លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងពេលចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥
នាប្រទេសស្វីស កាលពីថ្ងៃទី២៣ មករា ២០១៥។
World Economic Forum Photo
|
ដោយ ខែ សុណង
2015-09-25
សង្គមស៊ីវិល ប្រតិកម្មចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអះអាងថា ប្រទេសកម្ពុជា មិនមែនជាប្រទេសរបស់អ្នកកាន់អំណាចមួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញ ប្រទេសនេះគឺជាប្រទេសរបស់ប្រជាជនកម្ពុជា ទាំងអស់ រាប់ទាំងពលរដ្ឋខ្មែរដែលកំពុងមានវត្តមានរស់នៅក្រៅប្រទេសផង។ លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅបុរីញីវយ៉ក (New York) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកញ្ញា។ ក្រុមសង្គមស៊ីវិល ហៅមតិរបស់ លោក ហ៊ុន សែន នេះថាមិនបានឆ្លុះបញ្ចាំងពីការពិត។
នៅលើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបបង្ហោះនៅថ្ងៃទី២៥ ខែកញ្ញា បានសរសេររៀបរាប់អំពីកិច្ចសំណេះសំណាលរបស់លោកជាមួយសហគមន៍ខ្មែរ អំពីការអភិវឌ្ឍប្រទេសកម្ពុជា ក្រោមស្នាដៃដឹកនាំរបស់លោក។
លោកបានរៀបរាប់ទៅកាន់សហគមន៍ខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក (USA) ប្រទេសកាណាដា (Canada) ប្រទេសបារាំង (France) និងប្រទេសអាល្លឺម៉ង់ (Germany) កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា នៅបុរីញីវយ៉ក (New York) សហរដ្ឋអាមេរិក ថា បច្ចុប្បន្ននេះស្ថានភាពរបស់ប្រទេសកម្ពុជា មិនដូចពីពេលមុនទៀតទេ គឺកម្ពុជា កំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែង ចាប់តាំងពីទីក្រុងរហូតដល់តំបន់ចុងកាត់មាត់ញក។
លោកថ្លែងថា អ្វីដែលលោកនិយាយ មិនមែននិយាយក្នុងនាមជាមេដឹកនាំគណបក្សនយោបាយនោះទេ គឺនិយាយក្នុងនាមប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសដើរលើផ្លូវត្រូវ និងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ លោកបញ្ជាក់ថា ប្រទេសកម្ពុជា មិនមែនជាប្រទេសរបស់អ្នកកាន់អំណាចមួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញ ប្រទេសកម្ពុជា គឺជាប្រទេសរបស់ប្រជាជនកម្ពុជា ទាំងអស់ រាប់ទាំងពលរដ្ឋខ្មែរដែលកំពុងមានវត្តមានរស់នៅក្រៅប្រទេសផង។
ក្រៅពីនេះ លោកក៏បានលើកឡើងថា មានតែការសន្ទនា និងការចរចាគ្នាទេ ដែលអាចបញ្ចប់សង្គ្រាម និងជម្លោះខាងនយោបាយបាន។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា វប្បធម៌សន្ទនាមិនមែនទើបតែកើតឡើងនៅពេលនេះនោះទេ ប៉ុន្តែវាកើតឡើងស្ទើរពាក់កណ្ដាលជីវិតរបស់លោកទៅទៀត។ លោក សម រង្ស៊ី មិនមែនជាដៃគូសន្ទនាលើកដំបូងរបស់លោកនោះទេ ដៃគូសន្ទនារបស់លោក គឺព្រះករុណាព្រះបរមរតនៈកោដ្ឋ ដែលចរចាតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ ដែលលោកបានប្រើប្រាស់ពេលវេលាច្រើនណាស់ក្នុងការសន្ទនាគ្នា ដើម្បីបញ្ចប់បញ្ហា។
ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិល បានបញ្ចេញទស្សនៈថា ប្រសាសន៍របស់ លោក ហ៊ុន សែន នេះ មិនបានឆ្លុះបញ្ចាំងពីការពិតនោះឡើយ។
មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានមតិថា បើលោកបានអនុវត្តដូចអ្វីដែលលោកមានប្រសាសន៍នោះ គឺជាការល្អ។ ប៉ុន្តែទន្ទឹមនឹងគ្នានេះ ស្ថានភាពសិទ្ធិមនុស្សនៅរយៈពេលចុងក្រោយនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយមានទាំងអំពើហិង្សាបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស ការបំបិទសិទ្ធិសេរីភាពសម្ដែងមតិ និងការជួបប្រជុំ ជាក់ស្ដែងសកម្មជននយោបាយ សកម្មជនការពារដីធ្លី សកម្មជនការពារធនធានធម្មជាតិ និងបរិស្ថាន បុគ្គលិកអង្គការសិទ្ធិមនុស្ស ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ជាបន្តបន្ទាប់។ ស្របពេលដែលស្ថានភាពនយោបាយមានការតានតឹង ការអនុម័តលើសេចក្ដីព្រាងច្បាប់មួយចំនួន ដូចជា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាដើម ក៏ពុំមានកិច្ចសហការគ្នារវាងគណបក្សទាំងពីរនោះដែរ។ បញ្ហាទាំងនេះ លោកស្នើឲ្យមានការកែប្រែ៖ «កន្លងមកយើងឃើញថា របាយការណ៍សង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ តែងតែមានការច្រានចោលពីរដ្ឋាភិបាល។ ការធ្វើរបៀបនេះ វាមិនមែនជាការល្អទេ សម្រាប់មុខមាត់ប្រទេសយើង ពីព្រោះការលើកឡើងមកអ្វីដែលបានធ្វើ ហើយអ្វីដែលយើងមិនបានធ្វើ ឬក៏កំពុងតែធ្វើនឹងធ្វើនៅពេលក្រោយនោះ។ នេះបានយើងគិតថាជាប្រទេសមួយដឹកនាំដើម្បីប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ប្រទេសជាតិ»។
