មន្ត្រីជាន់ខ្ពស់របស់សាលារាជធានីភ្នំពេញ ដែលដឹកនាំសមាជិកប្រមាណ ១០០នាក់ ទៅធ្វើស្ថិតិរដ្ឋបាលក្នុងវត្តសាមគ្គីរង្សី នៅតែចាត់ទុកវត្តនោះថា នៅមិនទាន់មានភាពស្របច្បាប់នៅឡើយទេ។ វត្តសាមគ្គីរង្សី មានព្រះសង្ឃកម្ពុជាក្រោមជាច្រើនអង្គគង់នៅ។
ការចុះពិនិត្យរដ្ឋបាលរបស់អាជ្ញាធររាជធានីភ្នំពេញនេះ គឺធ្វើឡើងបន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញថា វត្តសាមគ្គីរង្សីនេះ អាចទៅជាតំបន់អបគមន៍។
មន្ត្រីសាលារាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យរដ្ឋបាលវត្តសាមគ្គីរង្សី ដូចការគ្រោងទុកនៅថ្ងៃទី១០ កុម្ភៈ ដោយមានមន្ត្រីប៉ូលិស ប៉េអឹម ជាច្រើននាក់ចូលរួម។
លោក ឃួង ស្រេង អភិបាលរងនៃសាលារាជធានីភ្នំពេញ ដែលអង្គុយលើកៅអីជួរកណ្ដាលក្នុងសាលាឆទានដ៏ធំស្កឹមស្កៃ បានរៀបចំខ្លួនហាក់ដូចជាអ្នកធំផុតលេខ ដែលលោកបានប្រើកាយវិការបញ្ជាឲ្យអ្នកថតរូប និងអ្នកកាសែត ថតចេញឲ្យឆ្ងាយផុតពីមុខលោករហូតដល់កន្លៀតជញ្ជាំងសសរ។
នៅក្នុងការចុះពិនិត្យស្ថិតិដែលអាជ្ញាធរចាត់ទុកថា គឺដើម្បីរៀបចំឲ្យស្របទៅតាមបែបបទរដ្ឋបាល កាលពីរសៀលថ្ងៃទី១០ កុម្ភៈ នោះ លោក ឃួង ស្រេង នៅតែចាត់ទុកថា វត្តសាមគ្គីរង្សីនេះ គឺរកមិនទាន់ឃើញថា មានភាពស្របច្បាប់នៅឡើយទេ។ លោកបន្តថា ក្រុមការងារជំនាញ និងស្ថាប័នពាក់ព័ន្ធ នឹងយកលទ្ធផលនៃការចុះអង្កេតនេះទៅពិនិត្យ និងផ្ទៀងផ្ទាត់សិន មុននឹងផ្ដល់ដំណឹងមកវិញថា តើវត្តសាមគ្គីរង្សីនេះ ស្របច្បាប់ ឬមិនស្របច្បាប់។ បើទោះជាបែបណា លោក ឃួង ស្រេង អះអាងថា វត្តសាមគ្គីរង្សីនេះ គឺកំពុងតែប្រើប្រាស់ត្រាក្លែងក្លាយ។ ដោយឡែកលិខិតស្នាមផ្សេងៗទៀត គឺនៅមិនទាន់អាចឆ្លើយតបបាននៅឡើយដែរ៖ «»។
ការរង់ចាំអស់ពេលប្រហែលជិត ១ម៉ោងក្រោយ ដែលជាពេលវេលាបានកំណត់គឺប្រមាណម៉ោង ១ និង ៣០នាទីនោះ ការធ្វើស្ថិតិរដ្ឋបាលត្រូវបានបែងចែកជា ២ទីតាំងដាច់ឡែកពីគ្នា។ ក្រុមនិស្សិត និងអ្នកស្នាក់នៅក្នុងវត្តត្រូវបានធ្វើដាច់ឡែកពីព្រះសង្ឃ។ យ៉ាងណាក៏ដោយចុះ ទាំងព្រះសង្ឃ និងនិស្សិតវត្តសាមគ្គីរង្សី ក្នុងពេលធ្វើស្ថិតិនោះ គឺត្រូវឈរតម្រៀបគ្នាមុនក្រោយ ហាក់ដូចព្រឹត្តិការណ៍ចាប់ឆ្នោតមុននឹងដល់បិទបញ្ចប់។
ការចុះពិនិត្យរដ្ឋបាលនៅវត្តសាមគ្គីរង្សី ដែលស្ថិតក្នុងខណ្ឌមានជ័យ ដោយសាលារាជធានីភ្នំពេញនេះ គឺធ្វើឡើងបន្ទាប់ពីមានភាពចម្រូងចម្រាសពាក់ព័ន្ធអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ និយាយថា វត្តសាមគ្គីរង្សី អាចទៅជាតំបន់អបគមន៍។
យ៉ាងណា លោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ បានបដិសេធជុំវិញព័ត៌មានថា វត្តសាមគ្គីរង្សី គឺជាតំបន់អបគមន៍ ដោយលោកអះអាងថា អ្វីដែលអាជ្ញាធរចុះពិនិត្យលើកនេះ គឺដើម្បីព្យាយាមធ្វើយ៉ាងណាឲ្យវត្តសាមគ្គីរង្សីនេះ បានទៅជាវត្តដែលស្របច្បាប់។
លោក ឃួង ស្រេង បានបដិសេធម្ដងហើយម្ដងទៀតជុំវិញរឿងដែលអាជ្ញាធរចោទប្រកាន់ថា វត្តសាមគ្គីរង្សី អាចទៅជាតំបន់អបគមន៍ ជាពិសេស លោក ឃួង ស្រេង ក៏បានការពារជំនួសលោក ឡុង ឌីម៉ង់ ផងដែរ ខណៈអ្នកសារព័ត៌មានព្យាយាមជជីកសួរអំពីរឿងនេះ។ លោក ឡុង ឌីម៉ង់ ដែលមិនធ្វើអត្ថាធិប្បាយអ្វីច្រើននោះ មានទឹកមុខហាក់ស្លេកស្លាំង ក្រោយពីត្រូវបានមនុស្សចោមរោមច្រើនទៅៗ ក្នុងពេលពិធីជិតបិទបញ្ចប់។
យ៉ាងណា អ្នកចូលរួមដ៏ច្រើនលើសលប់កាលពីរសៀលថ្ងៃទី១០ កុម្ភៈ ហាក់មិនអស់ចិត្តជុំវិញការបដិសេធរបស់លោក ឃួង ស្រេង ពាក់ព័ន្ធនឹងរឿងចោទប្រកាន់ថា វត្តសាមគ្គីរង្សី អាចទៅជាតំបន់អបគមន៍។
លោក ណៃ វ៉ង់ដា មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក សង្គមស៊ីវិល សាទរចំពោះវិធានការរបស់សមត្ថកិច្ចនៅពេលនេះ ដែលព្យាយាមជួយជ្រោមជ្រែង ផ្ដល់ភាពស្របច្បាប់ចំពោះវត្ត។ ក៏ប៉ុន្តែលោកប្រឆាំង ប្រសិនបើអាជ្ញាធរព្យាយាមប្រើប្រាស់ភាពច្បាប់ណាមួយរបស់ខ្លួន ក្នុងបំណងរំលាយវត្តនេះចេញ។ លោក ណៃ វ៉ង់ដា ហៅសាររបស់មន្ត្រីអាជ្ញាធរដែលចាត់ទុកថា វត្តសាមគ្គីរង្សី អាចទៅជាតំបន់អបគមន៍នោះគឺជារឿងធ្ងន់ធ្ងរ៖ «»។
យ៉ាងណា ការធ្វើស្ថិតិរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ កុម្ភៈ កម្លាំងសមត្ថកិច្ចត្រូវបានគេដាក់ពង្រាយប្រហែល ២០នាក់ប៉ុណ្ណោះ ហើយកម្លាំងទាំងនោះ ពុំបានដាក់បង្ហាញសាច់ដុំដូចសព្វមួយដងទេ នៅពេលចុះពិនិត្យ ឬចុះឆែកឆេរអ្វីមួយនោះ។ ដោយឡែក ប្រជាពលរដ្ឋ ព្រះសង្ឃ និងពុទ្ធបរិស័ទវិញ ប្រហែល ៣០០នាក់ ដែលម្នាក់ៗសុទ្ធតែបានអះអាងថា ប្រឆាំងការរំលាយវត្ត បានចូលរួមគាំទ្រ និងពិនិត្យតាមដានជុំវិញចំណាត់ការរបស់អាជ្ញាធរនេះ។ បើទោះជាបែបនេះក្ដី ពុំមានហិង្សាកើតឡើងទេក្នុងពេលពិនិត្យរដ្ឋបាល កាលពីរសៀលថ្ងៃទី១០ កុម្ភៈ នោះ៕
1 comment:
ពួកទមិលCPPបានបង្ករបង្កើតអ្វីៗគ្រប់ៗយា៉ងទាំងអស់ ដើម្បីពំបាក់ស្មារតី អ្នកស្នេហាជាតិ ស្នេហាយុត្តិធម៏ ស្នេហាមាតុភូមិ មិនអៅយនរណាម្នាក់ងើប ឈរប្រឆាំងជាមួយជនអន្តពាលនេះពីធ្ងៃនេះតទៅ ដូច្នេះសូមបងប្អូនរួមជាតិ កំុខ្លាចឬញញើតពួកជនអន្តពាលនេះអោយសោះ ព្រោះបើយើងខ្លាចពួកវា វានឹងកំទេចពួកយើងដូចកាលខ្មែរក្រទៀត បើយើងតវាប្រឆាំងយើងអាច មានជីវិតរស តែបើយើងនៅស្ងៀមមិនប្រឆាំងពួកទមិលឥតសាសនានឹងកំ ទេចយើងមិនអោយមានជីវិតតទៅទៀត នេះជាទឹកចុងក្រោយបើបងប្អូន មិនរួបរួមគ្នារំលាយវាចោលទេនោះវា នឹងមិនមានពេលម្ដងទៀតឡើយ យើងមិនត្រូវរស់ដូចពួសព្រលិតទេ ?
Post a Comment