The Russian leader is reportedly mounting an enormous military mission to take control of the terror group's stronghold of Raqqa.
The city is the self-declared capital of ISIS in Syria and is patrolled by as many as 5,000 jihadi members.
Putin is set to mobilise 150,000 reservists who he conscripted into the military earlier this week. REad the full article The UK Express.
មេដឹកនាំស៊ីរីបាសារ អាលអាសាដ សម្ដែងការសាទរចំពោះប្រតិបត្តិការយោធារបស់រុស្សីក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាម ខណៈលើកឡើងពីការបរាជ័យរបស់ក្រុមសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក។ មេដឹកនាំស៊ីរីរូបនេះ ក៏ព្រមានពីមហន្តរាយក្នុងតំបន់ ប្រសិនបើអន្តរាគមន៍របស់រុស្សីបរាជ័យ។
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍មួយរបស់អ៊ីរ៉ង់ ប្រធានាធិបតីស៊ីរីលោកបាសារ អាលអាសាដ (Bashar al-Assad) បានបញ្ជាក់ពីសារៈសំខាន់នៃអន្តរាគមន៍យោធារបស់រុស្សីក្នុងប្រទេសស៊ីរី។ លោក បានអះអាងថា សម្ពន្ធ័របស់ស៊ីរីដែលមានរុស្ស៊ី អីរ៉ាក់ និង អីរ៉ង់ ត្រូវតែ ទទួលជ័យជម្នះលើប្រតិបត្តិការកម្ចេចក្រុមរដ្ឋឥស្លាម បើមិនដូច្នេះទេ តំបន់មជ្ឈិមបូព៌ា ទាំងមូលនឹងត្រូវបានបំផ្លាញ។
ការលើកឡើងរបស់មេដឹកនាំស៊ីរី បានធ្វើឡើងស្របពេលរុស្សីកំពុងបង្កើនប្រតិបត្តិការប្រឆាំងក្រុមរដ្ឋឥស្លាមដែលបានឈានចូលដល់ថ្ងៃទី៥ហើយ។ យន្តហោះចំបាំងរុស្សីបានវាយប្រហារតាមដែនអាកាសជាច្រើនលើក ទៅលើទីតាំងនានារបស់ក្រុមឥស្លាមជ្រុលនិយម។ ក៏ប៉ុន្តែ ប្រតិបត្តិការនេះ ត្រូវបាន ក្រុមប្រទេសលោកខាងលិច ចោទរុស្សីថាធ្វើការវាយប្រហារតែលើក្រុមបះបោរប្រឆាំងលោកអាសាដតែប៉ុណ្ណោះ មិនមែនក្រុមរដ្ឋឥស្លាមនោះទេ។
ឆ្លៀតពេលផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍អីរ៉ង់ លោកអាសាដ ក៏បានឆ្លើយតបនឹងក្រុមប្រទេសលោកខាងលិច ដែលចង់ឱ្យលោកចុះចេញពីតំណែងផងដែរ។ លោក សង្កត់ធ្ងន់ថានយោបាយស៊ីរី គឺអាស្រ័យលើប្រជាជនស៊ីរីជាអ្នកកំណត់ជោគវាសនារបស់ខ្លួន ថាតើនរណាជាអ្នកដឹកនាំស៊ីរី មិនមែនក្រុមមេដឹកនាំប្រទេសលោកខាងលិចនោះទេ។
លោកបន្ថែមទៀតថាប្រសិនបើការចាកចេញរបស់លោកជាដំណោះស្រាយនៃការបញ្ចប់នៃវិបត្តិ លោកមិនមានការស្ទាក់ស្ទើរក្នុងការចាកចេញពីតំណែងឡើយ។
បន្ទាប់ពីបានឆ្លើយតប នឹងការលើកឡើងរបស់ក្រុមលោកខាងលិច លោកអាសាដ ក៏បានរិះគន់ប្រតិបត្តិការយោធាដែលដឹកនាំដោយអាមេរិកដែលមិនបានសម្រេចអ្វីជាដុំកំភួនអ្វីសោះ ក្រៅពីការបន្តឱ្យមានការប្រយុទ្ធគ្នារវាងក្រុមផ្សេងៗនៅក្នុងតំបន់នោះ។
សូមបញ្ជាក់ដែរថា ជម្លោះក្នុងប្រទេសស៊ីរី កាន់តែផុងជ្រៅរកដំណោះស្រាយមិនឃើញ ខណៈជនភៀសខ្លួនរាប់លាននាក់ បានចាកចេញពីប្រទេសទៅរស់នៅប្រទេសជិតខាង និងរាប់ម៉ឺននាក់ទៀត បានផ្សងព្រងទៅកាន់តំបន់អឺរ៉ុបដើម្បីសុំសិទ្ធិជ្រកកោននៅទីនោះ។ ដោយឡែក សម្រាប់ការវាតទីរបស់ក្រុមរដ្ឋឥស្លាមវិញ កាន់តែបង្កើនកម្តៅខ្លាំងឡើងៗ ដែលជំរុញបញ្ហានេះ ឲ្យកាន់តែស្មុគស្មាញ ដ្បិតមានការប្រឈមមុខគ្នារវាងសម្ពន្ធ័មហាអំណាចក្នុងកិច្ចអន្តរាគមន៍លើបញ្ហានេះ៕
No comments:
Post a Comment