ដោយ សាន សែល
rfa 2015-11-25
កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី។
រូបថតថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥
RFA/Brach Chev
|
កូនប្រុសរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ទទួលពានរង្វាន់ហ្គុស៊ី សន្តិភាព អន្តរជាតិឆ្នាំ២០១៥ (The Gusi International Peace Prize) នៅថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងប្រទេសហ្វីលីពីន។
ពាន រង្វាន់ហ្គុស៊ីសន្តិភាពអន្តរជាតិ មានទម្រង់ស្រដៀងទៅនឹងពានរង្វាន់ណូបែលសន្តិភាពរបស់ប្រទេសន័រវែស ដែរ។ ពានរង្វាន់ហ្គុស៊ី សន្តិភាពនេះ ផ្ដល់ជូនដល់ជនទាំងឡាយណាដែលបានពាលី ខិតខំថែរក្សា និងបង្កើតសុខសន្តិភាពនៅជុំវិញពិភពលោក។
គេហទំព័រនៃ មូលនិធិពានរង្វាន់ហ្គុស៊ីសន្តិភាព លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបានកិត្តិយសនេះ ដោយសារសកម្មភាពមនុស្សធម៌ ការលើកស្ទួយសម្បត្តិ បេតិកភណ្ឌវប្បធម៌ និងភាពជាអ្នកដឹកនាំវ័យក្មេងដែលលោកបានធ្វើកន្លងមក។
ពាន រង្វាន់នេះ ក៏បានផ្ដល់ដល់មនុស្សចំនួន ១៨នាក់ ដែលតំណាង ១៨ប្រទេសនៅជុំវិញពិភពលោក រួមមានសហរដ្ឋអាមេរិក រុស៊្សី កាតា និងហ្វីលីពីន ជាដើម។
ពានរង្វាន់ហ្គុស៊ីសន្តិភាព អន្តរជាតិ ត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០០២ ដោយលោក បាររី ហ្គុស៊ី (Barry Gusi) ដើម្បីឧទ្ទិសដល់ឪពុករបស់លោកដែលបានតស៊ូប្រឆាំងនឹងអាណានិគមជប៉ុន ដែលប៉ុនប៉ងគ្រប់គ្រងប្រទេសហ្វីលីពីន។
លោក ហ៊ុន ម៉ានី ជាជនជាតិកម្ពុជា ដំបូងគេដែលទទួលបានពានរង្វាន់ហ្គុស៊ីសន្តិភាពអន្តរជាតិរបស់ប្រទេសហ្វីលីពីននេះ៕
2 comments:
Keep on bragging! Who cares, I don't because they are useless, haven't done anything for the country but for themselves.
Is this April Fool joke ?
Post a Comment