ហើយដែលបានជាប់ឆ្នោតថ្មីៗដែរ)
គ្មាននរណាម្នាក់ជំទាស់ពីការប្រកាសជាឱឡារិកនេះ
ថាខ្ញុំបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ។ ហើយក៏គ្មានតំណាងពីតុលាការ និងពី
គ.ជ.ប.ណាម្នាក់ ធ្វើការជំទាស់អ្វីមួយឡើយ។
ឃ-
កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៤
ខ្ញុំបានទៅចូលរួមពិធីសច្ចាប្រណិធាននៅព្រះបរមរាជវាំង
មុននឹងចូលកាន់តំណែងជាអ្នកតំណាងរាស្ត្រ។ ពិធីសច្ចាប្រណិធាននោះ
បានធ្វើឡើងក្រោមព្រះរាជាធិបតី នៃព្រះមហាក្សត្រ
ហើយក៏មានវត្តមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល និងប្រធានគ.ជ.ប. ផងដែរ។
ឥស្សរជនកំពូលទាំងអស់នេះ
ដែលតំណាងឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់វិស័យទូទាំងប្រទេស
បានទទួលស្គាល់ខ្ញុំជាអ្នកតំណាងរាស្ត្រជាប់ឆ្នោត
តាមរយៈការចូលរួមពិធីធ្វើសច្ចាប្រណិធានជាឱឡារិកនេះ។
ស្រាប់តែថ្មីៗនេះ
នៅពេលដែលបរិយាកាសនយោបាយមានភាពកាន់តែតានតឹង
ដីកាបង្គាប់ឲ្យចាប់ខ្លួនចំពោះរូបខ្ញំុ ដែលគេបានចេញភ្លាមមួយរំពេចនៅថ្ងៃ ១៣
វិច្ឆិកា ២០១៥ និងការបណ្តេញខ្ញំុពីរដ្ឋសភាបីថ្ងៃក្រោយមក
គឺជាទង្វើនយោបាយចំពេលវេលា ពីសំណាក់រដ្ឋាភិបាល
ដែលប៉ុនប៉ងកំចាត់ថ្នាក់ដឹកនាំគណបក្សប្រឆាំង។
សាធារណមតិអាចឃើញច្បាស់ថា
គោលជំហរ និងសកម្មភាពរបស់ខ្ញុំ ក្នុងការការពារសិទ្ធិមនុស្ស
និងលើកតម្កើងអភិបាលកិច្ចល្អ
បានធ្វើឲ្យអ្នកកាន់អំណាចសព្វថ្ងៃនៅប្រទេសកម្ពុជា មានការទាស់ចិត្តយ៉ាងខ្លាំង
ដែលជាហេតុនាំឲ្យពួកគេមានទម្លាប់
ដកតំណែងពីអ្នកតំណាងរាស្ត្រយ៉ាងអត្តនោម័តកាន់តែញឹកញាប់ ៖ នេះជាលើកទី ៤ ហើយ
ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ដែលខ្ញុំត្រូវបានគេបណ្តេញចេញពីរដ្ឋសភា
ដោយសារតែខ្ញំុជាអ្នកជំទាស់ម្នាក់ (១៩៩៥) ឬ ជាមេបក្សប្រឆាំងក្នុងរដ្ឋសភា
(២០០៥, ២០១១ និង ២០១៥) ដែលជាទង្វើផ្ទុយពីលទ្ធិប្រជាធិបតេយ្យ
និងជាការរំលោភច្បាប់ទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា
ជាពិសេសរដ្ឋធម្មនុញ្ញតែម្តង៕
សម រង្ស៊ី
ប្រធាន គណបក្សក្រៅរដ្ឋាភិបាល (ឬ ក្រុមមតិភាគតិច) នៅក្នុងរដ្ឋសភា
__________________________
05 December 2015
CAMBODIA: ELIMINATION OF THE OPPOSITION LEADER
AND RETURN TO A ONE-PARTY RULE
On
November 16, 2015, I was expelled from the National Assembly of
Cambodia, in my capacity as Leader of the Parliamentary Opposition, by
fellow parliamentarians from the ruling party. Any elected deputy or
senator with a mandate from the sovereign people would appreciate the
travesty of this expulsion. Such action is all the more significant as
it brings Cambodia to the brink of a one-party rule, as in the days of
the Cold War, that is to say, before the signing of the Paris Agreements
of 1991.
To
justify such an undemocratic measure, the Cambodian authorities use a
well-oiled justice machinery serving political purposes.
Three
days before my expulsion from the Assembly, an arrest warrant was
issued against me, notwithstanding my parliamentary immunity. It is
based on a seven-year-old defamation case — in 2008 I had accused the
current Minister of Foreign Affairs, Hor Namhong, of being a
collaborator of the Khmer Rouge — for which I was sentenced in 2013 to
two years in prison. But, according to election results and changes in
the political climate, this sentence was never applied and fell into
oblivion while it also lapsed both from a legal and judicial point of
view.
I-
The libel case in question was also brought before the French courts
putting face to face the same Cambodian parties (Hor Namhong and I). The
French Supreme Court determined in Paris in 2011 that I was not liable
to any condemnation. Therefore, my subsequent condemnation — for the
same case — by a Cambodian court in 2013 has no validity under the
universal principle “Non bis in idem" (no one shall be tried twice for
the same offence), which is also recognized in Cambodia’s penal code and
code of criminal procedure.
II-
In order to arrest me in November 2015 in spite of my status as Member
of Parliament (MP) enjoying parliamentary immunity, the Cambodian
authorities are struggling to demonstrate that I am not a MP despite the
parliamentary seat I won at the legislative elections of 28 July 2013.
More specifically, they want to establish — despite the law and common
sense — that it is my conviction of 2011 that prevents me from having
been elected as MP in 2013. They argue that the “convict” I am in their
eyes, is not entitled to be registered as a voter and to be elected to
any position whatsoever. In this they contradict the following acts and
facts:
1)
The King granted me a pardon two weeks before the July 2013 legislative
elections. The spirit and purpose of that royal pardon was to
rehabilitate me entirely so as to allow me to participate fully in those
elections by restoring all my civil and political rights.
2)
I was able to re-register on the electoral roll in a public way in
October 2013 without any objection from neither the tribunal nor the
electoral commission known as National Election Committee (NEC). Those
bodies could have raised the issue, if any, of my status as a "convict"
in order to challenge the validity of my reinstatement, but they didn’t.
3)
I was proclaimed "Elected representative of the people for the province
of Kampong Cham" in a plenary session of the National Assembly on 28
July 2014. Neither the President of this Assembly, nor the Prime
Minister nor any other Assembly member present — including Foreign
Minister Hor Namhong who had taken me to Court in 2008 — nor any
representative of the Court or the NEC had seized the opportunity to
issue any objection whatsoever to this proclamation.
4)
On 5 August 2014 I took the oath at the Royal Palace before beginning
my official duties as elected representative of the people, in the
presence of His Majesty the King, the President of the Senate, the
President of the National Assembly, the President of the Constitutional
Court, the President of the Supreme Court and the President of the NEC.
All these highest personalities of the kingdom representing all relevant
institutions of the country have recognized and endorsed — by their
presence at this solemn swearing-in ceremony — my status as a MP.
Only
very recently, in an atmosphere of increasing political tension, the
arrest warrant suddenly issued against me on 13 November 2015 and my
outright expulsion from the National Assembly three days later, are
timely political acts on the part of the government trying to break the
opposition.
It
seems that my views and my actions for the defense of human rights and
good governance in Cambodia embarrass to the utmost the authorities in
place, as far too often they resort to this practice of arbitrary
removal of the mandate of an elected MP: this is the fourth time in
twenty years that I have been expelled from the National Assembly for
being a dissident (1995) or in my capacity as Leader of the
Parliamentary Opposition (2005, 2011 and 2015). My expulsion from
parliament by my parliamentary colleagues from the ruling party, is a
most anti-democratic act in total violation of all laws applicable in
this country, including the Constitution.
Sam Rainsy
__________________
5 décembre 2015
CAMBODGE : ELIMINATION DU CHEF DE L’OPPOSITION ET RETOUR A UN REGIME DE PARTI UNIQUE
Le
16 novembre 2015, j’ai été chassé de l’Assemblée Nationale du Cambodge,
en ma qualité de chef de l’opposition parlementaire, par des collègues
députés du parti au pouvoir. Tout député ou sénateur élu tenant son
mandat du peuple souverain appréciera le côté burlesque de cette
expulsion. Une telle mesure est d’autant plus lourde de conséquences
qu’elle ramène pratiquement le Cambodge à un régime de parti unique,
comme au temps de la guerre froide, c’est-à-dire avant la signature des
Accords de Paris de 1991.
Pour
justifier une telle mesure anti-démocratique, les autorités
cambodgiennes utilisent une machine judiciaire bien rodée à des fins
politiques.
Trois
jours avant mon expulsion de l’Assemblée, un mandat d’arrêt a été émis
contre moi, en dépit de mon immunité parlementaire. Il est basé sur une
affaire de diffamation vieille de sept ans – en 2008 j’avais accusé
l’actuel Ministre des Affaires Etrangères Hor Namhong d’avoir été un
collaborateur des Khmer Rouges – pour laquelle j’ai été condamné en 2013
à deux ans de prison. Mais, au gré des élections et des fluctuations du
climat politique, cette sentence n’a jamais été appliquée et est tombée
dans l’oubli en même temps qu’elle est tombée caduque d’un point de vue
légal et judiciaire.
I-
L’affaire de diffamation en question avait été également portée devant
la justice française mettant face à face les mêmes parties cambodgiennes
(Hor Namhong et moi). La Cour de Cassation à Paris a jugé en avril 2011
que je n’étais passible d’aucune condamnation. Par conséquent, ma
condamnation –pour la même affaire – par un tribunal cambodgien en mars
2013 n’a aucune validité en vertu du principe universel “Non bis in
idem” qui est reconnu également dans le code pénal et le code de
procédure pénale cambodgiens.
II-
Pour pouvoir m’arrêter en novembre 2015 malgré mon statut de député
bénéficiant de l’immunité parlementaire, les autorités cambodgiennes
s’acharnent à démontrer que je ne suis pas député malgré le siège
parlementaire que j’ai remporté aux élections législatives du 28 juillet
2013. Plus précisément, elles veulent établir – en dépit de la loi et
du bon sens – que c’est ma condamnation de 2011 qui m’empêche d’avoir
été élu député depuis 2013. Elles avancent que le condamné que je serais
à leurs yeux, n’a pas le droit d’être inscrit sur une liste électorale
et d’être élu à quelque titre que ce soit. En cela, elles contredisent
les actes et faits suivants:
1-
Une grâce royale m’a été accordée deux semaines avant les élections de
juillet 2013 dont l’esprit et le but étaient de me réhabiliter
complètement afin de me permettre de participer pleinement à ces
élections en rétablissant tous mes droits civiques et politiques.
2-
J’ai pu me réinscrire sur la liste électorale d’une manière publique en
octobre 2013 sans aucune objection ni du tribunal ni de la commission
électorale (NEC). Ces deux institutions auraient pu alors évoquer –
comme elles le font maintenant – mon statut de "condamné" pour contester
la validité de ma réinscription, mais elles ne l’ont pas fait.
3-
J’ai été proclamé "député élu de la province de Kampong Cham" dans une
séance plénière de l’Assemblée Nationale le 28 juillet 2014. Ni le
Président de cette Assemblée, ni le Premier Ministre, ni aucun autre
député présent – y compris le Ministre des Affaires Etrangères Hor
Namhong qui m’avait attaqué devant le tribunal cambodgien en 2008 – ni
aucun représentant de ce tribunal ou de la Commission électorale n’avait
saisi cette occasion pour émettre la moindre objection à cette
proclamation.
4-
Le 5 août 2014 j’ai prêté serment au Palais Royal avant de prendre mes
fonctions de représentant élu du peuple, en présence de Sa Majesté le
Roi, du Président du Sénat, du Président de l’Assemblée Nationale, du
Président de la Cour Constitutionnelle, du Président de la Cour Suprême
et du Président de la Commission électorale. Tous ces plus hauts
personnages de l'Etat représentant toutes les autorités compétentes du
pays ont reconnu et avalisé, par leur présence à cette cérémonie
solennelle de prestation de serment, mon statut de député.
C’est
seulement tout récemment, dans une atmosphère politique de plus en plus
tendue, qu’un tribunal aux ordres a émis un mandat d’arrêt contre moi
le 13 novembre 2015 et que mon expulsion de l’Assemblée Nationale a été
prononcée trois jours plus tard. Ces mesures sont autant d’actes
politiques orchestrés à point nommé par un gouvernement cherchant à
casser l’opposition par le sommet.
Il
faut croire que mes prises de position et mes actions en faveur de la
défense des droits de l’homme et de la bonne gouvernance au Cambodge
gênent au plus haut point les autorités en place pour que celles-ci
recourent aussi souvent à cette pratique de l’enlèvement arbitraire de
son mandat parlementaire à un député: c’est la quatrième fois, en vingt
ans, que j’ai fait l’objet d’une telle mesure d’expulsion de l’Assemblée
Nationale en tant que simple dissident (1995) ou chef de l’opposition
parlementaire (2005, 2011 et 2015), en violation de toutes les lois du
royaume, y compris la Constitution.
Sam Rainsy
No comments:
Post a Comment