by Ryan
For the past couple of months, a mysterious woman has been seen with Kim Jong-un during official visits and concert performances. She was widely speculated to be his wife, his sister, or his mistress; North Korean state media announced last week that she is his wife. Her appearance and the public confirmation of her status as his wife marks another break for Kim Jong-un from his father, whose “first ladies” were never seen in public. (Kim Il-sung’s First Lady, Kim Song-ae, was occasionally seen on state TV.) While many news headlines have been running the title “Kim Jong-un Gets Married”, South Korean intelligence recently stated that he has been married since 2009. (Other guesses have been early 2011 or spring 2010.)
1. Read the full article here.
2. Read the biography of Ri Sol-ju, Kim Jong Un's wife.
For the past couple of months, a mysterious woman has been seen with Kim Jong-un during official visits and concert performances. She was widely speculated to be his wife, his sister, or his mistress; North Korean state media announced last week that she is his wife. Her appearance and the public confirmation of her status as his wife marks another break for Kim Jong-un from his father, whose “first ladies” were never seen in public. (Kim Il-sung’s First Lady, Kim Song-ae, was occasionally seen on state TV.) While many news headlines have been running the title “Kim Jong-un Gets Married”, South Korean intelligence recently stated that he has been married since 2009. (Other guesses have been early 2011 or spring 2010.)
1. Read the full article here.2. Read the biography of Ri Sol-ju, Kim Jong Un's wife.
កន្លងមក TheBNEWS ធ្លាប់ចុះផ្សាយព័ត៌មានអំពីប្រធានាធិបតីកូរ៉េខាងជើងបច្ចុប្បន្ន លោកគីមជុងអ៊ុន។ នៅក្នុងទំព័រនេះ សូមនាំអារម្មណ៍ប្រិយមិត្ត ឲ្យបានស្គាល់ អំពីភរិយារបស់លោក គឺលោកស្រីរីសូលយូ (Ri Sol-ju)។
លោកស្រីរីសូលយូ (Ri Sol-ju) ដែលគេមិនដឹងថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់លោកស្រី ដែលទំនងកើតអំឡុងឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៨៩ ជាភរិយាប្រធានាធិបតីកូរ៉េខាងជើង លោកគីមជុងអ៊ុន (Kim Jong-un)។ ប្រវត្តិរូបរបស់លោកស្រីរីសូលយូ មិនសូវមានអ្នកណាដឹងនោះទេ សូម្បីតែនៅប្រទេសកូរ៉េខាងជើងក៏មិនសូវមានអ្នកណាដឹង ឬសារព័ត៌មានចុះផ្សាយនោះទេ។
ប្រទេសកូរ៉េខាងជើងបានលាក់ការណ៍អំពីប្រវត្តិគ្រួសារលោកគីមជុងអ៊ុន និងគ្រួសាររបស់លោក។ ព័ត៌មានដែលមជ្ឈដ្ឋានខាងក្រៅបានទទួលគឺតិចតួចបំផុត។ កាលពីឆ្នាំ២០១២ គេឃើញលោកស្រីរីសូលយូ ចូលរួមក្នុងពិធីជាផ្លូវការ ដោយអង្គុយអែបនឹងលោកគីមជុងអ៊ុន។ ទង្វើបែបនេះនាំឲ្យសាធារណៈមតិលើកជាចម្ងល់ថាតើនាងម្នាក់នេះត្រូវជាអ្វីនឹងគីមជុងអ៊ុន?
ភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បានចំណាំនារីម្នាក់នោះបាន គឺនាងយុនសុងវូល (Syon Song-wol) ធ្លាប់ជាអតីតអ្នកចម្រៀងក្នុងវង់តន្ត្រីដែលគេពេញនិយមនៅកូរ៉េខាងជើង។ ស្រាប់តែកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ សារព័ត៌មានជាផ្លូវរដ្ឋរបស់កូរ៉េខាងជើង ផ្សាយថាលោកស្រីជាភរិយារបស់លោកគីមជុងអ៊ុន សមមិត្តរីសូលយូ។ នៅក្នុងកម្មវិធីប្រគំតន្ត្រីកាលពីខែកក្កដា ឆ្នាំ២០១២ លោកស្រីបានតុបតែងខ្លួន ដោយស្លៀកសំពត់រ៉ូបពណ៌ខ្មៅត្រឹមជង្គង់។
លោកកេនជីហ៊្វូស៊ីម៉ូតូ(Kenji Fujimoto) ជាអតីតមេចុងភៅផ្ទាល់សម្រាប់ចម្អិនស៊ូស៊ី (shshi) ជូនលោកគីមជុងអ៊ីល អតីតប្រធានាធិបតីកូរ៉េខាងជើង និងជាឪពុកគីមជុងអ៊ុន។ លោកកេនបានរៀបរាប់អំពីលោកស្រីរីសូលយូថាជានារីដ៏ស្រស់ស្អាត និងមានមន្តស្នេហ៍ (charming girl) សំឡេងពីរោះ ស្រទន់។
សូមបញ្ជាក់ថាអាពាហ៍ពិពាហ៍រវាងលោកស្រីនិងលោកគីមជុងអ៊ុន គឺមិនមែនស្រឡាញ់គ្នាដោយចិត្តឯងនោះទេ គឺឪពុកម្ដាយទាំងសងខាងជាអ្នកផ្ចុងផ្ដើម (ម្ដាយទុកឪពុកដាក់)។ បន្ទាប់ពីលោកគីមជុងអ៊ីល ធ្លាក់ខ្លួនឈឺជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនៅក្នុងឆ្នាំ២០០៨ លោកក៏ប្រញាប់ប្រញាល់ទុកដាក់លោកគីមជុងអ៊ុន ជាមួយនាងរីសូលយូ ឲ្យបានគ្នាជាប្ដីប្រពន្ធ។ អ្នកទាំងពីរបានរៀបការនៅឆ្នាំ២០០៩។ មួយឆ្នាំបន្ទាប់ លោកស្រីរីកើតបានកូនប្រុសម្នាក់ (ឆ្នាំ២០១០)។
នៅក្នុងខែតុលា ឆ្នាំ២០១២ លោកស្រីរីសូលយូ បានបាត់មុខយ៉ាងយូរ ហើយនាំឲ្យគេម៉ៃថាលោកស្រីបាត់មុខនេះ ទំនងបណ្ដាលមកពីលោកស្រីធ្វើអ្វីខុស ហើយត្រូវជាប់ពិន័យ ឬមិនដូច្នេះទេ លោកស្រីមានគភ៌ក្នុងផ្ទៃ។ កាលពីខែមីនា ឆ្នាំ២០១៣ អតីតកីឡាករបាល់បាស់ស្កេត (Basketball) ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក លោកដេនីសរ៉ត់មេន (Dennis Rodman) បានធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង ជាលក្ខណៈទៅសួរសុខទុក្ខសម្លាញ់ចាស់ (លោកគីមជុងអ៊ុន) ព្រោះលោកនិងលោកគីមជុងអ៊ុនធ្លាប់ស្គាល់គ្នាជិតដិតតាំងពីនៅក្មេងៗម៉្លេះ។
លោកដេនីស បានប្រាប់អ្នកសារព័ត៌មាន The Sun របស់អង់គ្លេសថាលោកស្រីរីសូលយូប្រសូតបានកូនង៉ែតម្នាក់ជាភេទស្រី (ទារិកា) ថ្លោសឡើងទ្រលុកទ្រលន់។ ដូច្នេះ លោកស្រីរីសូលយូ មិនមែនជាប់ពិន័យដោយសារតែខុសអ្វីមួយនោះទេ តែតាមពិតនៅសម្ងំពពោះ និង មើលថែកូនស្រីជាទីស្រលាញ់របស់ខ្លួនឯណោះសោះ៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ wikipedia.org ,
No comments:
Post a Comment