Read the article in English here.
ដោយ៖ យ៉ា រសាត់ និងស៊ុន ណារិន | ថ្ងៃពុធ ទី4 កុម្ភៈ 2015,
លោក សុខ សូកាន តំណាងរាស្រ្តខេត្តតាកែវ ដែលទើបត្រូវបានតែងតាំង (រូបថតពីហ្វេសប៊ុក)
កើតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៨៣ លោក សុខ សូកាន ដែលជាកូនប្រុសរបស់លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានក្លាយជាអ្នកតំណាងរាស្ដ្រវ័យក្មេងបំផុត ដែលទើបតែមានអាយុត្រឹមតែ៣១ឆ្នាំប៉ុណ្ណោះ គិតរហូតមកដល់បច្ចុប្បន្ននេះ។
លោក សុខ សូកាន បានបញ្ចប់ការសិក្សាពីប្រទេសចំនួន៣ រួមមានសាកលវិទ្យាល័យម៉ែលប៊ន ប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០០៧ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រវត្តិសាស្ដ្រ និងប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយមកទៀតលោកបានបន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យជាតិរបស់សិង្ហបុរី(Lee Kuan Yew School) ផ្នែកគោលនយោបាយសាធារណៈក្នុងឆ្នាំ២០១១។ មួយឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ២០១២ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យកូឡុំប៊ីសហរដ្ឋអាមេរិក ផ្នែករដ្ឋបាលសាធារណៈ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក សុខ សូកាន ដែលមានឈ្មោះជាភាសាអង់គ្លេសថាKan Sok។
កាលពីការបោះឆ្នោតអាណត្តិទី៥ ក្នុងឆ្នាំ២០១៣ លោក សុខ សូកាន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលំដាប់ទី៨ ប្រចាំមណ្ឌលខេត្តតាកែវ។ ប៉ុន្តែលោកមិនបានជាប់ឆ្នោតនោះទេ ដោយសារគណបក្សប្រជាជនកម្ពុជាថយចុះអាសនៈ។ អាសនៈតំណាងរាស្ត្រសភានៅក្នុងខេត្តតាកែវ មាន៨អាសនៈ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន៤អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន៤អាសនៈ។ លោកត្រូវបានតែងតាំងជាតំណាងរាស្ត្រប្រចាំខេត្តតាកែវ បន្ទាប់ពីអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាតំណាងរាស្ត្រមួយរូប លោក សូ ឃុន បានទទួលមរណភាព កាលពីពេលថ្មីៗនេះ។
កាលពីខែកក្កដា ឆ្នាំ២០១៣ ក្នុងយុទ្ធនាការបោះឆ្នោតក្នុងខេត្តតាកែវ លោក សុខ សូកាន មានប្រសាសន៍ថា«យុវជនជាង២ម៉ឺននាក់នៅថ្ងៃនេះជាសក្ខីភាពបញ្ជាក់ថាយុវជនខេត្តតាកែវរបស់យើង មានកម្លាំងសាមគ្គី ឯកភាពគ្នាយ៉ាងរ៉ឹងមាំ និងជាកម្លាំងនយោបាយមួយដែលជំរុញឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ដ៏ត្រចេះត្រចង់ពីមួយអាណត្តិទៅមួយអាណត្តិទៀត»។ លោកបន្តថា«បងប្អូនយុវវជនជាទីស្នេហា ស្នាមញញឹម និងការគាំត្ររបស់បងប្អូនគឺពិតជាបានលើកទឹកចិត្ត ជំរុញឆន្ទៈនិងការប្តេជ្ញាចិត្តរបស់ខ្ញុំ កាន់តែខ្លាំងខ្លាក្នុងការចូលរួមជាមួយបងប្អូន ដើម្បីអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងខេត្តតាកែវ យើងដែលជាទឹកដីកំណើតរបស់ខ្ញុំតែម្តង»។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ប្រាប់VODថាការដាក់លោក សុខ សូកាន នេះដើម្បីជាការផ្តល់ឱកាសដល់យុវជនរបស់បក្សដែលមានសមត្ថភាព។ លោកមានប្រសាសន៍ថា«យើងជំរុញឲ្យយុវជនមានតួនាទីធំៗនៅក្នុងបក្ស ក៏ដូចជានៅក្នុងរដ្ឋ មានរដ្ឋសភា មានរដ្ឋាភិបាល មានអង្គការផ្សេងៗ។ ឯកឧត្តម សុខ សូកាន គាត់ជាយុវជន គឺចំកាលៈទេសៈពេលវេលា ដែលគណបក្សប្រជាជនកែទម្រង់….នេះដើម្បីធ្វើយ៉ាងណា ដើម្បីឲ្យយុវជនគាត់មានសមត្ថភាព បញ្ចេញនូវសមត្ថភាពរបស់គាត់ផង។ យើងចង់ឲ្យយុវជនមកជំនួសយើងនៅថ្ងៃក្រោយ។ នៅក្នុងគណបក្សប្រជាជន [សមាជិក]មានអាយុច្រើនហើយៗ យើងចង់បានយុវជនច្រើនជួយធ្វើការ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាការតែងតាំងលោក សុខ សូកាន ជាតំណាងរាស្ត្រមួយរូប គឺជានីតិវិធីគោលការណ៍ច្បាប់រដ្ឋ និងនីតិវិធីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជាជាមួយលទ្ធផលដែល កើតចេញពីគោលការណ៍ និងយន្តការផ្ទៃក្នុងរបស់គណបក្ស ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន រួមជាមួយលទ្ធផលនៃស្វ័យសម្រេចឯករាជ្យរបស់បេក្ខភាពដែលមានលេខរៀង ខាងលើបេក្ខជនតំណាងរាស្ត្រនេះ។ លោកបញ្ជាក់ថា«តំណាងរាស្ត្រ វ័យក្មេងនេះ ជាជម្រើសរបស់ប្រជាពលរដ្ឋនៅក្នុងមណ្ឌលតាកែវ និងឯកភាពនៃសមូហភាពរបស់CPP។ លទ្ធផលនេះគឺមិនស្ថិតនៅក្រោមឥទ្ធិពលបុគ្គលណាម្នាក់ជាអត្តនោម័ត របស់បុគ្គលណាម្នាក់នោះឡើយ គឺស្ថិតនៅក្នុងភាពសន្យានុម័ត ដែលមិនត្រូវរំខាន ដោយបុគ្គល ឬក្រុមណាមួយបានឡើយ»។
