គណបក្សប្រជាជនកម្ពុជា ចាប់ផ្ដើមមហាសន្និបាតផ្ទៃក្នុងជាលើកដំបូង បន្ទាប់ពីការបោះឆ្នោត។ កិច្ចប្រជុំដែលមានសមាជិកគណបក្សទូទាំងប្រទេសចូលរួមចំនួនជាង ១.៣០០នាក់ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃកន្លះ គឺចាប់ពីរសៀលថ្ងៃទី៣០ ខែមករា រហូតដល់ល្ងាចថ្ងៃទី១ ខែកុម្ភៈ។
មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ផ្ដោតសំខាន់លើការកែទម្រង់។ គណបក្សកាន់អំណាចលើកពាក្យស្លោកថា ការកែទម្រង់ គឺជាអាយុជីវិតរបស់ជាតិ និងគណបក្សប្រជាជនកម្ពុជា។
មហាសន្និបាតនេះ នឹងធ្វើកិច្ចការមួយចំនួនរួមមាន អនុម័តរបាយការណ៍សភាពការណ៍ទូទៅក្នុងអំឡុងពេលបោះឆ្នោត និងក្រោយបោះឆ្នោត ស្តាប់របាយការណ៍កែទម្រង់ការបោះឆ្នោត និងចំណុចសំខាន់ចុងក្រោយនោះ គឺបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលមួយចំនួន។
សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា លោក ស ខេង បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី២៩ ខែមករា ថា គណបក្សកាន់អំណាចនឹងបញ្ចូលយុវជនមួយចំនួនទៅក្នុងគណៈកម្មាធិការកណ្ដាល ដែលមានស្រាប់ជាង ២០០នាក់នោះ។
ក្នុងមហាសន្និបាតវិសាមញ្ញនេះ ប្រធានគណបក្ស លោក ជា ស៊ីម មិនបានចូលរួមឡើយ ព្រោះលោកកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស។ អ្នករៀបចំកម្មវិធីប្រកាសថា លោក ហ៊ុន សែន គឺជាប្រធានស្តីទីគណបក្ស និងជាប្រធានអង្គមហាសន្និបាតបក្សនេះ។ លោក ហ៊ុន សែន ដែលជាអ្នកដឹកនាំមហាសន្និបាត មានប្រសាសន៍ថា មហាសន្និបាតនេះគឺជាការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីឲ្យសមាជិកគណបក្សទាំងចាស់ទាំងថ្មីអាចធ្វើការជាមួយគ្នាបាន។
អ្នកចូលរួមមហាសន្និបាត ជាមន្ត្រីដែលកាន់តំណែងជាថ្នាក់ដឹកនាំគណបក្សស្រុកឡើងទៅ។ អ្នកទាំងនោះជាអភិបាលស្រុក អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាស្រុកប្រធានក្រុមប្រឹក្សាខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ រដ្ឋមន្ត្រី រដ្ឋលេខាធិការ តាមក្រសួងនានា។ មហាសន្និបាត បានការពារយ៉ាងតឹងរ៉ឹងពីសំណាក់អង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
2 comments:
ព្រែតវានៅតែព្រែត ទោះជាកែរយា៉ងណា បើមិនព្រមកែរខ្លួនឯងជាមុន?
CPP ( Criminal People Party )
is only a make-belief political machine of Viet colonization.
Post a Comment