Mon, 29 June 2015 ppp
ទាហានវៀតណាមម្នាក់ដឹកឆ្កែចេញមករារាំងក្រុមព្រះសង្ឃតំណាងរាស្ដ្របក្សប្រឆាំង និងប្រជាពលរដ្ឋដែលនាំគ្នាទៅពិនិត្យស្រះទឹកដែលវៀតណាមបានជីកនៅខេត្តរតនគិរី។ អាដហុក |
បញ្ហាព្រំដែនដ៏ស្រួចស្រាល់រវាងកម្ពុជា និងវៀតណាម មិនមែនជារឿងថ្មីទេ តែវាកើតឡើងស្ទើរតែគ្រប់របបដឹកនាំទៅហើយ គឺចាប់តាំងពីអណ្ណាម ឬយួន (កុលសម្ព័ន្ធមួយរបស់ចិន younan) រំកិលខ្លួនចេញពីប្រទេសចិនមកកាន់ភ្នំកឺងសឺនខិតជិតប្រទេសចំប៉ាលេបត្របាក់ចំប៉ាខិតជិតកម្ពុជាលេបត្របាក់យកកម្ពុជាក្រោម ២១ ខេត្តសរុបទំហំទឹកដីប្រមាណ ៦១ ម៉ឺនគីឡូម៉ែតការ៉េ។
វត្តមានរបស់អណ្ណាមនៅជិតកម្ពុជាមិនមែនជារឿងចៃដន្យនោះទេ។ មិនចៃដន្យព្រោះប្រទេសចិនស្ថិតនៅពីក្រោយខ្នងនៃវត្តមានអណ្ណាមនៅក្នុងពេលនោះ។ ពិតណាស់ទៅហើយព្រះបាទសូរ្យវរ្ម័នទី ២ ព្រះបាទជ័យវរ្ម័នទី ៧ និងចំប៉ាសុទ្ធសឹងតែបានលើកទ័ពជាច្រើនលើកច្រើនសាដើម្បីទប់ទល់ជាមួយការបន្លាស់ទីនេះ ព្រោះព្រះអង្គយល់ថា «បើអស់ចំប៉ាដែលជាកំពែងការពារកម្ពុជាភាគខាងកើតមិនយូរមិនឆាប់ថ្ងៃណាមួយរឿងអាណោចអាធ័មវាមុខតែធ្លាក់ដល់វេនកម្ពុជា។ ការវាយបណ្តេញនេះមានឥទ្ធិពលខ្លាំង ប៉ុន្តែនៅតែមិនឈ្នះអណ្ណាមទាំងស្រុងនោះទេ ពោលគឺបានត្រឹមតែទប់អណ្ណាមឲ្យនៅទ្រឹងលែងខិតរុលទៅមុខប៉ុណ្ណោះ។
ហេតុផល គឺ១. អាកាសធាតុត្រជាក់ចុះអ័ព្ទនាំឲ្យទាហានឈឺស្លាប់ច្រើន និង ២.វត្តមានទាហានចិនជំនួយនៅពីក្រោយខ្នង។ ពិតដូចឈ្មោះ“អណ្ណាម” ប្រៀបដូចជាយក្សដែលតែងតែលេបត្របាក់ដោយងងើលនៅគ្រប់រូបភាពចំពោះប្រទេសណាដែលសិ្ថតនៅជិត និងមានសភាពខ្សោយជាងខ្លួន។
យ៉ាងណាមិញ បន្ទាប់ពីការចុះខ្សោយក្រោយសម័យអង្គរ និងក្រោយអណ្ណាមលេបចំប៉ាបាត់ និងអណ្ណាមបានរំកិលខ្លួនយ៉ាងលឿនមកជិតខ្មែរដើម្បីដណ្តើមចំណែកសាច់ដ៏ឆ្ងាញ់ជាមួយនឹងសៀម។ ហេតុផលនេះបានជំរុញឲ្យប្រទេសកម្ពុជាក្លាយជាជនរងគ្រោះយ៉ាងខ្លោចផ្សាបំផុត។
ជាក់ស្តែងក្នុងរាជព្រះបាទអង្គឌួង យួននិងសៀមបានត្រៀមបែងចែកទឹកដីខ្មែរជាពីរចំណែកដោយមិនបន្សល់មួយចំណិតមិល្លីម៉ែត្រដល់ម្ចាស់ប្រទេសក្រោយសង្គ្រាមខ្លាពីរប្រខាំគ្នាដណ្តើមសាច់ស្រស់មិនចាញ់មិនឈ្នះអស់រយៈពេលប្រាំមួយឆ្នាំលើទឹកដីខ្មែរ។
អ្នកជំនាញប្រវត្តិសាស្ដ្រស្តីពីកម្ពុជាលោកដេវិដឆាន់ល័រ មានថ្លែងថា «វាជារឿងដ៏អភ័ព្វ និងសោកនាដកម្មបំផុតរបស់កម្ពុជាដែលមានប្រទេសជិតខាងជាយួន និងសៀម។
ចំណង់ និងសេចក្តីប្រាថ្នាពិតជាមិនចេះឆ្អែតឆ្អន់របស់វៀតណាមកាន់តែបង្ហាញឲ្យប្រជាជនខ្មែរឃើញរឹតតែច្បាស់ពីមហិច្ឆតាស្រេកឃ្លានទឹកដីឥតសំចៃមកលើកម្ពុជា។ កម្ពុជាដ៏ទន់ខ្សោយនេះបានត្រឹមតែបង្ហាញកំណត់ទូត និងគ្មានវិធានការក្តៅណាមួយនៅឡើយជុំវិញបញ្ហានេះ។ ជាកីឡាករប្រដាល់អាជីពម្នាក់មិនមែនត្រឹមតែចេះឃុំផ្ទៃមុខនៅពេលគេវាយសន្ធាប់នោះទេ តែក៏ត្រូវចេះវាយបកខ្លះដែលធ្វើឲ្យគូប្រកួតបាត់ជំហរ។
យ៉ាងណាមិញការបញ្ចេញកំណត់ទូតរបស់រដ្ឋាភិបាលនេះជាសញ្ញាវិជ្ជមានក៏ពិតមែនតែនៅមិនទាន់ចាត់ថាជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ភាពងងើលរបស់វៀតណាមនោះទេ។ ដើម្បីភាពពេញទំហឹងនឹងសព្វជ្រុងជ្រោយកម្ពុជាត្រូវជំរុញឲ្យវៀតណាមអនុវត្តតាមសន្ធិសញ្ញាទីក្រុងប៉ារីស និងកំណត់ការបោះបង្គោលព្រំដែនតាមផែនទីដែលសម្តេចនរោត្តមសីហនុ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិ។
