រដ្ឋាភិបាលបង្កើតគណៈកម្មការថ្មីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម
ដោយ សាន សែល
2015-12-26 rfa
នាយករដ្ឋមន្ត្រី
កម្ពុជា សម្រេចបង្កើតគណៈកម្មការថ្មីមួយ
ដើម្បីសម្របសម្រួលដោះស្រាយវិវាទព្រំដែនរវាងប្រទេសកម្ពុជា
និងវៀតណាម។ សមាសភាពនៅក្នុងគណៈកម្មការថ្មីនេះ
មានតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងការបរទេស
ក្រសួងការពារជាតិ និងស្ថាប័នរដ្ឋមួយចំនួនទៀត។
គណៈកម្មការ
ថ្មីដែលទើបប្រសូតឡើងនេះ មានឈ្មោះថា "គណៈកម្មការចម្រុះខណ្ឌសីមា
និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម"។
គណៈកម្មការនេះស្ថិតនៅក្រោមអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ
ព្រំដែន។
តាមរយៈសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល
កម្ពុជា ចុះហត្ថលេខាដោយលោក ហ៊ុន សែន គណៈកម្មការថ្មីនេះ
មានសមាសភាពចំនួន ៣៣រូបចូលរួម រាប់ទាំងលោក វ៉ា គឹមហុង លោក ឡុង វិសាលោ
លោក នាង ផាត អ្នកស្រី កុយ ពិសី អភិបាលខេត្តទាំង៩
ដែលនៅជាប់ប្រទេសវៀតណាម មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
មន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីក្រសួងធនធានទឹក
និងឧតុនិយម ជាដើម។
នៅក្នុងសេចក្ដីសម្រេចដែលមាន
ចំនួន ៧ប្រការ។ ប្រការទី២
បានចែងពីតួនាទីនៃគណៈកម្មការចម្រុះខណ្ឌសីមា
និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម។ ភារកិច្ចទាំងនោះមាន
អនុវត្តឲ្យបានសម្រេចនូវសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥
និងអនុស្សរណៈយោគយល់គ្នាស្ដីពីការកែសម្រួលព្រំដែនគោក ឆ្នាំ២០១១។
បន្ថែមពីលើនេះ គណៈកម្មការនេះ ក៏ដើរតួនាទីចរចាជាមួយប្រទេសវៀតណាម
រៀបចំបែបបទផ្លូវច្បាប់ដើម្បីដោះស្រាយវិវាទព្រំដែន។ គណៈកម្មការនេះ
ក៏នឹងចូលរួមកំណត់ការបើក និងតម្កើងច្រកព្រំដែនកម្ពុជា-វៀតណាម។
ការិយាល័យនៃគណៈកម្មការនេះ ស្ថិតនៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី
ហើយមានសិទ្ធិប្រើត្រារបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។
ប្រធានគណៈកម្មាធិការព្រំដែន លោក វ៉ា គឹមហុង ពន្យល់ថា មានមូលហេតុមួយចំនួននៅពីក្រោយពីការបង្កើតគណៈកម្មការថ្មីនេះ៖ «»។
លោក
អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង
ដែលតែងចេញបកស្រាយរឿងផែនទីកំណត់ព្រំដែនកម្ពុជា-វៀតណាម យល់ថា
គណៈកម្មការថ្មីនេះ នឹងអាចធ្វើការមានប្រសិទ្ធភាព
ដើម្បីដោះស្រាយជម្លោះព្រំដែនរ៉ាំរ៉ៃ។
ទោះយ៉ាងណា
មន្ត្រីបក្សប្រឆាំងនៅកំពុងរស់នៅបរទេសរូបនេះ
ស្នើឲ្យលុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលលោកយល់ថា
