បេក្ខនារី ២៥ រូបបានបង្ហាញវត្តមានត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជ័យលាភីលេខ ១ ប្រកួតនៅប្រទេសថៃ។វុទ្ធី |
ភ្នំពេញ: ជាមួយស្នាមញញឹមប្រិមប្រិយសប្បុរស្រអែមបែបខ្មែរអង្គរ បេក្ខនារីរូបស្រស់ចំនួន ២៥ រូបចូលរួមដណ្ដើមមកុដកញ្ញាឯក Miss Grand Cambodia ឆ្នាំ ២០១៥ បានបង្ហាញវត្តមាននៅសណ្ឋាគារណាហ្គាវើល ភ្នំពេញ នារសៀលថ្ងៃទី ៣ ខែមិថុនា កន្លងទៅនេះ ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រយកជ័យលាភីលេខ ១ ។
បេក្ខនារីកម្ពុជាដែលឈ្នះគ្រងមកុដនេះ នឹងទទួលឱកាសធ្វើដំណើរហោះហើរឆ្ពោះទៅឆាកអន្តរជាតិ នៅទឹកដីថៃ ក្នុងខែតុលា ដើម្បីប្រជែងជាមួយកញ្ញាឯក ៨៥ រូបតំណាងប្រទេសផ្សេងៗទៀត ដើម្បីដណ្ដើមមកុដ Miss Grand International ឆ្នាំ ២០១៥។
សន្និសីទបង្ហាញបេក្ខនារីនៃការប្រកួត Miss Grand Cambodia រៀបចំដោយក្រុមហ៊ុន BKA Entertainment ដែលធ្លាប់ទទួលបានជោគជ័យលើការធ្វើកម្មវិធីប្រកួត ហ្វ្រេសស៊ីជាច្រើនជំនាន់ កម្មវិធីប្រកួតតារាបង្ហាញម៉ូដខ្មែរ កម្មវិធីប្រកួត The Idol កម្មវិធីប្រកួតច្រៀង Modomo Junior Singing Contest និងកម្មវិធីប្រកួតរាំ Love to Dance។
នាឱកាសសន្និសីទបង្ហាញបេក្ខនារី ២៥ រូបនៅសណ្ឋាគារណាហ្គាវើល លោក មែ វិចិត្របុត្រ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន BKA Entertainment បានបញ្ជាក់ថា៖ «នេះជាឆ្នាំដំបូង ដោយចាប់ផ្តើមប្រកាសឲ្យយុវនារីខ្មែរគ្រប់ ខេត្ត-ក្រុង ចូលរួមដាក់ពាក្យប្រកួតប្រជែង ដើម្បីដណ្តើមយកជ័យលាភីលេខ ១ ព្រមទាំងឱកាសទទួលបានបេក្ខភាព តំណាងកម្ពុជា ទៅចូលរួមប្រកួត Miss Grand Cambodia ឆ្នាំ ២០១៥ នៅប្រទេសថៃ ដែលមានបេក្ខនារីតំណាងប្រទេស ៨៥ ចូលរួមប្រកួត»។
លោកបានឲ្យដឹងថា៖ «បេក្ខនារីចំនួន ២៥ រូប ដែលមានសមត្ថភាព ទេពកោសល្យ ក៏ដូចជារូបសម្រស់សោភា ដែលនឹងបង្ហាញខ្លួន ដល់ទស្សនិកជន ក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៥ ខាងមុខនេះ វេលាម៉ោង ៨ យប់ ដោយមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ MyTV»។
កាលពីឆ្នាំឆ្នាំ ២០១៤ កញ្ញា នូ ទឹមស្រីនៀត បេក្ខនារីជ័យលាភីលេខ ១ នៃកម្មវិធីប្រកួតតារាបង្ហាញម៉ូដខ្មែរ ជំនាន់ទី ៦ គឺជាបេក្ខភាពតំណាងប្រទេសកម្ពុជាក្នុងការប្រកួតកញ្ញាឯក Miss Grand International ជាមួយបេក្ខនារី ៨០ ប្រទេសនៅថៃ ដោយនាងបានឈ្នះនូវពានប្រជាប្រិយភាព (Popular Award)។
លោក មែ វិចិត្របុត្រ បានថ្លែងបន្ថែមថា៖ «នេះជាជំហានមួយថ្មី ក្នុងការចូលរួមលើកកម្ពស់ផ្នែកសម្រស់ដ៏ស្រស់ផូរផង់ សមត្ថភាពពេញប្រៀប និងកិត្យានុភាពនៃនារីខ្មែរ ឲ្យស្របតាមទិសដៅពាក្យស្លោកនៃកម្មវិធីប្រកួត Miss Grand Cambodia ដែលថា ស្រស់សោភាពោរពេញដោយឧត្តមភាព»៕
1 comment:
Nice and pretty eh.The fucking horny rich CPP old men are waiting for you girls. I know they can't go with you the whole nine yards.What ever you do , don't let them take VIAGRA because if they get nice and hard you might get so tedious the whole night long but they get heart attack ,oh girls you will be surely in a very serious trouble. i mean the capital T. Jackel
Post a Comment