គ្រូបង្រៀននៅខេត្តបាត់ដំបងត្អូញត្អែរមិនបានបើកប្រាក់ខែជិតមួយឆ្នាំ
ដោយ ហ៊ុំ ចំរើន
2015-09-29rfa
គ្រូបង្រៀន
ជាប់កិច្ចសន្យានៅស្រុកបវេល ខេត្តបាត់ដំបង ជាច្រើននាក់
ត្អូញត្អែរបញ្ហាមិនបានបើកប្រាក់ខែបង្រៀនជិតមួយឆ្នាំមកហើយ។
ការមិនបានបើកប្រាក់ខែនេះ
បានប៉ះពាល់ជាងខ្លាំងដល់ការរស់នៅរបស់គ្រូបង្រៀន
ធ្វើឲ្យពួកគាត់មួយចំនួនជំពាក់បំណុលគេ
ដោយសារខ្ចីប្រាក់យកទៅប្រើប្រាស់ដោះស្រាយជីវភាពគ្រួសារ។
ក្រុម
គ្រូបង្រៀននៅស្រុកបវេល អំពាវនាវឲ្យក្រសួងអប់រំយុវជន និងកីឡា
បើកប្រាក់ខែឲ្យបានឆាប់
ដើម្បីពួកគាត់យកប្រាក់នោះទៅប្រើប្រាស់ឲ្យទាន់ថ្ងៃ
បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុននេះ។
គ្រូបង្រៀន
ជាប់កិច្ចសន្យាសុំឲ្យមិនបញ្ចេញឈ្មោះម្នាក់ រស់នៅស្រុកបវេល
ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី២៨ ខែកញ្ញា ថា
រូបគាត់ជាគ្រូបង្រៀនកម្រិតបឋមសិក្សានៅស្រុកបវេល
ហើយបានទៅបង្រៀនសិស្សដោយពុំគិតពីការនឿយហត់ តាំងពីខែវិច្ឆិកា
ឆ្នាំ២០១៤ រហូតមកទល់ខែកញ្ញា ឆ្នាំ២០១៥ នេះ
ពុំទាន់បើកប្រាក់ខែបង្រៀននៅឡើយទេ៖
«ពួកខ្ញុំរំពឹងតែប្រាក់ខែបង្រៀនដើម្បីចាយវាយក្នុងគ្រួសារ
ដល់ពេលប្រាក់ខែបើកអត់បាន
ខ្ញុំខ្ចីប្រាក់ពីប្រជាពលរដ្ឋជិតខាងយកទៅប្រើប្រាស់មួយរយៈសិន។
ប៉ុន្តែដល់ថ្ងៃកំណត់ខ្ញុំពុំមានប្រាក់សងគេ
ហើយម្ចាស់បំណុលគេមកទារប្រាក់ពីខ្ញុំស្ទើររាល់ថ្ងៃ»។
ស្រដៀងគ្នានេះដែរ គ្រូបង្រៀនបឋមសិក្សានៅស្រុកបវេល
ម្នាក់ទៀតថ្លែងថា គ្រូបង្រៀនជាប់កិច្ចសន្យានៅស្រុកបវេល
ទាំងអស់ប្រមាណ ៦០នាក់
ពុំទាន់បើកប្រាក់ខែបង្រៀននៅឡើយទេ។គ្រូបង្រៀនរូបនេះបន្តថា
សព្វថ្ងៃរូបគាត់រវល់ទៅបង្រៀនសិស្សដោយពុំបានចេញទៅធ្វើការងារ
ក្រៅពីការបង្រៀននោះទេ។
ការមិនបើកប្រាកខែបង្រៀនជិតមួយឆ្នាំមកនេះ
បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ការរស់នៅរបស់ពួកគាត់
គឺពុំមានប្រាក់សម្រាប់ដោះស្រាយជីវភាពគ្រួសារឡើយ៖
«តំបន់ខ្ញុំរស់នៅពិបាកធ្វើដំណើរទៅណាមកណាមិនរួចទេក្នុងរដូវ