វាធ្វើឲ្យប្រទេសកម្ពុជា បាត់ដីទៅប្រទេសវៀតណាម៖ «»។
នៅថ្ងៃទី២៦ ខែធ្នូ នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម សម្ពោធបង្គោលព្រំដែនចំនួននៅខេត្តរតនគិរី និងខេត្តតាកែវ។
សម្រាប់
តំណាងគណបក្សប្រឆាំង លោក អ៊ុំ សំអាន វិញ លោកអះអាងថា
ការបោះបង្គោលព្រំដែននៅច្រកព្រំដែនអូរយ៉ាដាវ នៃខេត្តរតនគិរី
ធ្វើឲ្យភាគីកម្ពុជា ខាត៖ «»។
ប្រធានគណៈកម្មាធិការ
ព្រំដែន លោក វ៉ា គឹមហុង ថា
ការដែលមន្ត្រីបក្សប្រឆាំងស្នើឲ្យលុបចោលសន្ធិសញ្ញាបំពេញបន្ថែម
ឆ្នាំ២០០៥ គឺនិយាយគ្មានមូលដ្ឋាន និងហេតុផលគ្រប់គ្រាន់៖ «»។
លោក
វ៉ា គឹមហុង ដែលបានចូលរួមសម្ពោធបង្គោលព្រំដែននៅថ្ងៃទី២៦ ខែធ្នូ
ថ្លែងថា រដ្ឋាភិបាលបានខិតខំបោះបង្គោលព្រំដែន
ដើម្បីជៀសវាងវិវាទព្រំដែននៅជំនាន់ក្រោយៗទៀត។
កាល
ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម
នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ផែនទីដែលរដ្ឋាភិបាលកម្ពុជា
ប្រើប្រាស់ដើម្បីបោះបង្គោលព្រំដែន
គឺត្រឹមត្រូវស្របទៅនឹងផែនទីរបស់អង្គការសហប្រជាជាតិ
របស់សហរដ្ឋអាមេរិក និងរបស់បារាំង៕
5 comments:
តើចង់សើចទេ យួនយកដីតាមព្រុំប្រទលរួចគេដាំបង្គោលតាមព្ុះប្រទលជិតរួចទៅហើយ តែរដ្ឋាភិបាលទើប តែបង្កើតគណកម្មការថ្មី តើបង្កើតធ្វើអ្វីទៅ? ហើយយួនយកដីរាប់ម៉ីន ហិកតា ជាង៣០ឆ្នាំទៅហើយ ទើបតែមានអ្នកនិយាយថាយួនយកដីខ្មែរ ដូច្នេះមើលទៅដូចជាឥតផ្លូវទេ ហើយសុំចាំមើលទៅ ហ៊ុន សែន វាស៊ី ខ្មែរក្រហមដែលចុះចូល យ៉ាងណា? វាស៊ីពួក ណារ៉ារិតយ់ាងណា? វាស៊ី សង្រ្គោះជាតិ យ៉ាងណា? យួនក៍ស៊ីវាដូច្នោះដែរ ព្រោះនៅពេលវាដល់ត្រើយ គឺវា ថា ឌូម៉ែ វាមិនខ្វលអ្វីទេ ត្រូវដឹងថា យួនវាធ្វើល្អបំផុតនៅពេលវាត្រូវការ ទោះជាអ្នកដេកជាមួយប្រពន្ធកូនវា ក៍វាមិនខ្វល់ដែរ តែកុំជោតែវាបានដៃ ឌូម៉ែ វាអាករ តែម្តង សុំចាំមើលទៅ សុំមើលទៅកម្ពុជាក្រោម តើវាយ៉ាងណា សូម្បីតែមេឃុំក៍គ្មានផង។
បង្កើតរកពងក្ដអី អាស្វាគិមហុង គណកម្មការនេះសុទ្ធពួកឯងទាំងអស់ តើមានភាពអ្វីជាអព្យាក្រិតនឺងយុត្តិធម៏សំរាប់ប្រទេសជាតិ បើតាមខ្ញំុយល់គណកម្មការបង្កើតឡើងដើម្បី បង្គ្រប់សំរាប់ការស្របច្បាប់អោយដីទៅយួនតើមែនទេ?សូមផ្ញើទៅរដ្ឋាភិបាលអាយ៉ង ពិតជាធ្វើអោយខ្មែរឈឺក្បាលមែន?
បង្កើតគណកម្មការថ្មី សម្រាប់ឲ្យគិតគូរដើម្បី កាត់ដីបន្ថែមទៅឲ្យយួនថែមទៀត ព្រោះគេថាយួនជាអ្នកមានគុណរបស់គេណា តែបើបងប្អូនខឹងក៍ខឹងទៅ ពួកគេមិនដែលខ្វល់ទេ ព្រោះគេថាដីនោះមិនមែនដីម៉ែឪគេទេ យួនចង់បានប៉ុន្មានគេយកប៉ុណ្ណោះទៅ។
YUON STANDING BEHIND AND ORDER HIM TO DO EVERTHING. DO YOU SEE THAT?
Stand behind ah sva kim hong is look simulated evil yuon too.
Post a Comment