A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 2 June 2015

Hun Sen's second son promoted to a 2-star general [Cambodia is Hun Sen's family's private property] កូនប្រុស​ទី​២ របស់​បុរស​ខ្លាំង​ដែល​ធ្វើ​ទាហាន ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ «​ផ្កាយ​២»

Posted by on May 29, 2015
Hun-Sen-08
កូនប្រុស​ទី​២​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ បណ្ឌិតសភា​ចា​រ្យ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ម្នាក់​ដែលជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កង​យោពល​ខេមរភូមិន្ទ អត្តលេខ​០៧៥៥៥៥ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត អាយុ​៣៣​ឆ្នាំ​០៧​ខែ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៥/៤០០ ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ ។​
​បច្ចុប្បន្ន ឯក​ឧ​តុ្ត​ម ឧ​ត្ត​ម​សេនីយ៍​យោធា ហ៊ុន ម៉ានិត បាននិងកំពុង​កាន់កា​ប់​មុខតំណែង តួនាទី​យ៉ាងច្រើន​គួរសម​ដូចតទៅ​៖


១- ជា​នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ដែល​ត្រូវជា​ឪពុក​បង្កើត​របស់ខ្លួន​។​
២- ជា​នាយករង​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរ​ភូមិន្ទ​។​
៣- ជា​អគ្គលេខាធិការ​ង​នៃ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​។​
៤- ជា​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​)​។​

​សូម​រំលឹក​ជូន​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០៧៥៥៥៥ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៣/៦៤៩ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ ។ មានន័យថា រយៈពេល​ប្រមាណ​២​ឆ្នាំ លោក​ឧ​ត្ត​ម​សេនីយ៍​វ័យក្មេង​រូបនេះ​បាន​ឡើង​ឋានន្តរស័ក្តិ​១​ថ្នាក់​ទៀត គឺ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២)៕​


hun-manit Hun Manit Letter
 

No comments: