ប្រជាពលរដ្ឋនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បារម្ភថា សកម្មភាពនេសាទខុសច្បាប់ពីសំណាក់ជនជាតិវៀតណាម នៅក្នុងបឹងធំ កំពុងបង្កផលប៉ះពាល់ដល់ប្រជានេសាទជាលក្ខណៈគ្រួសារ។ ចំណែកមន្ត្រីជំនាញវិញបញ្ជាក់ថា ពួកគាត់បានចុះបង្ក្រាបអ្នកប្រព្រឹត្តិទាំងនោះហើយ។
ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើការនេសាទលក្ខណៈគ្រួសារ ស្នើអាជ្ញាធរចាត់វិធានការអោយមានប្រសិទ្ធភាព បញ្ឈប់ការនេសាទខុសច្បាប់របស់ជនជាតិវៀតណាម ដើម្បីទប់ស្កាត់ការហិនហោចមច្ឆជាតិ និងសម្រួលដល់ការចិញ្ចឹមជីវិតរបស់ពួកគាត់។
ពលរដ្ឋនៅឃុំមៀន លោក យីម ទិត មានប្រសាសន៍ថា នៅពេលលោកទៅដាក់មងនៅក្នុងបឹងធំនោះ គឺតែងជួបប្រទះអ្នកនេសាទជនជាតិវៀតណាម ជាច្រើននាក់ ចូលនេសាទខុសច្បាប់ជារៀងរាល់ថ្ងៃរយៈពេលកន្លះខែមកហើយ ហាក់មិនមានសមត្ថកិច្ចណាទប់ស្កាត់ឡើយ។ លោកបារម្ភថា ត្រីនឹងអាចវិនាសមិនខាន ពីព្រោះឧបករណ៍ដែលពួកគេរកនោះ គឺប្រើអួនក្រឡាញឹកក្នុងមួយវង់ៗមានប្រវែងប្រមាណជា ២០០ម៉ែត្រ រួមនិងម៉ាស៊ីនខ្យល់ផង ដាក់អូសទាំងយប់ទាំងថ្ងៃ។
លោក យីម ទិត៖ «បើសិនជាអាជ្ញាធរមន្ត្រីជលផលបង្ក្រាបទេ ខ្ញុំជឿថា នៅក្នុងបឹង ត្រីគឺពិបាក ព្រោះបឹងទឹកជម្រៅ ៧-៨ ទៅ ៩ម៉ែត្រ គឺប្រើម៉ាស៊ីនខ្យល់ជ្រមុជដល់បាតដី យកទាំងត្រីក្នុងភក់ អាត្រីកេះ ត្រីកញ្ចុះ ត្រីឆ្លាំង អាប្រភពត្រីនៅក្នុងភក់គាត់យកបាន។ ចុះទម្រាំនៅខែក្រោយៗ ទឹករីងទៀត គាត់កៀរយកអស់ ហើយអួនហ្នឹងគឺអួនក្រឡាញឹកបំផុត»។
ប្រភពដដែលបន្ថែមថា ការប្រើប្រាស់អួនខ្នាតធំនោះ គឺបណ្ដាលឱ្យប៉ះពាល់ដល់ការប្រកបមុខរបរនេសាទរបស់ពួកគាត់ជាលក្ខណៈគ្រួសារ។ លើសពីនេះទៀត គឺអាចនាំឱ្យពលរដ្ឋផ្សេងទៀតយកគំរូតាម ហើយនាំគ្នានេសាទដោយប្រើឧបករណ៍ខុសច្បាប់បន្ថែមទៀត។
ស្របពេលប្រជាពលរដ្ឋកំពុងព្រួយបារម្ភរឿងនេះ មន្ត្រីជំនាញ សហគមន៍នេសាទ រួមនិងសមត្ថកិច្ចផង បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទាំងនោះ នៅថ្ងៃទី៨ វិច្ឆិកា ដោយចាប់បានអួនខ្នាតធំប្រវែងចាប់ពី ១៥០ម៉ែត្រ ទៅ ២០០ម៉ែត្រ ចំនួនពីរវង់ ម៉ាស៊ីនកាណូត ២គ្រឿង ម៉ាស៊ីនខ្យល់ ២គ្រឿង ទូក ២គ្រឿង និងមនុស្សប្រមាណជា ១០នាក់។
នាយរងខណ្ឌជលផលខេត្តកំពង់ចាម លោក ហ៊ីង សុផាន់ណារិទ្ធិ មានប្រសាសន៍ថា ពួកគាត់ទាំងនោះជាប្រជាពលរដ្ឋនៅឃុំវិហារធំ ស្រុកកំពង់សៀម ប៉ុន្តែលោកមិនទាន់ដឹងថាជាជនជាតិវៀតណាម ឬយ៉ាងណាទេ ព្រោះកំពុងសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ លោកបន្តថា កាលពីខែតុលា ខាងជលផលបានចេញលិខិតអនុញ្ញាតឱ្យពួកគេទាំងនោះ នេសាទបានក្នុងទំហំមួយស្របច្បាប់ ពោលគឺត្រូវអូសអួនក្រោមប្រវែង ១០០ម៉ែត្រ និងត្រូវអូសដោយដៃ ប៉ុន្តែសមត្ថកិច្ចចុះចាប់ពេលនេះ ពិនិត្យឃើញថា គឺខុសពីលិខិតអនុញ្ញាតនោះទាំងស្រុង៖ «ក៏ប៉ុន្តែពេលប្រជាពលរដ្ឋប្ដឹងទៅខាងខ្ញុំ ចុះមកពិនិត្យអ៊ីចឹង ពួកគាត់ខុសពីបទដ្ឋានដែលយើងត្រូវអនុញ្ញាត។ អ៊ីចឹងហើយបានជាយើងធ្វើការស្កាត់ចាប់បង»។
នាយរងខណ្ឌដដែលបន្ថែមថា កន្លែងដែលពួកគាត់ទាំងនោះនេសាទ គឺមិនបណ្ដាលឱ្យប៉ះពាល់ពលរដ្ឋទេ។ លោកបញ្ជាក់ថា ឆ្នាំកន្លងទៅធ្លាប់មានបញ្ហានេះកើតឡើងដែរ ប៉ុន្តែក៏ត្រូវខាងសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់។
ចំណែកប្រធានសហគមន៍នេសាទបឹងធំវិញ លោក ម៉ុន ឆៃលាង ឱ្យដឹងថា មនុស្សប្រហែលជា ១០នាក់នោះ គឺជាជនជាតិវៀតណាម មែន។ លោកបន្តថា កន្លងមកក៏មានការបង្ក្រាបបទល្មើសនេសាទទាំងនោះ ប៉ុន្តែបទល្មើសនៅតែកើតមានដដែល ហាក់គ្មានប្រសិទ្ធភាពឡើយ។ លោកបន្ថែមថា ការបង្ក្រាបបទល្មើសនេសាទគ្មានប្រសិទ្ធភាព អាចទាក់ទងនឹងអំពើពុករលួយ។
ដោយឡែកខាងមន្ត្រីសម្របសម្រួលនៃអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល លោក ឯក ចំរើន មានប្រសាសន៍ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ខ្នាតធំ ឬឧបករណ៍ទំនើបៗនៅកម្ពុជា ភាគច្រើនជាជនជាតិវៀតណាម ដូចជានៅតំបន់ទន្លេសាប នៅទន្លេមេគង្គ និងនៅតាមមាត់សមុទ្រ ជាដើម៖ «ស្របច្បាប់មិនស្របច្បាប់មិនដឹង ប៉ុន្តែនៅខាងឆ្នេរមិនស្របទេ មានន័យថា គាត់មកពីស្រុកគាត់មកមកពីកោះត្រល់ មកអីទៅ។ ប៉ុន្តែបើនៅទន្លេសាប អត់មានណាទេអ្នកមកពីទន្លេហ្នឹងឯង។ អ្នកនៅសៀមរាប អ្នកនៅចុងឃ្នៀស នៅកំពង់ឆ្នាំង ដូចជាអ្នកនៅផ្សារក្រោមគ្មាន គាត់មកពីណា។ ប៉ុន្តែគ្រាន់ថាឧបករណ៍ដែលគាត់ប្រើ គឺវាទំនើបជាងខ្មែរយើង នេះតាមសង្កេតមើលទៅណា»។
លោកបន្ថែមថា ប្រសិនបើជនជាតិវៀតណាម មិនស្របច្បាប់មកនេសាទខុសច្បាប់នៅលើដីខ្មែរ វារឹតតែមានកម្រិតទោសធ្ងន់ធ្ងរជាងជនជាតិវៀតណាម ដែលរស់នៅស្របច្បាប់ទៅទៀត។ យ៉ាងណា លោកថា ការបង្ក្រាបបទល្មើសនេសាទខុសច្បាប់បច្ចុប្បន្ន គឺប្រៀបដូចជាការវែកចកយ៉ាងនោះឯង។
បឹងធំ គឺជាបឹងមួយជាប់ស្រុកចំនួនបីក្នុងខេត្តកំពង់ចាម គឺស្រុកកងមាស ស្រុកកំពង់សៀម និងស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកំពុងអាស្រ័យផលនេសាទនៅក្នុងបឹងនេះ៕
3 comments:
មានតែប្រជាជនទេដែលបារម្ភពីរឿងយួន ហើយមិនដេលឮថារដ្ឋាភិបាលខ្មែរណាម្នាក់ ចេញមុខមកនិយាយថាបារម្ភឬខ្វល់ខ្វាយអីផង ព្រោះស្រុកខ្មែរវាជារបស់យួនទៅហើយ បើទោះជាប្រជាជនខ្វលដល់ងាប់ទៀតក៍អត់បានការដែរ បើនិយាយមិនតវ៉ាខ្លាំង រដ្ឋភិបាលគេចោទថាក្បត់ជាតិ ផង រួចគេចាប់ សម្លាប់ ដាក់គុក គឺច្បាស់ជាគ្មានផ្លូវគេចរួចទេ ចាំមើលទៅ។
Hun Sen never care because he is a Viet puppet.
Hey Khmer, you have never answered my question. Why Khmer Krom map only shows territory in Vietnam? There is no Khmer Krom territory in Cambodia?
Some how Vietnam knew exactly where was Khmer Krom and only stole Khmer Krom, not Khmer Srok?
Explain to me what a great coincidence on how things turn out. lol...
I say, you guys fabricate the Khmer Krom map and did not put too much thinking into it. I am too smart for you.
-Drgunzet-
Post a Comment