ក្រៅពីលោក សុខ សូកាន ដែលជាយុវជនវ័យក្មេង កូនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀតត្រូវបានតែងតាំងជា បន្តបន្ទាប់ រួមមានលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន ត្រូវបានតែងតាំងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ លោក លោក សាយ សំអាល់ កូនប្រុសរបស់ប្រធានស្តីទីព្រឹទ្ធសភា លោក សាយ ឈុំ ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស សុខា កូនប្រុសរបស់លោក ស ខេង ជាតំណាងរាស្ត្រខេត្តព្រៃវែងជាដើម។
គួរបញ្ជាក់ថា លោក សុខ អាន ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ។ លោក សុខ អាន មានកូន៥នាក់ ក្នុងនោះមានស្រី១នាក់ ឈ្មោះ សុខ សុម៉ា និងប្រុស៤នាក់ ក្នុងនោះ រួមមាន លោក សុខ ពុទ្ធីវុធ លោក សុខ សូកាន លោក សុខ សូកេន និងលោក សុខ សង់វ៉ា៕
សរសេរមកកាន់លោក យ៉ា រសាត់yarrorsartt@rocketmail.com និងលោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
Now really what does he really know, most pretend and appear to be intellect, but genuinely and the real attribution of these younger generation is in question.
I personally on several occasion had interacted with these supposedly educated and intellectual. I find them to be somewhat mediocre, not to mention that they earned master or higher degree. Most of them lack of the informative of general knowledge of life.
What they really need to improve their experience and genuinely in the appropriate stature that equal or the endurance they went through involving their education.
they must allow themselves to participate and get their feet wet in real life workforce that is truly democratic society, e.g. United States and some of the European countries, and many party of the world, to compete in the global market with the REAL competitors, and successful in that competition, to get real experience and knowledgeable as a genuine competitor and understand the quality of true competition.
If they can allow themselves to absorb the endurance and earn the respect from the Cambodian people of their education, participation, and experience abroad.
If they incapable of allow themselves to be a true competitor, regardless what degree they earned from foreign countries. I personally have absolutely no respect of their education and so-called intelligence. Despite of their education and degree earned.
Many of people would still portray them as a "Mediocracy" intellect.
Thus, they continue to be the modern "PUPPET" of Yuon, and will NEVER be self-efficient and never will having real quality people in the country, extremely low quality of education in the country, as a result, Khmer's life continued to suffer in poverty, dependent of foreigners, loss of territories, control by foreigners, deterioration of infrastructure and a country as a whole, the world continue to feed us, gradually disappearance of our religion and culture, diminishing of our population and increasing of foreigners.
Very dangerous scenario and soon will becomes a reality, my fellow-Khmer.
Those younger generation that the CPP government in putting up there, to hopefully leading the country, it's a big joke.
I bet the first thing they want to learn is to make friend with their compadre and to continue bleeding Khmer's blood, something they learned from their predecessors. Yes, that what my country is all about. Very unfortunate for Khmer and Khmer will continue to shed tears in their heart.
Post a Comment