A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 27 December 2015

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ថ្មី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ថ្មី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម
ដោយ សាន សែល
2015-12-26 rfa
ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង ថ្លែង​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Ratha Visal

នាយករដ្ឋមន្ត្រី​ កម្ពុជា សម្រេច​បង្កើត​គណៈកម្មការ​ថ្មី​មួយ ដើម្បី​សម្របសម្រួល​ដោះស្រាយ​វិវាទ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។ សមាសភាព​នៅ​ក្នុង​គណៈកម្មការ​ថ្មី​នេះ មាន​តំណាង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស ក្រសួង​ការពារ​ជាតិ និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត។

គណៈកម្មការ ​ថ្មី​ដែល​ទើប​ប្រសូត​ឡើង​នេះ មាន​ឈ្មោះ​ថា "គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម"។ គណៈកម្មការ​នេះ​ស្ថិត​នៅ​ក្រោម​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ ព្រំដែន។

​តាមរយៈ​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ កម្ពុជា ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន គណៈកម្មការ​ថ្មី​នេះ មាន​សមាសភាព​ចំនួន ៣៣​រូប​ចូល​រួម រាប់​ទាំង​លោក វ៉ា គឹមហុង លោក ឡុង វិសាលោ លោក នាង ផាត អ្នកស្រី កុយ ពិសី អភិបាល​ខេត្ត​ទាំង​៩ ដែល​នៅ​ជាប់​ប្រទេស​វៀតណាម មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជាដើម។

នៅ​ក្នុង​សេចក្ដី​សម្រេច​ដែល​មាន​ ចំនួន ៧​ប្រការ។ ប្រការ​ទី​២ បាន​ចែង​ពី​តួនាទី​នៃ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម។  ភារកិច្ច​ទាំង​នោះ​មាន អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​កែ​សម្រួល​ព្រំដែន​គោក ឆ្នាំ​២០១១។ បន្ថែម​ពី​លើ​នេះ គណៈកម្មការ​នេះ ក៏​ដើរ​តួនាទី​ចរចា​ជាមួយ​ប្រទេស​វៀតណាម រៀបចំ​បែបបទ​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន។ គណៈកម្មការ​នេះ ក៏​នឹង​ចូលរួម​កំណត់​ការ​បើក និង​តម្កើង​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម។ ការិយាល័យ​នៃ​គណៈកម្មការ​នេះ ស្ថិត​នៅ​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​មាន​សិទ្ធិ​ប្រើ​ត្រា​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង ពន្យល់​ថា មាន​មូលហេតុ​មួយ​ចំនួន​នៅ​ពី​ក្រោយ​ពី​ការ​បង្កើត​គណៈកម្មការ​ថ្មី​នេះ៖ «»។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​តែង​ចេញ​បកស្រាយ​រឿង​ផែនទី​កំណត់​ព្រំដែន​កម្ពុជា-​វៀតណាម យល់​ថា គណៈកម្មការ​ថ្មី​នេះ នឹង​អាច​ធ្វើការ​មាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​រ៉ាំរ៉ៃ។

ទោះ​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​នៅ​កំពុង​រស់​នៅ​បរទេស​រូប​នេះ ស្នើ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​លោក​យល់​ថា វា​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​ដី​ទៅ​ប្រទេស​វៀតណាម៖ «»។

នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម សម្ពោធ​បង្គោល​ព្រំដែន​ចំនួន​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​តាកែវ។

សម្រាប់ ​តំណាង​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន វិញ លោក​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ច្រក​ព្រំដែន​អូរយ៉ាដាវ នៃ​ខេត្ត​រតនគិរី ធ្វើ​ឲ្យ​ភាគី​កម្ពុជា ខាត៖ «»។

​ប្រធាន​គណៈកម្មាធិការ​ ព្រំដែន លោក វ៉ា គឹមហុង ថា ការ​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ​២០០៥ គឺ​និយាយ​គ្មាន​មូលដ្ឋាន និង​ហេតុផល​គ្រប់គ្រាន់៖ «»។

