បក្សប្រឆាំងសម្រេចដាក់លោក យ៉ែម បុញ្ញឫទ្ធិ ជាអ្នកនាំពាក្យរដ្ឋសភារបស់បក្ស
ដោយ អ៊ុង សេរីវុទ្ធ
rfa 2015-11-25
បក្សប្រឆាំងសម្រេចដាក់លោក យ៉ែម បុញ្ញឫទ្ធិ ជាអ្នកនាំពាក្យរដ្ឋសភា សម្រាប់ក្រុមតំណាងរាស្ត្រមតិភាគតិចនៃរដ្ឋសភា។
អ្នកនាំពាក្យ
គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី
នៅថ្ងៃទី២៥ វិច្ឆិកា ថា ការដាក់លោក យ៉ែម បុញ្ញឫទ្ធិ
សម្រាប់តួនាទីនេះ ដោយសារលោកជាសមាជិក
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
និងជាប្រធានគណៈកម្មការទី៧រដ្ឋសភាស្រាប់
ហើយអាចក្ដាប់ព័ត៌មានរដ្ឋសភាបាន។
លោក យ៉ែម បុញ្ញឫទ្ធិ
ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលព្រៃវែង
ហើយកន្លងមកលោកជាអ្នកនាំពាក្យរងបក្សសង្គ្រោះជាតិ ពេលអវត្តមានលោក
យឹម សុវណ្ណ។
កាលពីថ្ងៃទី២៣ វិច្ឆិកា
រដ្ឋសភាសម្រេចបង្កើតអ្នកនាំពាក្យ៣រូប ១រូបគឺអគ្គលេខាធិការរដ្ឋសភា
លោក ឡេង ប៉េងឡុង ជាអ្នកនាំពាក្យរដ្ឋសភា ទទួលបន្ទុកផ្នែករដ្ឋបាល
ឯ២រូបទៀតមកពីបក្សជាប់ឆ្នោតទាំងពីរ។
យ៉ាងណាក៏
ដោយ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ឲ្យដឹងថា
រហូតមកដល់ពេលនេះ បក្សកាន់អំណាចនៅមិនទាន់ដាក់បេក្ខភាពរូបណា
សម្រាប់តំណែងនេះនៅឡើយទេ។ ប៉ុន្តែលោកបញ្ជាក់ថា
បេក្ខភាពតំណែងនេះប្រហែលជាផ្តល់ឲ្យតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា
លោក ឈាង វុន ហើយ ព្រោះថាលោកជាប្រធានគណៈកម្មការកិច្ចការបរទេស
សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មានរបស់រដ្ឋសភាស្រាប់។
ការ
សម្រេចរបស់រដ្ឋសភា បង្កើតអ្នកនាំពាក្យ៣រូបថ្មីនេះ
បានលុបចោលការសម្រេចរបស់រដ្ឋសភាកន្លងទៅ ដែលចាត់តាំងលោក លោក ឈាង
វុន ជាអ្នកនាំពាក្យរដ្ឋសភា និងអ្នកស្រី ជូឡុង សូមួរ៉ា
ជាអ្នកនាំពាក្យស្ដីទីពេលអវត្តមានលោក ឈាង វុន៕
1 comment:
Congratulation Mr. Nhem Ponharith to your new function.
I've listened to your speeches a few times. You are not afraid to express your opinion. You are a true Khmer nationalist.
I just don't understand the crazy Mam Sonando. What he is doing will benefit only Yuon and Ah Kwack Hun Sen. There are some poor people believe what this Asshole Mam Sonando said. This crazy Mam Sonando has emulated the crazy Sihanouk, who had also destroyed Khmer for Yuon.
Post a Comment