ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយជំនួបចរចានាវិមានព្រឹទ្ធសភានៅថ្ងៃទី២២ កក្កដា ២០១៤។
RFA/Tin Zakariya
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានប្រើប្រាស់ច្បាប់បោះឆ្នោតចាស់ ប្រសិនបើក្រុមពិភាក្សាកែទម្រង់ការបោះឆ្នោតនៃគណបក្សទាំងពីរ នៅតែមិនអាចចុះសម្រុងគ្នាចំពោះចំណុចដែលនៅសេសសល់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបែបនេះនៅក្នុងពិធីបិទកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ។
លើសពីនេះ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យ លោក ស ខេង ដាក់បញ្ចូលមាត្រាដែលនិយាយពីការកំណត់សុពលភាពសមាជិកសភានៅក្រោយការបោះឆ្នោត ពោល គឺល្គឹកណាសមាជិកសភាមិនចូលរួមកិច្ចប្រជុំដែលកោះអញ្ជើញដោយព្រះមហាក្សត្រទេ គឺត្រូវចាត់ទុកថា បានបោះបង់សមាជិកភាព។
ស្របគ្នានេះដែរ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍ការពាររដ្ឋធម្មនុញ្ញ ដែលនឹងចាត់វិធានការចំពោះការបំពានលើរដ្ឋ។
សូមលោកអ្នកនាងរង់ចាំស្តាប់សេចក្តីរាយការណ៍ពិស្តារនៅព្រឹកស្អែក៖
2 comments:
Lolz... Use old law, then!
Ah Slave Yuon Hun Sen smart Klaing Nass Ah Leu Keu !!
Post a Comment