A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 31 July 2015

អង្គការ​លីកាដូ​ប្រតិកម្ម​នឹង​លោក ផៃ ស៊ីផាន ជុំវិញ​របាយការណ៍​ជម្លោះ​ដីធ្លី

ដោយ ម៉ម មុនីរតន៍
2015-07-30 rfa
អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៣។
Photo: RFA

មន្ត្រី​អង្គការ​លីកាដូ (Licadho) ប្រតិកម្ម​ការ​ចោទ​ប្រកាន់​របស់ លោក ផៃ ស៊ីផាន មក​លើ​អង្គការ​លីកាដូ ដែល​អះអាង​ថា ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​សារភាព​កំហុស ជុំវិញ​ការ​ចេញ​ផ្សាយ​របាយការណ៍​រឿង​វិវាទ​ដីធ្លី​នៅ​កម្ពុជា។ លោក អំ សំអាត ចាត់​ទុក​ថា ការ​ស្រាយ​បំភ្លឺ​របស់ លោក ផៃ ស៊ីផាន នោះ គឺ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ បញ្ជាក់​ថា ស្ថាប័ន​របស់​ខ្លួន​នៅ​តែ​ប្រកាន់​គោល​ជំហរ​ដូច​មុន គឺ​ពុំ​បាន​សុំ​ទោស​ណា​មួយ ជុំវិញ​របាយការណ៍​ដែល​រក​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ជម្លោះ​ដីធ្លី ដូច​ការ​បកស្រាយ​របស់ លោក ផៃ ស៊ីផាន ឡើយ។
មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ដ៏​កម្រ​របស់​អង្គការ​លីកាដូ នៅ​ពេល​នេះ ធ្វើ​ឡើង​រយៈពេល ៣​ថ្ងៃ​បន្ទាប់​ពី លោក ផៃ ស៊ីផាន ថ្លែង​ជា​សាធារណៈ​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ​នេះ។
នៅ​ក្នុង​លិខិត​បំភ្លឺ​មួយ​ច្បាប់​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​សរសេរ​ថា ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​មួយ​នេះ នៅ​តែ​ប្រកាន់​ជំហរ​រក្សា​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ។ នៅ​ក្នុង​របាយការណ៍​កាល​ណោះ អង្គការ​លីកាដូ រក​ឃើញ​ថា ទំហំ​នៃ​ជម្លោះ​ដីធ្លី​បាន​កើន​ឡើង​ក្នុង​ឆ្នាំ​២០១៤ ចំនួន ៣​ដង​នៃ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ប្រមាណ​ជាង ១​ម៉ឺន​គ្រួសារ (១០.៦២៥​គ្រួសារ) បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​២០១៣។
បន្ថែម​លើ​លិខិត​បំភ្លឺ​នេះ លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ ចាត់​ទុក​សារ​របស់ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថា​ជា​ការ​បកស្រាយ​ដែល​ពុំ​បាន​ផ្អែក​លើ​ហេតុផល​ត្រឹមត្រូវ និង​ថែម​ទាំង​ពុំ​បាន​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ទៀត​ផង។ លោក​ចាត់​ទុក​ថា ការ​សំអាង​ហេតុ​របស់ លោក ផៃ ស៊ីផាន បែប​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​ស្ថាប័ន​នៃ​អង្គការ​លីកាដូ ដែល​ពុំ​បាន​ដឹង​អ្វី​ទាល់​តែ​សោះ​នោះ។ លោក​បន្ត​ថា«យើង​មាន​ការ​សោកស្ដាយ​ថា តើ​ឯកឧត្ដម ផៃ ស៊ីផាន គាត់​ដឹង​ថា តើ​អង្គការ​លីកាដូ សុំ​ទោស​ក្រសួង​ដែនដី នគរូបនីយកម្ម ទាក់ទង​ចំនួន​តួលេខ​ទិន្នន័យ​របស់​ខ្លួន​តាម​របៀប​ណា? យើង​ឥត​បាន​ជជែក​គ្នា ឬ​ពិភាក្សា​អំពី​បញ្ហា​ហ្នឹង​ផង»
ជម្លោះ​ដីធ្លី ស្ទឹងត្រែង ៦២០
សកម្មភាព​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន ស៊ីវ ហ្គិច (Saiv Hkech) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥។ រូបភាព​សហគមន៍
បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បំភ្លឺ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ថា អង្គការ​លីកាដូ ពិត​ជា​បាន​សារភាព​ចំពោះ​រដ្ឋាភិបាល ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថា​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​ជុំវិញ​ដីធ្លី ពិត​ជា​មាន​ភាព​ខុស​ឆ្គង​មែន។ លោក​បន្ត​ថា «អង្គការ​ក្រៅ​រដ្ឋាភិបាល ដូចជា​លីកាដូ លោក​បាន​ផ្សព្វផ្សាយ​ទិន្នន័យ​ច្រើន​ណាស់ ដែល​ទិន្នន័យ​ទាំង​នោះ គឺ​វា​មិន​ឆ្លើយ​តប​ជាមួយ​នឹង​អ្វី​ដែល​ជា​ការ​ជាក់ស្ដែង ដូចជា​លីកាដូ ហ្នឹង បាន​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ឲ្យ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​បញ្ចេញ​ផ្សាយ​តួលេខ​លោក ប៉ុន្តែ​ចុង​ក្រោយ លីកាដូ បាន​សុំ​ទោស​ការ​រាយការណ៍​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល»
ពាក់ព័ន្ធ​វិវាទ​នេះ អង្គការ​លីកាដូ បាន​បំភ្លឺ​ក្នុង​របាយការណ៍​របស់​ខ្លួន​បន្ថែម ដោយ​យោង​លើ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា ក្រសួង​ដែនដី មាន​ការ​យល់​ច្រឡំ​ពី​ចំនួន​ករណី​រវាង​ចំនួន​គ្រួសារ​ដែល​រង​ប៉ះពាល់។
ភាព​ផ្ទុយ​គ្នា​នោះ នៅ​ត្រង់​ថា របាយការណ៍​អង្គការ​និយាយ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​គ្រួសារ​រង​ផល​ប៉ះពាល់​ដោយសារ​ទំនាស់​ដីធ្លី។ ផ្ទុយ​ពី​នេះ ក្រសួង​ដែនដី វិញ បែរ​ជា​យល់​ថា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​លើក​ឡើង​នូវ​ករណី​ទំនាស់​ដីធ្លី​មាន​ការ​កើន​ឡើង​ទៅ​វិញ៕

No comments: