ដោយ ស៊ុន មេសា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។@rfi/siv channa
បញ្ហាសំងាត់ព្រំដែនរវាងកម្ពុជា និងប្រទេសវៀតណាម ត្រូវបានប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីបានទំលាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ មិថុនានេះថា ប្រទេសវៀតណាមបានប្រកាន់ជំហរតឹងរ៉ឹងជាមួយកម្ពុជា ដែលធ្វើឱ្យព្រំដែនរវាងប្រទេសទាំងពីរពិបាកនឹងដោះស្រាយ។ យ៉ាងណាក៏ដោយគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ខ្លួននឹងប្រកាន់គោលជំហរជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាព្រំដែន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសារភាពថា រដ្ឋាភិបាលកម្ពុជាមានការលំបាកចរចារឿងព្រំដែនជាមួយប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោកសម រង្ស៊ីដែលបានប្រាប់វិទ្យុបារាំងនៅថ្ងៃព្រហស្បតិ៍នេះ។ ការលើកឡើងពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម គឺធ្វើឡើងនៅអំឡុងពេលលោកនាយករដ្ឋមន្ត្រី និងលោកសម រង្ស៊ី បានជួបជាមួយកម្មករខ្មែរនៅប្រទេសម៉ាឡេស៊ីកាលពីពេលកន្លងទៅ។
បញ្ហាព្រំដែនជាមួយប្រទេសវៀតណាមជិតខាងនេះ បានផ្ទុះជាបន្តបន្ទាប់តាំងពីខេត្តត្បូងឃ្មុំ ខេត្តរតនៈគីរី និងខេត្តកណ្តាលជាដើម។ ចុងក្រោយនេះ ភាគីកម្ពុជាបានធ្វើកំណត់ទូតតវ៉ាប្រឆាំងរដ្ឋាភិបាលក្រុងហាណូយជាបន្តបន្ទាប់។ បើគិតពីឆ្នាំ២០១៣មកដល់នឹងពេលនេះ កម្ពុជាបានធ្វើកំណត់ទូតតវ៉ាចំនួន១០ច្បាប់មកហើយ ដើម្បីឱ្យភាគីវៀតណាមបកស្រាយពីសកម្មភាពនៅតាមព្រំដែនដែលប្រទេសនេះបានជីករណ្តៅស្រះទឹកក្នុងទឹកដីកម្ពុជា និងកំពុងសាងសង់ប៉ុស្តិ៍យោធានៅក្នុងតំបន់ស្រុកកោះធំ ខេត្តកណ្តាលជាប់ព្រំប្រទល់គ្នាថែមទៀតផង។ តំបន់ទាំងនេះ ប្រទេសទាំងពីរនៅមិនទាន់សម្រេចជាមួយគ្នានៅឡើយនោះទេ។
បន្ថែមពីលើនេះ ប្រមុខការទូតកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម កាលពីល្ងាចថ្ងៃទី២៣ មិថុនាកន្លងទៅ ក៏បានលើកយកបញ្ហាព្រំដែនដដែល និយាយទល់មុខគ្នាជាមួយវៀតណាម។ វៀតណាមមិនបានឆ្លើយតបយ៉ាងណានោះទេ ប៉ុន្តែប្រទេសបានបញ្ជាក់ថា រដ្ឋាភិបាលនៅរងចាំរបាយការណ៍ពីថ្នាក់មូលដ្ឋាន។ កម្ពុជានិងវៀតណាមមានព្រំប្រទល់ដែនជាប់គ្នាប្រមាណជាង១២០០គីឡូម៉ែត្រ ហើយប្រទេសទាំងពីរបានសម្រេចការបោះបង្គោលព្រំដែនបានប្រហែល ៨២ភាគរយរួចហើយ។
លោកបណ្ឌិតសុខទូច អ្នកវិភាគនយោបាយបានស្នើឱ្យកម្ពុជាប្រកាន់គោលជំហរច្បាស់លាស់ដោយសំអាងលើផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៦៤ និងប្រកាន់តាមមរតករបស់អាណានិគមបារាំង រួមទាំងការតាំងទីរបស់ពលរដ្ឋខ្មែរ។ ទន្ទឹមនោះលោកនាយករដ្ឋមន្ត្រីបានសារភាពថា កម្ពុជាពិតជាពិបាកចរចាជាមួយប្រទេសវៀតណាមនោះ គណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ថាគណបក្សប្រឆាំងនឹងប្រកាន់គោលជំហររួមជាមួយគណបក្សប្រជាជនកម្ពុជា ឬ ជនណាដែលចេញមុខការពារទឹកដីគ្រប់ពេលវេលា៕
5 comments:
I am in total shock that they haven't built more homes on their leased land. We're lucky we are not neighbor of Chen, otherwise they would erect Chinese billboards every.
Begin of Drgunzet's comment.
http://www.doynews.com/article/two-cambodians-police-custody-raping-australian-lady
Let's find a final resolution for the Khmer race. What can we do to totally fix up the Khmer???
-Drgunzet-
nice town could last 99 years.
We can lease to UNHCR for refugee camps from Naru.
Begin of Drgunzet's comment.
Hey, that's a good idea. Cambodia can make a lot of money by leasing land to UNHCR for refugee camps. Just need to kick out some Khmers on some land to free up land concession. These Khmers are not paying anything, not contributing to Cambodia so...just kick them off the land for better use. lol...
May I suggest the oversea Khmer to pool the money to buy some land concessions for your fellow countrymen? Oooh, I bet you won't. You are too lazy and selfish. You don't work much, have little money and will not help. You just want to own the fancy iPhone smartphone to pretend to be smart.
-Drgunzet-
Post a Comment