A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 3 December 2015

លោក សម រង្ស៊ី៖ លោក ហេង សំរិន គ្មាន​មូលដ្ឋាន​ក្នុងការ​ប្តឹង​លោក​នោះ​ទេ

លោក សម រង្ស៊ី៖ លោក ហេង សំរិន គ្មាន​មូលដ្ឋាន​ក្នុងការ​ប្តឹង​លោក​នោះ​ទេ
ដោយ តាំង សារ៉ាដា
rfa 2015-12-03

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ទីស្នាក់ការ​កណ្ដាល​បក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

មេដឹកនាំ​គណបក្ស ​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​បារាំង អះអាង​ថា លោក​គ្មាន​អ្វី​ដែល​ត្រូវ​តទល់​ជាមួយ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ដែល​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​នោះ​ឡើយ។

លោក សម រង្ស៊ី៖ «អត់​ទេ អត់​មាន​អី​ឆ្លើយ​ទេ។ គ្មាន​អី​ឆ្លើយ​ទេ។ ខ្ញុំ​បាន​ផ្ញើ​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ហ្នឹង​ជា​ទូទៅ​ជា​សាធារណៈ។ ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​តទល់​ទេ ព្រោះ​ខ្ញុំ​បាន​បញ្ជាក់​អស់​ហើយ​តើ​ក្នុង​លិខិត​របស់​ខ្ញុំ»។

កាល ​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដឹង​របស់​លោក ហេង សំរិន ដែល​ប្ដឹង​ចោទ​លោក សម រង្ស៊ី ជុំវិញ​ការ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ថា "យើង​ចងចាំ​ថា របប​ដែល​កើត​ឡើង​នៅ​ថ្ងៃ​៧ មករា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច​ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា ជា​ជន​ក្បត់​ជាតិ"។

នៅ ​ក្នុង​លិខិត​ចំហរ​មួយ​របស់​លោក សម រង្ស៊ី ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាល​ពី​ថ្ងៃ​ពុធ ទី​២ ធ្នូ សរសេរ​ថា អ្វី​ដែល​លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា នោះ គឺ​លោក​ចង់​សំដៅ​ទៅ​លើ​របប​ដែល​បង្កើត​ឲ្យ​មាន​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​មិន​និយាយ​ចំ​ឈ្មោះ​បុគ្គល​ណា​មួយ​ក្នុង​ការ​អត្ថាធិប្បាយ ឬ​ខំមែន (Comment) របស់​លោក​នោះ​ឡើយ។ លិខិត​នោះ​ក៏​បាន​សរសេរ​ដែរ​ថា អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ បាន​មាន​ព្រះបន្ទូល​ចំ​ឈ្មោះ​លោក ហេង សំរិន ក្នុង​វីដេអូ​ឯកសារ ហើយ​ដែល​លោក សម រង្ស៊ី បាន​បង្ហោះ​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

ទោះ ​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី បាន​អះអាង​នៅ​ក្នុង​លិខិត​ចំហរ​របស់​លោក​ថា លោក ហេង សំរិន គ្មាន​មូលដ្ឋាន​អ្វី​ក្នុង​ការ​ប្ដឹង​រូប​លោក​នោះ​ទេ ពីព្រោះ​លោក​គ្រាន់តែ​បង្ហោះ​នូវ​វីដេអូ​ឯកសារ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ បណ្ដាញ​អ៊ីនធឺណិត (Internet) ឬ​យូធូប (YouTube) ដែល​មាន​អាយុ​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ។

ខ្សែ​វីដេអូ​ឯកសារ​នោះ​បាន​ថតចម្លង​ នូវ​ព្រះរាជបន្ទូល​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ កាល​ពី​ឆ្នាំ​១៩៨៣ ខណៈ​ព្រះអង្គ​កំពុង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​តាម​បណ្តា​ទីក្រុង​មួយ​ ចំនួន​ក្នុង​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រមូល​ការ​គាំទ្រ​ចលនា​តស៊ូ​ប្រឆាំង​វៀតណាម ក្នុង​ការ​ប្រយុទ្ធ​កងទ័ព​ត្រួតត្រា​របស់​បរទេស និង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ជា​របប​អាយ៉ង​របស់​វៀតណាម ដែល​មាន​លោក ហេង សំរិន ជា​ប្រមុខ​រដ្ឋ៕

3 comments:

Anonymous said...

ថាហើយ ពួក ហ៊ុន សែន គេអាចធ្វើអ្វីក៍បានដែរ ត្រូវទៅជាខុស ខ្លួនវាក្បត់ជាតិតែបែរជាចោទគេថាក្បត់ជាតិ ត្រង់នេះបានជាអត់ខ្មាស់គេ វាថាងត់មានយួនទេនៅស្រុកខ្មែរ បើដើរនៅស្រុកខ្មែរវិញខ្ញុំមិនបាចថាទេ ទុកឲ្យអស់លោកថាចុះ សុំសួរមួយគឺនៅបឹងទន្លេសាប ហេតុអីបានជាក្រត្រីម្លេះ ឬខ្មែរអត់ចេះចាប់? ចយដឹកអើយ។

Anonymous said...

the problem is you're telling the truth and the truth make all cpp
unsleeping able. CPP was hiding some bad deal with YUON but some how all the truth will come out .

Anonymous said...

ប្រទេសណាដែលគ្រាន់តែចោរលួចគោមានផានន្តរសក្ដិរហូតដល់ប្រធានរដ្ធសភា មានតែស្រុកខ្មែរមួយបុ៉ណ្ណោះដែលអាច ហើយតុលាការស្រុកខ្មែរគ្រាន់តែជាតុលាការបង្កើតឡើង សំរាប់ចាប់មុនស្សស្លូតត្រង់ដាក់គុកប៉ុណ្ណោះសំរាប់បំរើជនក្បត់ជាតិដូចជា សាដាំហុ៊ន សែន បើគ្រាន់ណាសលេងតុលាការអន្តរជាតិវិញមើល ហេង សំរែងនោះវានឺងដឺងសឬខ្មៅ ?