A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday, 2 August 2015
អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម២អង្គ
ដោយ យាង សុជាមេត្តា
2015-08-01 rfa
ព្រះសង្ឃខ្មែរកម្ពុជាក្រោម គង់នៅវត្តអង្គតាម៉ិញ ២អង្គ ត្រូវបានអនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអាជ្ញាធរចាប់ផ្សឹក នៅវេលាម៉ោងប្រមាណ ៤ល្ងាច ថ្ងៃទី១ សីហា នៅវត្តជម្ពូវ័ន ដោយចោទប្រកាន់ថា ព្រះអង្គបានប្រព្រឹត្តខុសធម៌វិន័យ។ ព្រះសង្ឃទាំង ២អង្គ មានព្រះនាម ដាវ ទេព្យ និងព្រះនាម ជា វណ្ណដា។
កាលពីព្រឹកថ្ងៃទី១ ខែសីហា គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលក្នុងវត្តអង្គតាម៉ិញ ហៅវត្ត គោកចំបក់ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ តាមបណ្ដឹងរបស់ពលរដ្ឋ។ ក្នុងពេលចុះត្រួតពិនិត្យ អាជ្ញាធររកឃើញថា កុដិលេខ៤ ដែលគង់នៅដោយព្រះសង្ឃ ដាវ ទេព្យ មានលាក់ទុកម្សៅគ្រាប់ពណ៌ស កាំបិត ដាវ និងសម្ភារៈមួយចំនួនទៀត ដែលខុសនឹងធម៌វិន័យ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment