ចាប់ខ្លួនឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី និងនាំខ្លួនមកដល់ សាលាដំបូងរាជធានីភ្នំពេញហើយ ............................
លោកឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ជាមនុស្សជំនិតរបស់អតីតប្រធាសាលាដំបូងរាជធានីភ្នំពេញ អាំង មាលតី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នៅក្នុង ភូមិសាស្ត្រខេត្តតាកែវ នៅវេលាម៉ោង ៦:៣០ នាទី ល្ងាចថ្ងៃទី ១៩ ខែកុម្ភ: ២០១៥ ថ្ងៃនេះ ខណ:ដែលលោកឧត្តមសេនីយ៍ រូបនេះព្យាយាមរត់គេចខ្លួនចូលទៅកម្ពុជាក្រោម(ទឹកដីខ្មែរដែលយួនកំពុងកាន់កាប់) ហើយ ពេលនេះសមត្ថកិច្ចកងរាជ អាវុធហត្ថនិង សមត្ថកិច្ចនគរបាល សមត្ថកិច្ចបាននាំខ្លួនពី ខេត្តតាកែវ មកដល់សាលារាជធានីភ្នំពេញហើយ ចាប់ខ្លួនពីបទជាប់ទាក់ទងករណីរត់ការដោះលែងឪពុកម្ដាយមេក្លោងឃាតករ ថោង សារ៉ាត់ ។
សូមបញ្ជាក់ថា ពេជ្រ ព្រហ្មមុន្នី ក្រៅពីមានតួនាទីជាឧត្តមសេនីយ៍ ផ្នែកនាយទាហាន ក៏ជាអ្នកការពារផ្ទាល់របស់លោក ពេជ្រ ព្រហ្មមុន្នី អាចក្លាយជាអ្នកការពារសន្តិសុសផ្ទាល់ជូនលោក អាំង មាលតី ក៏ដោយសារតែមានការអនុញ្ញាតពីលោក មាស សុភា ដែលជាមេរបស់ខ្លួន និងជាទីប្រឹក្សា របស់ ហ៊ុន សែន ផងដែរ។
សំគាល់៖ នៅពេលយើងជាពលរដ្ឋមិនតវ៉ាពួគេទាំងនេះពិតជាខិតខំរួមគ្នាធ្វើការជាមួយគ្នាចែកប្រយោជន៍គ្នាយ៉ាងស្ងាត់ស្ងៀមនិងសំដែងប្ញកមកល្អនឹងគ្នាណាស់តែពេលយើងជាពលរដ្ឋលែងស្ងាត់ និងហ៊ានតវ៉ា ហ៊ានរិះគន់គ្រប់ច្រកល្អក វាបានធ្វើឲ្យពួកគេ ចាប់ផ្តើមកាប់សំលាប់គ្នាការពារប្រយោជន៍ ខ្លួនរៀងៗខ្លួន។ នេះជាទំលាប់ធម្មតានៃក្រុមអាត្មានិយម ពួកពាល ពុករលួយ និងលួចជាតិទៅហើយ។
2 comments:
មើលទៅ ហ៊ុន សែន ដូចជាស៊ីដាច់ទៀតហើយ នេះមកពីកាន់ជើង ហ៊ុន ខ្លាំងពេក។
Time to go!
Post a Comment