លោក វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ និយាយទៅកាន់អ្នកកាសែត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២
RFA/Sok Serey
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នឹងរៀបចំឲ្យអាជ្ញាធរខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរខេត្តតាយនិញ ប្រទេសវៀតណាម ចុះដាំបង្គោលភ្លោះតម្រុយបង្គោលព្រំដែនលេខ១៣០/១ ឡើងវិញនាពេលឆាប់ៗ បន្ទាប់ពីសមត្ថកិច្ច ទើបបានរកឃើញបង្គោលនោះមកវិញក្រោយពីមានអ្នកលួចដកចេញកាលពីពេលកន្លងទៅ។
ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ឲ្យវិទ្យុអាស៊ីសេរីដឹង នៅថ្ងៃទី ២៩ មករា ថា អាជ្ញាធរនៃប្រទេសពីរ នឹងដាំបង្គោលភ្លោះតម្រុយព្រំដែននោះឡើងវិញ ដោយមានការឯកភាពរវាងអាជ្ញាធរទាំងសងខាង។ លោក វ៉ា គឹមហុង អះអាងថា ការដាំបង្គោលភ្លោះតម្រុយព្រំដែននោះឡើងវិញ នឹងមិនឲ្យប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាទេ ហើយលោកស្នើសុំដល់ពលរដ្ឋ កុំបារម្ភពីបញ្ហានេះឡើយ៖«យើងមិនដាំបង្គោលតម្រុយនោះលើកន្លែងថ្មីទេ គឺដាំលើកន្លែង នៃកូអរដោនេចាស់ដដែល ហើយក៏កុំបារម្ភឡើយ»។ Var Kimhong, chairman of Cambodian Border Commission, told villagers not to worry because the border markers will be planted in the same spots, not at different spots. He said: "We won't plant the border markers at different locations, we will plant them at the same coordinates, so please don't worry". [Khmerization: Mr. Kimhong, the reason that the twin border markers were pulled out in the first place was because they were probably planted in someone's land inside Cambodian territory. So, to plant them in the same spots would still mean that they would still be planted inside Cambodian territory!]
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃទី ២៨ មករា ថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ សមត្ថកិច្ចប៉ុស្ដិ៍អន្លង់ជ្រៃ បានរកឃើញបង្គោលភ្លោះតម្រុយភ្លោះលេខ១៣០/១ ដែលគេដកក្រវាត់ចោលក្នុងអូរ ក្បែរបង្គោលនោះ ចម្ងាយ៥ម៉ែត្រ នៅក្នុងចំណុចភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកជីក្រែក ខេត្តត្បូងឃ្មុំ ជាប់នឹងភូមិតាំងណាម ឃុំតាំងប៉ិន ស្រុកតាំងបៀង ខេត្ដតាយន៉ិញ ប្រទេសវៀតណាម ហើយអាជ្ញាធរនៃប្រទេសទាំងពីរ នឹងបន្ដស៊ើបអង្កេតរកជនល្មើស ដែលបានដកបង្គោលតម្រុយព្រំដែននោះ៕
No comments:
Post a Comment