លោក វ៉ា គឹមហុង ដែល​បាន​ចូល​រួម​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ថ្លែង​ថា រដ្ឋាភិបាល​បាន​ខិតខំ​បោះ​បង្គោល​ព្រំដែន ដើម្បី​ជៀសវាង​វិវាទ​ព្រំដែន​នៅ​ជំនាន់​ក្រោយៗ​ទៀត។

កាល​ ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ថា ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន គឺ​ត្រឹមត្រូវ​ស្រប​ទៅ​នឹង​ផែនទី​របស់​អង្គការ​សហប្រជាជាតិ របស់​សហរដ្ឋអាមេរិក និង​របស់​បារាំង៕

5 comments:

Anonymous said...

តើចង់សើចទេ យួនយកដីតាមព្រុំប្រទលរួចគេដាំបង្គោលតាមព្ុះប្រទលជិតរួចទៅហើយ តែរដ្ឋាភិបាលទើប តែបង្កើតគណកម្មការថ្មី តើបង្កើតធ្វើអ្វីទៅ?​ ហើយយួនយកដីរាប់ម៉ីន ហិកតា ជាង៣០ឆ្នាំទៅហើយ ទើបតែមានអ្នកនិយាយ​ថាយួនយកដីខ្មែរ ដូច្នេះមើលទៅដូចជាឥតផ្លូវទេ ហើយសុំចាំមើលទៅ ហ៊ុន សែន វាស៊ី ខ្មែរក្រហមដែលចុះចូល យ៉ាងណា? វាស៊ីពួក ណារ៉ារិត​យ់ាងណា? វាស៊ី សង្រ្គោះជាតិ យ៉ាងណា? យួនក៍ស៊ីវាដូច្នោះដែរ ព្រោះនៅពេលវាដល់ត្រើយ គឺវា ថា ឌូម៉ែ វាមិនខ្វលអ្វីទេ ត្រូវដឹងថា យួនវាធ្វើល្អបំផុតនៅពេលវាត្រូវការ ទោះជាអ្នកដេកជាមួយប្រពន្ធកូនវា ក៍វាមិនខ្វល់ដែរ តែកុំជោតែវាបានដៃ ឌូម៉ែ វាអាករ តែម្តង សុំចាំមើលទៅ សុំមើលទៅកម្ពុជាក្រោម តើវាយ៉ាងណា សូម្បីតែមេឃុំក៍គ្មានផង។

Anonymous said...

បង្កើតរកពងក្ដអី អាស្វាគិមហុង គណកម្មការនេះសុទ្ធពួកឯងទាំងអស់ តើមានភាពអ្វីជាអព្យាក្រិតនឺងយុត្តិធម៏សំរាប់ប្រទេសជាតិ បើតាមខ្ញំុយល់គណកម្មការបង្កើតឡើងដើម្បី បង្គ្រប់សំរាប់ការស្របច្បាប់អោយដីទៅយួនតើមែនទេ?សូមផ្ញើទៅរដ្ឋាភិបាលអាយ៉ង ពិតជាធ្វើអោយខ្មែរឈឺក្បាលមែន?

Anonymous said...

បង្កើតគណកម្មការថ្មី សម្រាប់ឲ្យគិតគូរដើម្បី កាត់ដីបន្ថែមទៅឲ្យយួនថែមទៀត ព្រោះគេថាយួនជាអ្នកមានគុណរបស់គេណា តែបើបងប្អូនខឹងក៍ខឹងទៅ ពួកគេមិនដែលខ្វល់ទេ ព្រោះគេថាដីនោះមិនមែនដីម៉ែឪគេទេ យួនចង់បានប៉ុន្មានគេយកប៉ុណ្ណោះទៅ។

Anonymous said...

YUON STANDING BEHIND AND ORDER HIM TO DO EVERTHING. DO YOU SEE THAT?

Anonymous said...

Stand behind ah sva kim hong is look simulated evil yuon too.