ដោយឡែកអ្នកស្រាវជ្រាវសង្គម លោក កែម ឡី បានហៅការជួបគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយសហគមន៍ខ្មែរ គឺជាឱកាសថ្លែងសារនយោបាយដែលអាចត្រូវ និងអាចជាសារនយោបាយបែបប្រជាភិថុតិ ក្នុងគ្រាសហគមន៍ខ្មែរត្រៀមធ្វើបាតុកម្មប្រឆាំងរូបលោក៖ «យើងនិយាយថាប្រទេសទាំងអស់គ្នា វាគ្រាន់ជាពាក្យ តែបើប្រទេសទាំងអស់គ្នា យើងនិយាយពីរឿងអំណាចក្នុងការចូលរួម អំណាចក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។ ប្រទេសជារបស់ប្រជាពលរដ្ឋទាំងអស់គ្នាហើយ ប៉ុន្តែអំណាចហ្នឹងវាអត់អាចឆ្លុះបញ្ចាំងតាមរដ្ឋធម្មនុញ្ញ។ បើមានឱកាសដូចៗគ្នា ស្នើៗគ្នា គេអត់អាចរដ្ឋមន្ត្រីមួយ កាន់ ២០ឆ្នាំ នាយករដ្ឋមន្ត្រីមួយកាន់ ៣០ ឬ ៤០ឆ្នាំដូច្នេះទេ។ ទី២ ទៀត គាត់មើលឃើញហេដ្ឋារចនាសម្ព័ន្ធត្រូវហើយ វាមានការអភិវឌ្ឍ។ បើមានកំណើនសេដ្ឋកិច្ចកើនតែប្រទេសដូច្នេះ គឺងាយនឹងក្រឡាប់ចាក់ ត្រង់ថា គម្លាតអ្នកមានអ្នកក្រធំ ហើយអ្នកក្រច្រើន ដែលយើងឃើញវាផ្ទុយពីអ្វីដែលគាត់និយាយ»។
រីឯវប្បធម៌សន្ទនាវិញ លោក កែម ឡី យល់ថា ការសន្ទនាបច្ចុប្បន្នមិនមែនការសន្ទនាដើម្បីជាតិ និងដោះស្រាយបញ្ហានោះទេ ភាគច្រើនយកដៃគូដើម្បីបង្ក្រាប ដើម្បីធ្វើឲ្យខ្សោយភាគីម្ខាងទៀត ហើយបន្តកាន់អំណាច។
ទាក់ទងបញ្ហានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បដិសេធអត្ថាធិប្បាយជាមួយអ្នកយកព័ត៌មាន ជុំវិញការឆ្លើយឆ្លងសារនយោបាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរយៈពេលចុងក្រោយនេះ។
បន្ទាប់ពីថ្លែងសារនយោបាយទៅកាន់ប្រជាពលរដ្ឋខ្មែរ និងចាម ប្រមាណ ១០០នាក់ នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា លោក សម រង្ស៊ី ថា លោកមិនខ្វល់ និងមិនចង់ឆ្លើយឆ្លងសារនយោបាយជាមួយនរណាឡើយ ប៉ុន្តែលោកថា បញ្ហាព្រំដែន និងអន្តោប្រវេសន៍វៀតណាម ព្រមទាំងបញ្ហាជាច្រើនទៀត ត្រូវតែដោះស្រាយស្របទៅនឹងច្បាប់ និងដោយសន្តិវិធី។
ការមិនចង់ឆ្លើយឆ្លងសារនយោបាយរបស់ លោក សម រង្ស៊ី នេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗ និងទាមទារឲ្យ លោក សម រង្ស៊ី បកស្រាយសមរម្យដែលថា រូបលោកខ្លាចមានជោគវាសនាដូចមេដឹកនាំ លីប៊ី (Libya) គឺលោក ហ្កាដាហ្វី (Gaddafi) តាមរយៈបទសម្ភាសន៍មួយរបស់កាសែតបារាំង ឈ្មោះ លីប៊េរ៉ាស្យុង (Libération) និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កន្លងទៅ៕
3 comments:
This pinhead step one their own tail now . they cheaper than any thing else in this country . one time they ban Khmer outside from voting and now they said Khmer outside the country is their citizen Khmer too . Did you astonishing believed that? if Khmer abroad i also their citizen, why these Khmer have no right to vote in their own country, Why? every bodies please give me a reason ? . He lied on top of lied demagogue on top of demagogue and play political scheme all over to look good with their fanatic brain deficiency .
ហុ៊ុន សែន ជាមុនស្ស ឆ្គួតមើលមិនជា គឺឆ្គួតអំណាច នឺងឆ្គួតខ្ញំុកញ្ជះគេ ចាស់ណា់ឆ្គួតណាស់ ចាំមើលវាជិតងាប់ប្រហែលមិនព្រមបោះបង់នាយករតមុ្រន្តីទេ ?
Economic Forum Sa Ey !! Ber Kwack Enh Cheung Nouss !!
Post a Comment