ក៏ប៉ុន្តែទង្វើរបស់ប្រមុខដឹកនាំខ្មែរសព្វថ្វៃនៅតែបង្ហាញភាពស្រពេចស្រពិលមិនដាច់ស្រេចដោយផ្តល់ប្រៀបទៅភាគីវៀតណាម និងខាតបង់មកកម្ពុជា។ ខាតបង់ព្រោះថារហូតមកទល់ពេលនេះមន្ត្រីរដ្ឋាភិបាលនៅមិនទាន់បានបង្ហាញដល់សាធារណជន ពិសេសមន្ត្រីគណបក្សសង្គ្រោះជាតិដែលបានទទូចស្នើសុំដើម្បីបញ្ជាក់ថាតើផែនទីដែលកម្ពុជាបាននិងកំពុងបោះបង្គោលព្រំដែនសព្វថ្ងៃជាផែនទីដែលសម្តេចនរោត្តម សីហនុយកទៅតម្កល់នៅអង្គការសហប្រជាជាតិ ឬជាផែនទីឯកតោភាគីដែលវៀតណាមបានគូសនៅចន្លោះឆ្នាំ ១៩៧៩ ដល់ ១៩៨៩ នោះឬយ៉ាងណា?
អាថ៌កំបាំង និងចម្ងល់កាន់តែលេចឡើងពិសេសនៅពេលដែលមន្ត្រីរដ្ឋាភិបាលលោកហ៊ុនសែនបដិសេធផ្តល់ផែនទីដែលរដ្ឋាភិបាលបានអះអាងថា ខ្លួនបានចម្លងចេញពីផែនទីអន្តរជាតិដល់តំណាងរាស្ត្របក្សសង្គ្រោះជាតិនៅពេលថ្មីៗនេះ។ បើផែនទីដែលអនុវត្តកន្លងមកជាផែនទីដែលកើតឡើងនៅចន្លោះឆ្នាំ ១៩៧៩ ដល់ ១៩៨៩ មែននោះកម្ពុជាមុខជាខាតបង់ធ្ងន់ធ្ងរ កូនខ្មែររាល់រូបមុខតែគេចមិនរួចពីបណ្តាសាដូនតា។
គួរសង្កត់ធ្ងន់ថា ប្រទេសចំប៉ាដែលបាត់បង់មិនមានរយៈពេលមួយឆ្នាំ ឬពីរឆ្នាំនោះទេ តែអណ្ណាមបានប្រើរយៈពេលជិត ៤០០ ឆ្នាំដើម្បីកកេរខាំត្របាក់លេបចំប៉ាផុត។ តើសន្សឹមៗយួនអាចលេបកម្ពុជាផុតទៀតឬទេ? បើប្រជាជនខ្មែរទាំងអស់ជាដីខ្សាច់រាយហើយនៅតែប្រគំតន្ត្រីស្ងៀមស្ងាត់ លទ្ធផលថាមិនត្រូវដែរទេ។
អស់កូនខ្មែរទាំងឡាយពេលទំនេរចូរសិក្សាថ្លឹងថ្លែងប្រវត្តិសាស្ត្រខ្លះ ចូរមើលឲ្យឃើញពីតម្លៃនៃការលះបង់របស់ដូនតាខ្មែរ។ ចូរកុំភ្លេចថាទឹកដីដែលយើងកំពុងតែរស់នៅ និងគ្រប់ជំហានបោះទៅនេះពោរពេញដោយថ្លុកឈាមនៃការពលីបូជាជីវិតសាច់ស្រស់ឈាមស្រស់ ស្បែកសរសៃ ព្រលឹងវិញ្ញាណដើម្បីភាពស្រណុកសុខស្រួលនៃយើងទាំងអស់គ្នា ទើបយើងមានថ្ងៃនេះ យើងមានដីទ្រ យើងនៅមានដីប៉ុណ្ណឹងជាប់ផែនទីពិភពលោកដែរ។ បើគ្មានវប្បធម៌លះបង់កម្រិតបរមត្ថបែបនេះទេក៏គ្មានដែរដីខ្មែរសព្វថ្ងៃ។
សូមអ្នកទាំងអស់គ្នាយកព្រលឹងស្រឡាញ់ជាតិ និងយកភក្តីភាពរបស់មហាបុរសខ្មែរនេះទុកក្នុងបេះដូងនៃអ្នកទាំងអស់គ្នា ចូរបណ្ដុះនូវវប្បធម៌សន្តិភាព វប្បធម៌នៃការលះបង់ខ្លះៗដើម្បីជាតិ កុំមានភាពអាត្មានិយម សួនតួ អត្តទត្ថបុគ្គលខ្លាំងពេកចូរប្រកបដោយអត្ថចរិយា។
ចងចាំថា «នៅពេលដែលអ្នកមានភាពអាត្មានិយម អ្នកមិនអាចក្លាយជាឪពុកម្តាយល្អ ឬមេដឹកនាំល្អឡើយ ឆាកជីវិតគឺខ្លីណាស់ មិនដឹងថ្ងៃណាអ្នកត្រឡប់ទៅវិញ ដូច្នេះចូរធ្វើរឿងដ៏មានតម្លៃមួយជាអមតៈ។
ធ្វើល្អបានល្អ ថ្វីដ្បិតតែអំពើល្អមិនបានឲ្យឃើញផលល្អទាន់ហន់ក្នុងថ្ងៃនេះ តែវាមុខតែតាមឲ្យផលដល់អ្នកមិនយូរមិនឆាប់បើមិនជាតិនេះក៏ជាតិក្រោយ។ ធ្វើអាក្រក់បានលុយក៏ពិតមែន តែវាមិនស្ថិតស្ថេរដូចអំពើល្អទេ មិនយូរមិនឆាប់តុលាការស្រាវជ្រាវគេចាប់ដាក់ខ្នោះឃ្នាងនៅពេលប្រទេសសមគួរ។ នរជនជាបណ្ឌិតតែងរក្សានូវសេចក្តីល្អ ហើយសេចក្តីល្អនោះនឹងរក្សាអ្នកវិញ៕
ដោយ គល់ សុខេង
អ៊ីមែលៈ khoulsokheng@yahoo.com
4 comments:
Topix › China › Drgunzet is a chronic liar and Vietna...
Drgunzet is a chronic liar and Vietnamese racist !!!
http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG
Take a look!!!
Please don't turn an important blog to be a disaster bickering ring . When you bite with the dog you are a dog too . I often blog with this site , i just opine my thinking some time a little bit bickering but civilize way . Please help save Khmerization blog from a paranoia blogger .in recent day i see a lot of disturbing blogger just lure to swallow a bad bait and every bloggers in the web start to abandon the spirit of civilize reader. Please return your spirit from evil bait and back to normal is better safe and sound . In this 2 or 3 weeks span Khmer hear a good and a bad new fly around the media website on the border situation. we as a khmer citizen worry a lot about incoming reciprocal result . The accusation from the government side,i am not pay any much attention, because it a routine trend ,but the accused word spread from an official mouth of Yuon intruder, who invade Khmer land is a serious matter . they intruded and occupy our land and turn to accused us as an agitators to provoke the insecurity at the border is a real disgusting . Where are the government of Khmer people stand, in front of these bastard and malicious accusation ? just agree with the intruder is an act of traitor colluding with enemy to cede land to enemy . So far khmer PM and top authority stayed Mum unmoved ,hiding behind the scene and let a vicious mad dog like Chien Vun a big manipulator to used his fascist attack style to protect intruder instead of Khmer patriotic . This a Khmer administration of to day, PERIOD No more word to say .
Begin of Drgunzet's comment.
Oh my God, check out this clip, Khmer died like flies on Thailand's road. There was a big pool of blood from those Khmer bodies strewn all over the road! It's horrible.
https://www.youtube.com/watch?v=5vquWBbswsc
That's what happened when you deleted my comment. Your race is being punished by God.
-Drgunzet-
C A U T I O N: Read before commenting...
It's in the Viet's Gene!!!... DrGunZet is a racist Viet!!!
Topix › China › Drgunzet is a chronic liar and Vietnamese racist...
Drgunzet is a chronic liar and Vietnamese racist !!!
http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG
Take a look!!!
Now that "Khmerization" continues to glorify this racist Vietnamese in terrorizing Khmer people and Khmer readers, maybe it's time for Khmer readers to BOYCOTT this "Khmerization" blog altogether!!!
T H E C H O I C E I S Y O U R S!
Post a Comment