បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ របស់ជនជាតិវៀតណាម និងថៃ មានសកម្មភាពអនាធិបតេយ្យ ក្នុងដែនសមុទ្រកម្ពុជា នាខេត្តកោះកុង ប៉ុន្តែសមត្ថកិច្ចជំនាញលំហសមុទ្រ និងសមត្ថកិច្ចមូលដ្ឋាន គ្មានសកម្មភាពបង្ក្រាបទេ។
បទល្មើសទាំងនេះ ក្រុមប្រជាពលរដ្ឋ ខេត្តកោះកុង ចោទថាអាចធ្វើសកម្មភាពទៅបាន គឺដោយសារតែសមត្ថកិច្ច ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ពិសេសសមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសលើលំហសមុទ្រ ជាអ្នកបើកដៃ ឲ្យឈ្មួញល្មើសចូលនេសាទ ជាថ្នូរទទួលសំណូករាប់ម៉ឺនសែនដុល្លារជារៀងរាល់ខែ។
ភ្លើងចម្រុះពណ៌ បានបំភ្លឺចេញពីទូកនេសាទល្មើសច្បាប់ រាប់សិបគ្រឿង របស់ឈ្មួញនេសាទជនជាតិវៀតណាម-ថៃ ជាដើមនាពេលរាត្រី ក្នុងដែនសមុទ្រ ឃុំកោះស្ដេច ស្រុកគិរីសាគរ និងឃុំថ្មស ស្រុកបទុមសាគរ និងតំបន់មួយចំនួនទៀត ក្នុងខេត្តកោះកុង។
ប្រជាពលរដ្ឋរស់នៅតំបន់នោះ និងភ្ញៀវទេសចរ ដែលចូលទៅទស្សនាតំបន់ខ្លះ នាខេត្តកោះកុង បានបង្ហាញក្ដីព្រួយបារម្ភពីការបាត់បង់ធនធានមច្ឆាជាតិ ឬធនធានបាតសមុទ្រមានផ្កាថ្មជាដើម ផ្ដើមដោយបទល្មើសនេសាទសមុទ្រ មានទូកអូសគូ ប្រើមងក្រឡាល្អិត ពិសេសទូកភ្លើងធំៗ របស់ជនជាតិវៀតណាម និងថៃ ចូលមកនេសាទខុសច្បាប់នាមូលដ្ឋានខេត្តកោះកុង ប៉ុន្តែគ្មានកម្លាំងសមត្ថកិច្ចបង្ក្រាបទេ។
ប្រជាពលរដ្ឋ ខេត្តកោះកុង បានអះអាងថា បទល្មើសនេសាទសមុទ្រនាមូលដ្ឋាននេះ បានកើតមានជាយូរឆ្នាំមកហើយៗ បទល្មើសនេះ មានមន្ត្រីជំនាញបង្ក្រាបទល្មើសលើផ្ទៃសមុទ្រ និងសមត្ថកិច្ចខេត្តនេះ ជាអ្នកកាងការពារ ឬនៅពីក្រោយបទល្មើស ជាថ្នូរទទួលបានលុយរាប់ម៉ឺនដុល្លារពីឈ្មួញ។
ទាក់ទិនបញ្ហានេះ លោក ប៊ន វុធ មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកគិរីសាគរ បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយ ជុំវិញបទល្មើសនេសាទសមុទ្រនាមូលដ្ឋានលោកទេ ដោយបង្វែរសំណួរ របស់វិទ្យុអាស៊ីសេរី ឲ្យសួរទៅលោក ឃឹម ច័ន្ឌឌី ជាអភិបាលស្រុកគិរីសាគរជំនួសវិញ៖ «បងអយុធ្យាអាចសួរទៅលោកអភិបាលស្រុកគិរីសាគរ លោក ឃឹម ច័ន្ទឌី វិញព្រោះគាត់ជាគណៈបញ្ជាការឯកភាពស្រុកហើយទទួលខុសត្រូវរឿងបទល្មើសនេសាទសមុទ្រនេះ»។
យ៉ាងនេះក្ដី លោក ឃឹម ច័ន្ទឌី អភិបាលស្រុកគីរីសាគរ បានឆ្លើយដោះសារថា បទល្មើសសមុទ្រ កំពុងកើតមាននាមូលដ្ឋានខ្លួន ឬតំបន់ផ្សេងទៀតនាខេត្តកោះកុង គឺមានសមត្ថកិច្ចជំនាញស្ថាប័នផ្សេង ជាអ្នកទទួលខុសត្រូវបង្ក្រាបបទល្មើសនេះ។
ត្រង់ចំណុចនេះ លោក ប៊ុន លឺត អភិបាលខេត្តកោះកុង មានប្រសាសន៍ថា នឹងបញ្ជូនមន្ត្រីជំនាញចុះពិនិត្យ បទល្មើសនេសាទសមុទ្រ ដែលប្រជាពលរដ្ឋព្រួយបារម្ភ និងឈានដល់សហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីចុះបង្ក្រាបឲ្យមានប្រសិទ្ធភាព៖ «យើងមានទូកល្បាត សហការជាមួយកងទ័ពជើងទឹក ឬកងម៉ារីន។ យើងនឹងឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលបទល្មើសទាំងនេះ»។
ទាក់ទិនបញ្ហានេះ លោក អេឡិច ហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រធានចលនាមាតាធម្មជាតិ បានប្រាប់វិទ្យុអាស៊ីសេរី នៅចុងសប្ដាហ៍នេះថា បើសិនជាសមត្ថកិច្ចរដ្ឋាភិបាល ពិតជាមានចេតនាបង្ក្រាបបទល្មើស ប្រើឧបករណ៍ល្មើស ដែលច្បាប់កម្ពុជាបានហាមឃាត់មែននោះ គឺមិនពិបាកស្វែងរកទីតាំងនៃបទល្មើសទេ។ ព្រោះទូកល្មើសនិមួយៗ មានភ្លើងបំភ្លឺចម្រុះពណ៌ ពេលចេញធ្វើសកម្មភាពនៅពេលយប់។
មានឈាមជ័រជាជនជាតិអេស្ប៉ាញ និងអាចនិយាយភាសាខ្មែរបានស្ទាត់ជំនាញផងនោះ លោក អាឡិច បានរកឃើញថា បទល្មើសទូកនេសាទសមុទ្រ កំពុងធ្វើសកម្មភាព នាមូលដ្ឋាន ខេត្តកោះកុង គឺមានសមត្ថកិច្ចជំនាញមួយចំនួនក្នុងខេត្តនេះ ជាអ្នកបើកដៃឬជាអ្នកកាងការពារបទល្មើសទាំងនេះ៖ «បទល្មើសសមុទ្រនេះបានកើតមានយូរមកហើយៗ ខ្ញុំបានជួបសម្ភាសន៍ប្រជាជនកន្លងមកហ្នឹងពលរដ្ឋប្រាប់ថា មានទូកនេសាទថៃ និងវៀតណាម ប្រើឧបករណ៍ល្មើសច្បាប់ភាគច្រើន បានលួចចូលនេសាទក្នុងដែនសមុទ្រខ្មែរ។ ហើយបទល្មើសនេសាទទាំងនេះ មានទាហានជើងទឹកកម្ពុជាជាអ្នកកាងការពារ។ ហើយបទល្មើសនេសាទអនាធិបតេយ្យនេះ បាននាំឲ្យផលនេសាទជាលក្ខណៈគ្រួសារ របស់ពលរដ្ឋខ្មែរបានធ្លាប់ចុះ»។
មន្ត្រីសង្គមស៊ីវិលធ្វើការងារពាក់ព័ន្ធការថែរក្សា និងអភិរក្សធនធានធម្មជាតិ ខេត្តកោះកុង បានបង្ហាញការព្រួយបារម្ភថា បើសិនជារដ្ឋាភិបាល ឬក្រសួងស្ថាប័នពាក់ព័ន្ធ មិនទប់ស្កាត់បទល្មើសសមុទ្រ ដែលកំពុងធ្វើសកម្មភាពអនាធិបតេយ្យ នាដែនសមុទ្រ ខេត្តកោះកុង ឲ្យមានប្រសិទ្ធភាពទេ ទំនងជាយ៉ាងយូរ ៥ឆ្នាំទៀត ធនធានមច្ឆាជាតិគ្រប់ប្រភេទ និងធនធានបាតុសមុទ្រកម្ពុជា មានផ្កាថ្មជាដើម នឹងត្រូវរលាយហិនហោច៕
3 comments:
Where are our Khmer military might. Our military might used overwhelmingly forces on our Khmer people resulting many dead and injired. Our military might threaten to use force to kill Khmer every day.
Now what the fuck will the fucking military might going to do to the
Yuon and the Siam. I bet that their pathetic excuse not to do anything is "Yuon and Siam did not encroached in our territories and they were fishing in their waters".
Yes, military might only with your own people.
If this is true and correct, we can ask ourselves - WHAT is that animal HUN SEN?
Cambodia Navy's ship no fluid.
Post a Comment