ព្រះប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ប្រចាំប្រទេសអូស្ត្រាលី ព្រះតេជព្រះគុណ លី ពៅ (រូបឆ្វេង) និងប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ប្រចាំសហរដ្ឋអាមេរិក លោក ថាច់ ង៉ុកថាច់ (ស្ដាំ) ថ្លែងក្នុងសន្និសីទកាសែតតាមប្រព័ន្ធអ៊ិនធឺណិត នៅថ្ងៃទី ៤ កុម្ភៈ ២០១៥។
RFA/Morm Moniroth
ព្រះសង្ឃវត្តសាមគ្គីរង្សី ប្រតិកម្មនឹងការចោទប្រកាន់របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដែលចាត់ទុកវត្តទីតាំងវត្តសាមគ្គីវង្សី ជាកន្លែងបង្កើតអបគមន៍។ ក្រុមព្រះសង្ឃបញ្ជាក់ ថាការលើកឡើងបែបនេះ គឺប្រាសចាក់ពីការពិត និងហៅការចោទប្រកាន់នោះ ក្នុងគោលបំណងចង់កម្ទេចព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលគង់នៅក្នុងប្រទេសកម្ពុជា។
ការប្រតិកម្មតបនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាវត្តសាមគ្គីរង្ស៊ី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅថ្ងៃទី ៤ កុម្ភៈ ដែលមានការចូលរួមពីព្រះសង្ឃខ្មែរក្រោម ប្រមាណ ១៦វត្ត ក្នុងរាជធានីភ្នំពេញ សរុបជាង ៥០អង្គ និងមានការនិមន្តចូលរួម ពីព្រះប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ប្រចាំប្រទេសអូស្ត្រាលី ព្រះតេជព្រះគុណ លី ពៅ និងប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ប្រចាំសហរដ្ឋអាមេរិក លោក ថាច់ ង៉ុកថាច់ តាមប្រព័ន្ធអ៊ិនធឺណិតផងដែរ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយរបស់យើង...
No comments:
Post a Comment