ជាតិខាត បក្សខាតៈ ករណីនៅសៀមរាប
ឆ្នាំ ២០១៥ នេះក៏ដូចឆ្នាំមុនដែរ
កូនអ្នកធំនិងកូនអ្នកតូចរួបរួមគ្នាបង្កើតព្រឹត្តិការណ៍ឡើងនៅចំ
ថ្ងៃបុណ្យចូលឆ្នាំដែលគេហៅថា អង្គរសង្ក្រាន្ត។
ខ្មែរច្រើនណាស់មកចូលរួមកម្មវិធីនេះ មានទាំងចាស់ ទាំងក្មេង
មកលេងសើចសប្បាយ។ បើទោះបីជាក្តៅបន្តិច មនុស្សច្រើនបន្តិច
ហត់បន្តិចតែសប្បាយ។
កម្មវិធីកម្សាន្តមិនខុសខ្លាំងពីឆ្នាំមុនៗប៉ុន្មានទេ ប៉ុន្តែប្លែកត្រង់ថា មានអ្នកនយោបាយ មន្ត្រីគ្រប់ជាន់ថ្នាក់ មន្ត្រីទូតជាច្រើនចូលរួមអធិកអធមពេកក្រៃ។ អ្នកនយោបាយបង្ហាញពីភាពល្អូកល្អិនបញ្ឆោតប្រជាជនខ្មែរដែលទៅ ទស្សនាផ្ទាល់ និងតាមប្រព័ន្ធផ្សព្វផ្សាយ។
តាមពិត អ្នកនយោបាយធ្វើបែបនេះដើម្បីបង្ហាញឲ្យរាស្ត្របាត់ការភ័យខ្លាច ដើរលេងឲ្យសប្បាយក្នុងអំឡុងថ្ងៃសម្រាក។ ចប់ពីនេះរាស្ត្រកើតក្តីទោមនស្សដល់សព្វថ្ងៃដដែល។
តើអ្នកទាំងអស់គ្នាចាំថា មានអ្វីកើតឡើងទេនៅមុនថ្ងៃចូលឆ្នាំមួយថ្ងៃ? ពេលនោះលោកនាយករដ្ឋមន្ត្រីបានបង្កក្តីភ្ញាក់ផ្អើលខ្លាំងដល់អ្នក រស់នៅតំបន់បុរីសណ្ឋាគារ។ លោកចុះមកសួរសុខទុក្ខនិងសំណេះសំណាលបង្ហាញពីភាពសាមញ្ញដូចរាល់ ដងទៅកាន់រាស្ត្រដែលរស់នៅក្រោមការថែរក្សារបស់លោក។ ក្នុងឱកាសនោះ លោកក៏បានសម្រេចចិត្តដ៏អស្ចារ្យមួយគឺកាត់ដីបុរីសណ្ឋាគារផ្នែក ខ្លះចេញឲ្យមកជាដីភូមិធម្មតាវិញ។ នេះជាការដោះដូរដ៏មហាសាលសម្រាប់ថ្ងៃចូលឆ្នាំថ្មីចំពោះរាស្ត្ររស់ នៅតំបន់នោះ។ ប្រជារាស្ត្រនិងឈ្មួញដីមិនតិចទេដែលសាទរអំពីការសម្រេចចិត្តដ៏ ពូកែនេះ។
ឥទ្ធិពលនៃរលកនេះក៏ធ្វើឲ្យដីនៅតំបន់ការពារទី ១ និង ២ នៃរមណីយដ្ឋានអង្គរឡើងថ្លៃមិនស្ទើរដែរ។
សូមអនុញ្ញាតឲ្យខ្ញុំបង្ហាញប្រវត្តិនៃដីបុរីសណ្ឋាគារនេះ បន្តិចសិន។ បើផ្អែកលើអនុក្រឹត្យលេខ ៧៩ អនក្រ.បក ស្តីពី «បុរីសណ្ឋាគារ» និយាយថា ទំហំដីបុរីសណ្ឋាគារត្រូវបានកំណត់និងរក្សាទុកដើម្បីធ្វើ អាជីវកម្មគ្រប់បែបយ៉ាងក្រោមការគ្រប់គ្រងពីអាជ្ញាធរអប្សរាចុះកាល បរិច្ឆេទ ១៣ តុលា ១៩៩៥ មានហត្ថលេខាពីនរោត្តម រណឫទ្ធិ និង ហ៊ុន សែន ដែលកាលនោះស្រុកខ្មែរមាននាយករដ្ឋមន្ត្រី ២។
៤ឆ្នាំក្រោយមក អនុក្រឹត្យមួយទៀតបានបង្កើតឡើងគឺការពង្រីកផ្ទៃដីបុរីសណ្ឋាគារ អង្គរសៀមរាបគ្រប់គ្រងដោយអាជ្ញាធរអប្សរា មានលេខ ៩៣ អនក្រ.បក ថ្ងៃទី ១៨ តុលា ១៩៩៩ ចុះហត្ថលេខាដោយសម្តេចហ៊ុន សែន ដើម្បីពង្រីកផ្ទៃដីបុរីសណ្ឋាគារពី ៥៦០ ហិកតាដល់ ១០០៧ ហិកតា។ ក្នុងរយៈពេលនេះ ដីតំបន់នេះបានទទួលការដោះដូរជាលុយរវាងអាជ្ញាធរអប្សរានិងម្ចាស់ ដីរួចមកហើយ។ រីឯអ្នកដែលតវ៉ាថ្មីៗនេះមិនដឹងជាគាត់កាន់កាប់ដីពីពេលណាមក? ឬអាចជាករណីមកពីអប្សរាដោះដូរដីមិនបានសព្វគ្រប់អស់? អតីតម្ចាស់ដីទាំងនេះសព្វថ្ងៃកំពុងរស់ក្បែរខាងព្រំប្រទល់ដីបុរី សណ្ឋាគារនេះ។
ក្រឡេកមកវិញ បើយោងតាមសៀវភៅ «បុរីសម័យទំនើប» របស់លោក វណ្ណ មូលីវណ្ណបោះពុម្ពឆ្នាំ ២០០៤ ដោយវិទ្យាស្ថានរៃយំ។ សៀវភៅសរសេរនេះផ្អែកលើការស្រាវជ្រាវរបស់អ្នកជំនាញមានខ្មែរ និងបរទេស (ZEMP,ARTE / BCEOM & DÉTENTE/SCORE/ GIE ធ្វើកិច្ចការនេះចាប់តាំងពីឆ្នាំ ១៩៩២ មក។
គេស្នើថា ទីតាំងដែលជាដីបុរីសណ្ឋាគារសព្វថ្ងៃជាដីព្រៃរបោះពុំសូវមាន ជីជាតិទេពុំមានប្រាសាទឬទួលបុរាណ ពុំទាន់មានលំនៅឋានច្រើន ជាតំបន់ដាច់ដោយឡែកពីក្រុងសៀមរាបដែលសម្បូរដោយផ្ទះមានរចនាប័ទ្ម ផ្ទះខ្មែរជាទេសភាពវប្បធម៌មួយដែលគួររក្សាទុក។
ក្នុងសៀវភៅនេះនិយាយទៀតថា នៅពេលព្រលានយន្តហោះនៅស្រុកដំដែករៀបចំឡើង បុរីសណ្ឋាគារនឹងក្លាយជាទីជិតជាងគេ (ក្នុងក្រុង) ព្រោះវានៅខាងកើតផុតនៃទីក្រុងដើម្បីបង្កភាពងាយស្រួលដល់វិស័យ ទេសចរណ៍។ គេស្នើទៀតថា ពីស្ទឹងសៀមរាបទៅខាងលិច ត្រូវរក្សាទុកទេសភាពវាលស្រែ រុក្ខជាតិបៃតង និងពីស្ទឹងសៀមរាបមកខាងកើតត្រូវរក្សាទុកសម្រាប់សង់បុរីសណ្ឋា គារ (ខាងជើងផ្លូវជាតិលេខ ៦) និងលំនៅឋានឬអគារសាធារណៈ (ខាងត្បូងផ្លូវជាតិលេខ ៦)។ ធ្វើបែបនេះដើម្បីរៀបចំកំណត់សង្កាត់ទីក្រុង៖ សង្កាត់សំណង់ទំនើបថ្មី និងសង្កាត់ដែលមានលក្ខណៈប្រពៃណី-វប្បធម៌។
ក្នុងន័យនេះ ទីក្រុងបុរាណ សៀមរាប នឹងនៅតែជាទីក្រុងបុរាណរក្សាតម្លៃជាវប្បធម៌ប្រពៃណីខ្មែរ និងប្រវត្តិសាស្ត្រ ដូចយើងឃើញមានសំណង់បេតិកភណ្ឌចាស់ៗជាច្រើន។
ក្នុងវិស័យវប្បធម៌ រដ្ឋាភិបាលបានប្រើពាក្យស្លោកថា «បុរាណមិនយឺត សម័យមិនបរទេស»។ ដល់ឥឡូវច្របល់ចូលគ្នាដូចសម្លចាប់ឆាយ។ ពាក្យនេះចាញ់នឹងហាងសម្អាងការមួយដែលតែងតែផ្សាយថា «បុរាណ ចំបុរាណ សម័យចំសម័យ»។
មិនដូច្នេះឡើយ ភ្ញៀវទេសចរមកទស្សនាអង្គរកាន់តែច្រើនចាប់ពីឆ្នាំ ២០០០ មក។ វិស័យសេវាកម្ម ស្នាក់នៅ ហូបចុកកាន់តែត្រូវប៉ាន់។មិនដឹងជាកើតថី? ផ្ទុយស្រឡះពីការគ្រោងទុក ស្រាប់តែទីក្រុងសៀមរាបទាំងមូលដែលមានការសិក្សាគម្រោងប្លង់ មេ(Master Plan)យ៉ាងហ្មត់ចត់ពីអ្នកជំនាញដោយចំណាយលុយនិងពេលជាច្រើនក៏ត្រូវ គេទាត់ចោលដូចសំរាម។
សណ្ឋាគារបែរជាទៅរីកដូចផ្សិតតាមបណ្តោយផ្លូវជាតិលេខ៦ ផ្តើមពីព្រលានយន្តហោះមកក្រុង សៀមរាប ដែលគេគិតគូរទុកដើម្បីរៀបចំប្រព័ន្ធលូនិងពង្រីកផ្លូវ។ គេដឹងថា សណ្ឋាគារភាគច្រើនជារបស់មន្ត្រីធំ។ នេះមិនទាន់និយាយដល់អនុក្រឹត្យលេខ ៧៩ អនក្រ.បកដែលចែងថា ទេសភាពតាមដងផ្លូវជាតិលេខ ៦ និងស្ទឹងសៀមរាបត្រូវមានការយកចិត្តទុកដាក់ខ្ពស់ នោះផង។
ឆ្នាំ ២០០៤ ប្រព័ន្ធគ្រប់គ្រងអាជ្ញាធរអប្សរាត្រូវរុះរើសាជាថ្មី នយោបាយចាប់ផ្តើមស៊ីរូងការងារផ្ទៃក្នុងអប្សរា ហើយសណ្ឋាគារក៏កាន់តែរីកស្គុសស្គាយបញ្ច្រាសស្រកីពីពេលនោះមក។ ជាក់ស្តែង ខាតដីកសិកម្ម ទឹកជំនន់សំណង់រដិបរដុបមិនស៊ីវិល័យ ទឹកប្រើប្រាស់មិនគ្រប់គ្រាន់ ការកកស្ទះចរាចរណ៍ដោយសាររថយន្តទេសចរណ៍រថពេញក្រុងតាមសណ្ឋាគារទាំង នោះ។ គ្មានប្លង់មេសម្រាប់រៀបចំបន្តិចឡើយច្របូកច្របល់វិលវល់ចែកមិន ច្បាស់។
រឹតតែច្បាស់ក្រឡែតនោះគឺបុរីរដ្ឋបាលដែលទៅធ្វើនៅវាលស្រែជិត ស្រុកប្រាសាទបាគង។ ក្រោយធ្លាក់ឆ្នោតសន្ធឹក បុរីនេះត្រូវប្តូរមកឲ្យអាជ្ញាធរអប្សរាវិញ ហើយចុងក្រោយសាលាខេត្តក៏សង់ម្តងទៀតនៅកណ្តាលក្រុងវិញ។ ទៅហើយមកវិញៗ ដោយសារតែបង...។ នេះបានសមនឹងហៅថា បាយបិណ្ឌ ក្លាយជាបាយបាត្រ ខាតទាំងថវិកា ខាតទាំងពេលវេលា។
បរាជ័យយល់ស្តែងនឹងភ្នែក ដោយសារការអភិវឌ្ឍដែលគ្មានការសិក្សាច្បាស់លាស់។ នេះគ្រាន់តែជាឧទាហរណ៍មួយនៅខេត្តសៀមរាប ចុះខេត្តដទៃទៀត?
បច្ចុប្បន្ន ដីបុរីសណ្ឋាគារក៏ត្រូវអនុញ្ញាតឲ្យធ្វើសំណង់សាធារណៈរបស់រដ្ឋវិញ ហើយក៏ចាប់ផ្តើមមានការធ្វើអាជីវកម្មពីក្រុមហ៊ុនឯកជនស្របតាម អនុក្រឹត្យដីបុរីសណ្ឋាគារឡើងវិញដែរនាពេលថ្មីៗនេះ។ ដូចខ្ញុំជម្រាបពីអត្ថបទមុនៗថា រាល់ការសាងសង់ក្នុងតំបន់អាជ្ញាធរអប្សរាថែរក្សា មានតែអាជ្ញាធរអប្សរាប៉ុណ្ណោះដែលមានសិទ្ធិក្នុងការអនុញ្ញាត។ កាន់តែវិសេសវិសាល សម្តេច តេជោក៏មកកាត់ដីមួយផ្នែកធំឲ្យទៅអ្នកដែលរស់នៅលើដីនោះជាក់ ស្តែងវិញ។
តើអនុក្រឹត្យឆ្នាំ ១៩៩៩ គឺជាអនុក្រឹត្យធ្វើតាមយល់សប្តិ? ឬក៏គ្រាន់តែរវើរវាយដូចចម្រៀងអ្នកស្រី ប៉ែន រ៉ន?
ជាលទ្ធផលដីដែលកាត់ចេញមួយភាគធំត្រូវម្ចាស់ដីខ្លះដាក់លក់ ពោលគឺម្ចាស់ដីបានលុយ ឯឈ្មួញដែលដឹងមុនថាដីនឹងត្រូវកាត់ចេញក៏ចំណេញប្រាក់។
សកម្មភាពការងាររបស់រដ្ឋាភិបាលសព្វថ្ងៃដូចសត្វស្លាបភ្នែក ស្រវាំង ទាល់តែហើរបុកអ្វីមួយហើយ ទើបគេចតាមក្រោយ ទម្រាំគេចផុតស្ទើរផុងខ្លួនម្តងម្កាល។ ទាំងអស់នេះបណ្តាលមកពីខ្វះធនធានមនុស្ស? ខ្ញុំមិនជឿទេ តែវាគ្រាន់ជាទម្លាប់អាក្រក់មួយប៉ុណ្ណោះ។ គោលនយោបាយរបស់រដ្ឋាភិបាលសិក្សាឡើងសម្រាប់អនុវត្តតែមួយរយៈខ្លី មិនច្បាស់លាស់ធ្វើតាមការនឹកឃើញ។
ធនធានមនុស្សរបស់រដ្ឋាភិបាលសព្វថ្ងៃសម្រាប់តែច្រានចោលរបាយការណ៍ ណាដែលនិយាយមិនល្អពីខ្លួន និងកាច់កុង ងក់ង ដាក់គ្នាជាមួយគូបដិបក្ខនយោបាយមួយទៀតដែលចូលចិត្តបំប៉ោងព្រឹត្តិ ការណ៍។ ច្បាប់ជាច្រើនទៀតដែលត្រូវការវិសោធនកម្មមិនមែនមានត្រឹមតែមាត្រា ២ នៃរដ្ឋធម្មនុញ្ញឡើយ។ នៅពេលដែលវិស័យព័ត៌មានក្នុងស្រុកមិនទាន់រីកចម្រើនខ្លាំង នៅពេលដែលរាស្ត្រមិនទាន់មានធនធានត្រិះរិះពិចារណា វាគឺជាឱកាសល្អសម្រាប់អ្នកនយោបាយឱកាសនិយមដើរបោករាស្ត្រ៕
យារ ឆវាន់, សៀមរាប
អ៊ីមែលៈ yarchhorvan@yahoo.com

No comments:
Post a Comment