PHNOM PENH (The Cambodia Herald) -- Prince Norodom Ranariddh and his wife Ouk Phalla were injured in a road accident on Saturday in Kampong Cham's Prey Chhor district, Kampong Cham province, police said.
The accident happening at around noon injured six people including the prince and his wife when a truck loaded with soil hit his BMW and others cars traveling alongside.
The motorcade was heading for Phnom Penh from Kampong Cham when the crash took place.
The police said Prince Ranariddh was slightly wounded while his wife was seriously injured and were rushed to a hospital in Phnom Penh.
រថយន្ដរបស់សម្ដេចក្រុមព្រះនរោត្ ដមរណឫទិ្ឋបានជួបនឹងគ្រោះថា្នក់ ចរាចរត្រង់ចំណុចភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅវេលាម៉ោង ១២ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥ ហើយសម្ដេចក្រុមព្រះនរោត្ដមរណឫទិ ្ឋ ត្រូវបានញ្ជូនទៅសង្គ្រោះនៅមន្ទី ពេទ្យហើយ!
More pictures here: https://www.facebook.com/ permalink.php?story_fbid= 412331272269112&id= 182827861886122
គ្រោះថ្នាក់ចរាចរណ៍៖ ព្រះអង្គម្ចាស់ រណឫទ្ធិ និងអ្នកម្នាងផល្លា រងរបួស ហើយបញ្ជូនទៅព្យាបាលនៅមន្ទី
(ចុះផ្សាយនៅថ្ងៃ 25-04-2015, 1:30 pm) | ដោយ: ថ្មីៗ 2202
ព្រះអង្គ ម្ចាស់នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ស្ថិតក្នុងចំណោមជនរងគ្រោះ ៦នាក់ក្នុងហេតុការណ៍គ្រោះថ្ នាក់ចរាចរណ៍ មួយទៅលើក្បួនរថយន្តរបស់ព្រះ អង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាវេលាម៉ោងជិត១រសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៥នេះ។ នេះបើតាមការអះអាងរបស់លោក ញឹក ប៊ុនឆៃ អនុប្រធានទីពីរគណបក្សហ៊្វុន ស៊ិនប៉ិច។
ហេតុការណ៍គ្រោះថ្នាក់បានកើ តឡើងនៅកំណាត់ផ្លូវជាតិលេខ ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយរថយន្តដឹកដីបានចូលកាត់ ក្បួនរថយន្តព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុងដំណើរមកកាន់រាជធានីភ្ នំពេញ។
លោក ញឹក ប៊ុនឆៃ មិនបានផ្តល់ព័ត៌មានលំអិតឡើ យទាក់ទងនឹងគ្រោះថ្នាក់ចរា ចរណ៍នេះ ដោយគ្រាន់តែបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ផល្លា រងរបួសក្នុងហេតុការណ៍នេះ ហើយត្រូវបានបញ្ជូនទៅព្យាបា លនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ រតនៈ នៅភ្នំពេញ ។ « ក្រៅពីព្រះអង្គ និងអ្នកម្នាង ផល្លា មនុស្ស ៤ នាក់ទៀត ក៏រងរបួសក្នុងហេតុការណ៍នេះ ដែរ ។ តែមិនមានអ្នកស្លាប់ទេ » ។ នេះជាការបញ្ជាក់របស់លោក ញឹក ប៊ុនឆៃ ។
សូមបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី២៥ ខែមេសា នេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច រួមជាមួយលោក ញឹក ប៊ុនឆៃ លោក កែវ ពុទ្ធរស្មី នឹងថ្នាក់ដឹកនាំដទៃទៀត បានចូលរួមក្នុងពិធីសំណេះសំ ណាលជាមួួថ្នាក់ដឹកនាំក្រោម ជាតិ និងពលរដ្ឋដែលគាំទ្រគណបក្សនៅ ក្នុងមូលដ្ឋានស្រុកព្រៃឈ ខេត្តកំពង់ចាម។
លោក ប៉ែន រ័ត្ន ស្នងការស្នងការនគរបាលខេត្ត កំពង់ចាម ក៏បានអះអាងផងដែរ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ស្ថិតក្នុងចំណោមជនរងគ្រោះ ហើយលោកកំពុងធ្វើការលើករណី នេះ៕
---------------------------------------------------------------------------------
---------------------------------------------------------------------------------
មេបក្សហ្វ៊ុនស៊ិនប៉ិចនិងអ្នកម្នាងរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
Posted by DTN7 on A
រថយន្តម៉ាក BMW ប្រភេទ X5 តម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ជាព្រះទីនាំងរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អ៊ុក ផល្លា រួមជាមួយអង្គរក្សបើកបរក្បួនរថយន្តនាំផ្លូវផង បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នាវេលាម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥នេះ នៅត្រង់ចំណុចភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោយពេលយាងវិលត្រឡប់មកពីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិចរួចមក ដោយសាររថយន្តបែនដឹកដីម៉ាក KAMAZ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-4495 បុកឡើងកំពិតផ្នែកចំហៀងខាងឆ្វេង បណ្តាលឲ្យមនុស្សចំនួន៦នាក់រងរបួសធ្ងន់-ស្រាល ក្នុងនោះសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ រងរបួសស្រាល និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់ត្រង់ក្បាល ព្រមទាំងអង្គរក្សរងរបួសស្រាល ត្រូវបានយកមកសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈរាជធានីភ្នំពេញភ្លាមៗ ។
សមត្ថកិច្ចនគរបាលបានរាយការណ៍ជាបឋមថា ព្រះទីនាំងរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានប៉ះទង្គិចគ្នាជាមួយរថយន្តបែនដឹកដីមួយគ្រឿងនៅពីក្រោយក្បួនរថយន្តស៊ីរ៉ែននាំផ្លូវ ធ្វើឲ្យព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ម៉ាក BMW ពាក់ស្លាកលេខភ្នំពេញ 2AC-1611ខូចខាតកំពិតចំហៀងខាងឆ្វេង រថយន្តមួយគ្រឿងម៉ាក TOYOTA PICK UP ពាក់ស្លាកលេខភ្នំពេញ 2Y-2915 មួយបាំងកន្លះបានក្រឡាប់ និងរថយន្តបែនដឹកដីម៉ាក KAMAZ បានធ្លាក់ផ្លូវ ខណៈមានមនុស្សចំនួន៦នាក់រងរបួសធ្ងន់-ស្រាល ៕
នេះគឺជាក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទិ្ឋដែលបានជួបគ្រោះថ្នាក់ចរាចរ!២៥ ខែមេសា ឆ្នាំ២០១៥
Posted by Kong Kimhak on Saturday, April 25, 2015
No comments:
Post a Comment