វស្សា។ ពួកខ្ញុំបានត្រឹមតែសួរគ្នាទៅវិញពីរឿងប្រាក់ខែនេះ
ពីព្រោះជំពាក់ប្រាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុមិនទាន់សងគេនៅឡើយ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានការិយាល័យអប់រំស្រុកបវេល លោក
អោក សន្ធឹក ទទួលស្គាល់ថា
គ្រូបង្រៀនជាប់កិច្ចសន្យាទូទាំងខេត្តបាត់ដំបង ប្រមាណជាង ៤០០នាក់
ពិតជាពុំទាន់ទទួលបានប្រាក់ខែបង្រៀនជិតមួយឆ្នាំប្រាកដមែន។
ប៉ុន្តែលោកអះអាងថា
បញ្ហានេះកើតឡើងដោយសារចំនួនគ្រូបង្រៀនច្រើនលើសពីកញ្ចប់ថវិកាដែល
ក្រសួងអប់រំ បានកំណត់ ទើបធ្វើពុំមានប្រាក់គ្រប់គ្រាន់
ដើម្បីបើកឲ្យគ្រូបង្រៀនទាន់ពេលដូចឆ្នាំមុនៗ៖ «បាទ!
កញ្ចប់ថវិការបស់ក្រសួងអប់រំ
សម្រាប់បើកឲ្យគ្រូបង្រៀនមានត្រឹមតែជាង ៣០០នាក់ទេ
ដល់យើងមានគ្រូបង្រៀនចំនួនច្រើនជាងការកំណត់នេះ
ទើបធ្វើឲ្យរាំងស្ទះ»។
ទោះជាយ៉ាងនេះក្ដី
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តបាត់ដំបង លោក ម៉ែន
សុខធៃ មានប្រសាសន៍ថា
បញ្ហានេះពុំមែនកើតឡើងដោយសារគ្រូបង្រៀនមានចំនួនច្រើនលើសពី
កញ្ចប់ថវិការបស់ក្រសួងអប់រំយុវជន បានកំណត់នោះទេ។
លោក
អះអាងថា កញ្ចប់ថវិការបស់ក្រសួងអប់រំ
មានគ្រប់គ្រាន់សម្រាប់បើកឲ្យគ្រូបង្រៀន
ប៉ុន្តែចំនួនថវិកាមិនគ្រប់គ្រាន់នេះ
ដោយសារសាលាមួយចំនួនក្នុងខេត្តបាត់ដំបង
លួចធ្វើរបាយការណ៍បន្ថែមម៉ោងបង្រៀនច្រើន
ដើម្បីកេងចំណេញប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន៖ «ម្យ៉ាងទៀត
បញ្ហានេះ ដោយសារខាងមន្ត្រីអប់រំខេត្តបាត់ដំបង មើលតែរបាយការណ៍
ហើយធ្វេសប្រហែសមិនបានចុះត្រួតពិនិត្យផ្ទាល់នៅតាមសាលារៀននីមួយៗ
ដើម្បីឲ្យដឹងពីចំនួនគ្រូបង្រៀនបានត្រឹមត្រូវនោះទេ»។
យ៉ាង
ណាប្រធានការិយាល័យអប់រំ ស្រុកបវេល ឲ្យដឹងថា ខាងក្រសួងអប់រំ
កំពុងដំណើររៀបចំឯកសារដើម្បីបើកប្រាក់ខែឲ្យគ្រូបង្រៀនជាប់កិច្ច
សន្យាទាំងនោះហើយ
ដោយប្រាក់ខែនឹងធ្លាក់ដល់ដៃគ្រូបង្រៀនយ៉ាងយូរនៅខែធ្នូ
ឆ្នាំ២០១៥ ខាងមុននេះ៕
No comments:
Post a Comment