Read the how the East Timorese PM resigns here.
ដោយ៖ ឡេង ចាន់រតនា | ថ្ងៃអង្គារ ទី10 កុម្ភៈ 2015,
សហព័ន្ធនិស្សិតបញ្ញវន្ដកម្ពុជាអំពាវនាវឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន យកគំរូតាមអតីតនាយករដ្ឋមន្ត្រីទីម័រ គឺគួរលាលែងពីតំណែងជានាយករដ្ឋមន្ដ្រី ដើម្បីផ្ដល់ឱកាសដល់អ្នកជំនាន់ក្រោយអាចចូលរួមដឹកនាំប្រទេសឲ្យកាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់សហព័ន្ធនិស្សិតបញ្ញវន្ដកម្ពុជាចេញផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ លើកឡើងថា លោក Xanana Gusmao ដែលទើបបានលាលែងពីតំណែងជានាយករដ្ឋមន្ដ្រីនៃប្រទេសទីម័រកាលពីពេលថ្មីៗនេះ ទើបតែកាន់អំណាចជានាយករដ្ឋមន្ដ្រីនៃប្រទេសទីម័របានប្រមាណជា១០ឆ្នាំប៉ុណ្ណោះ នៅតិចជាងលោក ហ៊ុន សែន ឆ្ងាយដែលបានកាន់អំណាចជាង៣០ឆ្នាំហើយមកដល់ពេលនេះ ។
សេចក្ដីថ្លែងការណ៍ដដេលនេះបន្តទៀតថា ការលាលែងពីតំណែងរបស់លោក Xanana Gusmao បង្ហាញថា លោកគឺជាមេដឹកនាំមួយរូបដែលមានភាពទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនា និងអនាគតរបស់ប្រទេសទីម័រ និងជាវីរភាពនិងកា្លយជាគំរូដ៏ល្អសម្រាប់មេដឹកនាំប្រទេសដទៃៗទៀតនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល ។
នាយកប្រតិបត្តិនៃសហព័ន្ធនិស្សិតបញ្ញវន្ដកម្ពុជាលោក ទិប ទាវ មានប្រសាសន៍ថា នាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរកើតឡើងស្រដៀងគ្នា គឺតាមរយៈការដណ្ដើម និងរំដោះប្រទេសដូចគ្នា ។ លោកបន្តថា មហិច្ឆតារបស់មនុស្សគ្មានព្រំដែនមិនចេះចប់ទេ ប៉ុន្ដែអ្វីដែលល្អនោះគឺទុកឱកាសឲ្យអ្នកជំនាន់ក្រោយ ដើម្បីដឹកនាំប្រទេសវិញម្ដង ។
លោក ទិប ទាវ មានប្រសាសន៍ថា « នាយករដ្ឋមន្ដ្រីយើងសព្វថ្ងៃលោក ហ៊ុន សែន គួរតែគិតដែរត្រង់ចំណុចដែលគាត់ក្ដោបក្បាប់អំណាចរបស់គាត់ ប្រសិនបើគាត់គិតថា ទុកឱកាសនេះដល់អ្នកជំនាន់ក្រោយ... គាត់គួរតែបញ្ឈប់ការកាន់អំណាចរបស់គាត់គឺការលាតំណែង» ។
អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ការលើកឡើងរបស់សហព័ន្ធនិស្សិតបញ្ញវន្ដនោះគឺជាសិទ្ធិសេរីភាពរបស់ពួកគេ ព្រោះប្រទេសកម្ពុជាគឺជានីតិរដ្ឋប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះប្រជាពលរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលទាំងអស់មានសិទ្ធសេរីភាពក្នុងការបញ្ចេញមតិបានគ្រប់ៗគ្នា ។
លោក សុខ ឥសាន បន្ដទៀតថា ប្រទេសកម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលដែលកំណត់ថា នាយករដ្ឋមន្ដ្រីកើតចេញពីការបោះឆ្នោត៥ឆ្នាំម្ដង ។ លោកថា ការអំពាវនាវឲ្យលាលែងពីតំណែងនេះមិនមែនអាស្រ័យលើសេចក្ដីថ្លែងការណ៍របស់សហព័ន្ធនិស្សិតបញ្ញវន្ដនោះទេ គឺសម្រេចទៅលើសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ។
លោក សុខ ឥសាន មានប្រសាសន៍ថា « អាហ្នឹងជារឿងរបស់លោក Xanana Gusmao រឿងទីម័រខាងកើតជារឿងរបស់ទីម័រ រឿងរបស់ប្រទេសកម្ពុជាមានអធិបតេយ្យភាព ឯករាជ្យភាពដោយឡែកពីគ្នា យកមកប្រៀបធៀបម៉េចបាន ឃើញគេងាប់ងាប់ជាមួយគេម៉េចបាន អាហ្នឹងបើនិយាយតាមពិត» ។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីប្រទេសទីម័រ លោក Xanana Gusmao ដែលមានវ័យ៦៨ឆ្នាំ បានលាលែងពីតំណែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយលោកអះអាងថាវាជាពេលសមល្មមដែលត្រូវទុកឱកាសសម្រាប់មនុស្សជំនាន់ក្រោយ មានលទុ្ធភាពចូលរួមចំណែកកសាង និងទទួលខុសត្រូវចំពោះបញ្ហាប្រទេសជាតិមាតុភូមិ ។ លោក Xanana Gusmao ជាមេដឹកនាំបដិវត្តន៍ប្រជាជន ទាមទារឯករាជ្យពីអាណានិគមឥណ្ឌូនេស៊ីនៅឆ្នាំ១៩៩៩ ដែលក្នុងបុព្វហេតុនេះ លោកធ្លាប់ជាប់ពន្ធនាគាររយៈពេល១៧ឆ្នាំ ។ លោកបានក្លាយជាប្រធានាធិបតីដំបូងនៅឆ្នាំ២០០២ ហើយនៅឆ្នាំ២០០៧ លោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ៕
សូមសរសេរមកលោក ឡេង ចាន់រតនា តាមរយៈ cjlengchanratana@gmail.com
4 comments:
ច្បាស់ជាអត់ប្រយោជន៍ហើយ ព្រោះ ហ៊ុន សែន មិនអាចគិចចេញពីអុងលើងបានដាច់ខាត គ្រាន់តែអុងលើងថាជួយមើលកូនចៅគេផង ឃើញទេបានប៉ុន្មានថ្ងៃ ដោះលែងយួនទៅហើយ ខំតែគិតថាគ្រាន់ តែពិតទៅគ្រាន់តែចំពោះខ្មែរតែប៉ុណ្ណោះ ហាហាសម្លរម្ជួយួន វាឆ្ងាញ់អីម្លេះទេ អ្នកណាថាមិនឆ្ងាញ់គឺកុនធំហើយ។
Dear Khmers,
Let's stop wasting our time and
resources dealing with Hun Sen.
To solve Khmer problems, prosecute
Hanoi's key leaders.
You call yourself a federation intellectual. !..are you a Ceo or president of any companies. ..i guess you are nothing more than ultra idiot jobless. Aren't you. ?. Your neighboring just commit suicide why don't you ask your father to suicide too.
11 February 2015 8:54 pm
Thlang Nass Ah KMIKE Euy !!
Post a Comment