ទិដ្ឋភាពនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០០៩។
Photo courtesy of ECCC
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលកំពុងកាត់ក្ដីអតីតមេដឹកនាំខ្មែរក្រហមថា ស្ទើរតែធ្វើឲ្យមនុស្សរត់ចូលព្រៃទៀត ព្រោះចេះតែពង្រីកវិសាលភាពសំណុំរឿង។
ការរិះគន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើសាលាក្ដីខ្មែរក្រហមបែបនេះ គឺធ្វើឡើងនៅថ្ងៃទី២៦ កុម្ភៈ ក្នុងសន្និសីទអន្តរជាតិមួយស្ដីពីការទទួលខុសត្រូវក្នុងការការពារមនុស្សជាតិ ដើម្បីវឌ្ឍនភាព បញ្ហាប្រឈម និងកាលានុវត្តភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ «ដល់ពេលចាប់ផ្ដើមកាត់ទោស ចង់ជ្រុល។ ពង្រីកវិសាលភាពទៅដល់ស្ទើរតែធ្វើឲ្យមនុស្សរត់ចូលព្រៃវិញ។ វិសាលភាពចេះតែពង្រីក។ រឿងនេះ ត្រូវគិតអំពីសន្តិភាព អំពីជីវិតមនុស្ស។ បើសង្គ្រាមកើតឡើងវិញ តើប៉ុន្មាននាក់ទៅត្រូវស្លាប់? ជីវិតមនុស្សយើងដកពិសោធហើយ។ ឥឡូវមនុស្សកំពុងស្លាប់លើពិភពលោក ដោយសារទង្វើខ្លះរបស់មនុស្សបង្កើតឡើង ហើយក្លាយទៅជាសង្គ្រាមស៊ីវិលកើតឡើង។ តើរឿងវាទៅយ៉ាងម៉េច?»។
សន្និសីទអន្តរជាតិនេះ ឋិតក្រោមប្រធានបទថា កម្ពុជា អាចដើរតួនាទីនាំមុខគេក្នុងការបង្ការអំពើឃោរឃៅក្នុងតំបន់អាស៊ាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីអំពើឃោរឃៅប្រឆាំងមនុស្សជាតិ និងការប្រល័យពូជសាសន៍ ដែលប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ហើយក៏រិះគន់ដល់អង្គការសហប្រជាជាតិ ដែលនៅតែទទួលស្គាល់ក្រុមខ្មែរក្រហមនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ក៏ប៉ុន្តែលោកថ្លែងថា លោកមានមោទនភាពដែលលោកបានផ្ដួលរំលំរបបខ្មែរក្រហម ទប់ស្កាត់ការវិលត្រឡប់ និងនាំអតីតមេខ្មែរក្រហមមកកាត់ទោស។
ទាក់ទងនឹងសាលាក្ដីខ្មែរក្រហមនេះ លោកនាយករដ្ឋមន្ត្រីក៏លើកឡើងដែរអំពីភាពមិនប្រាកដប្រជានៃសាលាក្ដីនេះ ព្រោះថវិកាសម្រាប់ទ្រទ្រង់ដំណើរការនៃសាលាក្ដីខ្មែរក្រហមចេះតែអស់ ហើយរាជរដ្ឋាភិបាលចាប់ផ្ដើមចេញថវិកាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ៖ «អង្គការសហប្រជាជាតិពីមុននេះ ជួយរកលុយឲ្យកម្ពុជា។ ឥឡូវឆ្នាំកន្លងទៅ អគ្គលេខាធិការអង្គការសហប្រជាជាតិ មកឲ្យរាជរដ្ឋាភិបាលកម្ពុជា ចេញលុយ ក៏បានចេញអស់មួយលាន ប្រាំបីសែន។ បន្ទាប់ទៅឲ្យចេញឆ្នាំ២០១៤។ ចេញអា២០១៤ អស់បីត្រីមាស ដោយថាខ្វះមួយត្រីមាសទៀត ជួបគ្នានៅ ណៃពិដោ (ប្រទេសមីយ៉ាន់ម៉ា) ថែមទៀត។ ឥឡូវចប់ហើយ ប៉ុន្តែអំពាវនាវ ព្រោះនីតិវិធីតុលាការរឿងវាអ៊ីចឹង។ ឥឡូវកាន់តែអស់លុយទៅៗ ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ ព្រោះឲ្យកម្ពុជា ចេញពីមួយថ្ងៃទៅមួយថ្ងៃវាចេះតែកើនឡើងៗ»។
កាលពីពាក់កណ្ដាលខែមករា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិឈ្មោះ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរារាំងកិច្ចការរបស់សាលាក្ដីខ្មែរក្រហម។ អង្គការនេះលើកឡើងអំពីការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ថាគ្មានមេដឹកនាំណាម្នាក់ផ្សេងទៀត ត្រូវយកមកកាត់ទោសនោះទេ ក្រៅពីចំនួនដែលបានកំណត់សព្វថ្ងៃនេះ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរថា ការនាំសមាជិកខ្មែរក្រហមណាម្នាក់ទៅកាត់ទោសបាន លុះត្រាតែមានការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមុនសិន។
អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បន្តថា ព្រះរាជអាជ្ញាអន្តរជាតិព្យាយាមឲ្យមានការស៊ើបអង្កេតជនសង្ស័យចំនួន ៥នាក់បន្ថែមទៀតនៅក្នុងសំណុំរឿង ០០៣ និង ០០៤ ប៉ុន្តែសហព្រះរាជអាជ្ញាភាគីកម្ពុជា ច្រានចោល។ សហព្រះរាជអាជ្ញាបរទេសលាឈប់ជាបន្តបន្ទាប់ ដោយអះអាងថា ការងាររបស់ពួកគាត់ត្រូវបានរារាំងដោយហេតុផលនយោបាយ។
សព្វថ្ងៃនេះ សាលាក្ដីខ្មែរក្រហមកំពុងកាត់ក្ដីលើអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដែលនៅរស់ពីររូបក្នុងសំណុំរឿងលេខ ០០២ គឺជនជាប់ចោទ នួន ជា និង ខៀវ សំផន៕
1 comment:
Khmer people are extremely tired to see Ah Runteas Banh Hun Sen's picture and to hear his kanduoy Mer Vear's voice.
Ah Roleuy Hun Sen Ngorp Touv Ah Choy Marai !!
Kdao Dol Kor Heuy Chear Muoy Ah Kbot Cheat Yuon slave Hun Sen.
Hun Senn
Post a Comment