ដោយ៖ ណាត សុភាព | ថ្ងៃសៅរ៍ ទី7 កុម្ភៈ 2015,
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អះអាងថា ការដាក់បញ្ចូលកងប្រដាប់អាវុធទៅក្នុងបក្សជាសមាជិកគណៈកម្មាធិការកណ្តាលថ្មីមិនខុសច្បាប់ទេ លើកលែងតែកងប្រដាប់អាវុធនោះរៀបចំសាខាបក្សនិងប្រជុំនៅក្នុងអង្គភាព ។
ប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាលោក ប៊ិន ឈិន ថ្លែងប្រាប់អ្នកសាព័ត៌មាននៅវិមានរដ្ឋសភាកាលពីថ្ងៃសុក្រម្សិលមិញថា នៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយមាត្រា១៥ គ្រាន់តែហាមមិនឲ្យកងប្រដាប់អាវុធ យោធា នគរបាលធ្វើសកម្មភាពគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយ ។ តែលោកថា កងប្រដាប់អាវុធដែលដាក់បញ្ចូលនៅក្នុងសមាជិកគណៈកម្មាធិការកណ្តាលថ្មីគ្រាន់តែជាថ្នាក់ដឹកនាំរបស់គណបក្សហើយកងប្រដាប់អាវុធនោះធ្វើជីវភាពជាមួយស្រុកនិងភូមិដោយសារពួកគេនៅទីណាគេធ្វើជីវភាពបក្សនៅតំបន់នោះ ។
ប្រធានក្រុមការងារកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា កងប្រដាប់អាវុធអាចចូលជាសមាជិករបស់គណបក្សនយោបាយនិងបោះឆ្នោតឲ្យគណបក្សដែលខ្លួនគាំទ្របានតែកងប្រដាប់អាវុធទាំងនោះមិនអាចចេញឃោសនាគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយបានឡើយ ។
នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និចហ្វ្រិច លោក ហង្ស ពុទ្ធា យល់ថា កងប្រដាប់អាវុធនិងមន្ត្រីរាជការគួរតែផាត់ចេញពីតួនាទីជាសមាជិកគណៈកម្មាធិការកណ្តាលថ្មីរបស់គណបក្សនយោបាយ ព្រោះអ្នកទាំងនោះជាបុគ្គលឯករាជ្យការពារផលប្រយោជន៍ជាតិ ។ លោកបារម្ភថា ចំពោះយុត្តិធម៌សង្គមប្រសិនជាមន្ត្រីប្រដាប់អាវុធសុទ្ធតែជាសមាជិកបក្សកាន់អំណាចហើយថ្ងៃណាមួយអ្នកនយោបាយប្រើទស្សនៈក្នុងការដោះស្រាយដោយការបង្ក្រាបឬដោយវិធីតុលាការនោះ ធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ប្រសិនបើអនុវត្តមិនបានល្អនូវការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ ។
កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាបានសម្រេចបន្ថែមសមាជិកថ្មី៣០៦រូប បន្ថែមលើសមាជិកគណៈកម្មាធិការកណ្តាលដែលមានជាង២៦០រូប ដើម្បីបំពេញតម្រូវការជាក់ស្តែងនិងធានាប្រសិទ្ធភាពការងារ ។ ក្នុងចំណោម៣០៦រូបនោះមានកងប្រដាប់អាវុធយ៉ាងតិច៨០រូប ដែលត្រូវបានដាក់បញ្ចូលរួមមាន លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលដឹកនាំការបង្ក្រាបក្រុមបាតុកម្មកន្លងមក និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។ លោក ហ៊ុយ ពិសិដ្ឋ ជាអតីតមេបញ្ជាការនិងលោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការអង្គរក្ស លោក ហ៊ុន សែន លោក ម៉ក់ ជីតូ ទើបឡើងជាអគ្គស្នងការរងនគរបាលជាតិ និងលោក គៀត ច័ន្ទថារិទ្ធ ជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ។ លោក ទា វិញ មេបញ្ជាការកងទ័ពជើងទឹក និងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ស្រី ឌឹក ជាមេបញ្ជាការប្រចាំភូមិភាគ៤តំបន់ប្រាសាទព្រះវិហារជាដើម ៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
2 comments:
Devil want to change everything because they want to kill more khmer people or send them all or outside jobs,because they're not be able to create jobs for their own population,Hun sen don't want to step down if he lost for next election,the way they can do destroy him and his families as well as Sadam Hussen.
This guy is so ignorant, he can not distinguish between "Legal" and Illegal".
From the street corner authorities to the top elite authorities, they are absolutely have no accountability and none what so ever responsibility and transparency. I never see any people in any country in this global world, even the poorest country in any country in African continent.
Why is it happens in Khmer?
It is a continuity of curse for our country and people that endless until the extinction of our people?
Why are our people so senseless from one generation to another?
Why our society condone violence?
Why our people continue to benighted from generation to the next?
Why aren't our ever sincerely united together and withstand the foreign enemy?
What do we all need to do to change the horrific perception of our people?
Our country in so innocent.
Our people that reflect our motherland.
Post a Comment