A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 26 June 2015

The government took 46 hectares of land from villagers in Banteay Meanchey to give to tycoon Sam Phannarith (Hun Sen robbing from the poor to give to the rich) រាជរដ្ឋាភិបាល​កាត់​ដី​ជាង​៦៤​ហិ​កតា​ឲ្យ​ឧកញ៉ា​ម្នាក់​ ជា​ថ្នូរ​នឹង​ការ​បើក​ច្រក​ទ្វារ​តំបន់​ព្រំដែន​៤៣​ ខេត្តបន្ទាយមានជ័យ​

Posted by on June 25, 2015


​យោង​តាម​ស្មារតី​លិខិត​លេខ​៦៤១​ស​ជ​ណ​.​ឧស​ ចុះ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៥​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​ បាន​សម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ សំ​ ផា​ន់​ណា​រិ​ទ្ធ​ ឌី​វេឡុ​ប​មេន​ មាន​លោក​ឧកញ៉ា​ សំ​ ផា​ន់​ណា​រិ​ទ្ធ​ ជានា​យក​ក្រុមហ៊ុន​ បាន​កាន់កាប់​ និង​គ្រប់គ្រង​ដី​របស់​រដ្ឋ​ទំហំ​៦៤,២៥​ហិ​កតា​(​ប្រវែង​១២៥​ម៉ែត្រ​សងខាង​ផ្លូវ​ ២.៥៧០​ម៉ែត្រ​ ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​តំបន់​ព្រំដែន​៤៣)​ ឋិត​ក្នុងភូមិ​ព្រៃ​ចាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ជា​ថ្នូរ​នឹង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ជូន​រដ្ឋ​សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​ ក្នុង​ការ​រៀបចំ​បើក​ឲ្យ​ដំណើរការ​ច្រក​ទ្វារ​តំបន់​ព្រំដែន​៤៣​ ខណៈ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ឋិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​នោះ​ រាជរដ្ឋាភិបាល​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ សំ​ ផា​ន់​ណា​រិ​ទ្ធ​ ឌី​វេឡុ​ប​មេន​ ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ឲ្យ​មានការ​ឯកភាព​គ្នា​ បញ្ជៀ​ស​ឲ្យ​បាន​បញ្ហា​ជម្លោះដីធ្លី​ ។​

​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ករណី​ក្រុមហ៊ុន​ សំ​ ផា​ន់​ណា​រិ​ទ្ធ​ ឌី​វេឡុ​ប​មេន​ មិន​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​គ្រប់គ្រាន់​តាម​ផែនការ​មេនោះ​ទេ​ រាជរដ្ឋាភិបាល​អាច​ដកហូត​ដី​ និង​សិទ្ធិ​គ្រប់គ្រង​ដែល​បាន​ប្រគល់​ឲ្យ​មក​វិញ​ ។​
​លើស​ពី​នេះ​ រាជរដ្ឋាភិបាល​បាន​បង្គាប់​ឲ្យ​ឯកឧត្តម​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ ខិតខំ​ជំរុញ​និង​សហការ​ជាមួយ​ក្រុមហ៊ុន​ សំ​ ផា​ន់​ណា​រិ​ទ្ធ​ ឌី​វេឡុ​ប​មេន​ ធ្វើការ​ស្ថាបនា​ផ្លូវ​ដែល​នៅ​សល់​ប្រវែង​២៧០​ម៉ែត្រ​ ឲ្យ​រួចរាល់​បាន​ឆាប់​ ដើម្បី​ភ្ជាប់​ជាមួយនឹង​ផ្លូវ​កៅស៊ូ​របស់​ភាគី​ថៃ​ សម្រាប់​ត្រៀមលក្ខណៈ​សម្បត្តិ​ឲ្យ​បាន​សម​ស្រប​ជា​មុន​ ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​ច្រក​ទ្វារ​តំបន់​ព្រំដែន​៤៣​នា​ពេល​ខាង​មុខ​ ។​
​លោក​ សំ​ ផា​ន់​ណា​រិ​ទ្ធ​ នាយក​ក្រុមហ៊ុន​ សំ​ ផា​ន់​ណា​រិ​ទ្ធ​ ឌី​វេឡុ​ប​មេន​ និង​ដែល​គេ​ស្គាល់​ថា​ ជានា​យក​គ្រប់គ្រង​កាសែត​មួយ​ឈ្មោះ​ "​ស្នាដៃ​ក្មេង​វត្ត​"​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៧/១៩១​ ចុះ​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០០៧​ ៕​
   Sam-Phannarith-Letter10
Sam-Phannarith-Letter11 Sam-Phannarith-Letter1Sam-Phannarith-Letter01

No comments: