ក្រុមប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមមួយចំនួន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥នេះ បាននាំគ្នាចាប់អារម្មណ៍ទៅលើមន្ត្រីនគរបាលជាតិកម្ពុជាម្នាក់ អត្តលេខ៣១៥៣៣ និងមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ទោ បម្រើការងារនៅការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោកប៉ូលិសរូបនោះមានឈ្មោះថា "ស្រី យួន" ដែលធ្វើឲ្យពួកគេសឹងមិនគួរឲ្យជឿថាមានឈ្មោះដូចនេះ ។
វាគឺជារឿងចៃដន្យដោយមានអ្នកលេង Facebook មួយចំនួនមិនចូលចិត្តជនជាតិយួន ហើយពាក្យថាយួននេះក៏ត្រូវបានអ្នកខ្លះចាត់ទុកថាជាការហៅឲ្យមានការរើសអើងជាតិសាសន៍ផងដែរ ។ ដោយឡែក លោកប៉ូលិសខ្មែរម្នាក់បែរជាមានឈ្មោះថា "ស្រី យួន" គឺធ្វើឲ្យមានការចាប់អារម្មណ៍ទាំងមិននឹកស្មានដល់តែម្តងទៅ ។ ប៉ុន្តែមិនជាអ្វីទេ ឲ្យតែលោកប៉ូលិសរូបនោះមានឧត្តមគតិ និងទឹកចិត្តស្រឡាញ់ខ្មែរ ថែរក្សាខ្មែរ ការពារខ្មែរទៅបានហើយ ៕
No comments:
Post a Comment